Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. តើក្នុងមួយអាណត្តិរបស់ប្រធានការិយាល័យប្រជាពលរដ្ឋមានរយៈពេលប៉ុន្មានឆ្នាំ ?

២. ចូរនិយាយពីនីតិវិធីនៃការដកហូតមុខតំណែងរបស់ប្រធានការិយាល័យតំពណាងប្រជាពលរដ្ឋ ។

៣. តើរបៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានលក្ខណៈដូចម្ដេច ?

៤. តើសិទ្ធិអំណាច របស់ប្រធានការិយាល័យប្រជាពលរដ្ឋមានលក្ខណៈដូចម្ដេច ?

ចម្លើយ 

១. ប្រធានការិយាល័យប្រជាពលរដ្ឋមានអាណត្តិ ០៥ ឆ្នាំ ។ នៅពេលផុតអាណត្តិប្រធានការិយាល័យប្រជាពលរដ្ឋ មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជាថ្មីទៀតបាន ។

២. ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដកហូតពីមុខតំណែង ក្នុងករណីមួយដូចខាងក្រោម ៖

  • ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋឬមជ្ឈឹមណាមួយ
  • ត្រូវសមាជិក គណៈកម្មាធិការបោះឆ្នោតយ៉ាងតិចមួយភាគបី បាសនសម្ដែងការមិនពេញចិត្តហើយបានដាក់សំណើរ ជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ។ ក្នុងករណីនេះប្រធានគណៈកម្មាធិការ បោះឆ្នោតត្រូវធ្វើការប្រជុំគណៈកម្មាធធិការ ។ លិខិតអញ្ជើញប្រជុំចុះហត្ថលេខាដោយប្រធានគណៈធិការហើយត្រូវប្រគល់ជូនសមាជិកនៃគណៈកម្មាធិការ យ៉ាងយូរបំផុតមួយសប្តាហ៍មុនថ្ងៃប្រជុំ ។  ក្នុងកិច្ចប្រជុំប្រសិនបើសមាជិកគណៈកម្មាធិការលើសពីពាក់កណ្ដាលគាំទ្រចំពោះការមិនពេញចិត្តនោះ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដល់ហូតចេញពីការងារ ។ ក្នុងករណីប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដកហូតពីមុខតំណែងការជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីរ ( ០២ ) ខែ សម្រាប់អាណត្តិមួយថ្មីរយៈពេលប្រាំ( ០៥ ) ឆ្នាំបន្តទៀត ។

៣. រប្រៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានដំណើរដូចតទៅ ៖ ក្នុងការអនុវត្តការងារប្រធានការិយាល័យប្រជាពលរដ្ឋមិនត្រូវការទទួលការណែនាំណាមួយពីភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬ ជូនព័ត៌ម​ានណាមួយទៅអភិបាល ក្រុង ស្រុក ខណ្ឌឡើយ ។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវធ្វើសេចក្ដីរាយការណ៍ពីរដងក្នុងមួយឆ្នាំ ទៅគណៈគម្មាធិការបោះឆ្នោត ប្រធានការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបំពេញការងារសែសិប ( ៤០ ) ម៉ោងក្នុងមួយសបា្ដហ៍ ។ ក្នុងរយៈពេល ៤០ ម៉ោងនេះត្រូវបែងចែកដូចខាងក្រោម ៖

  •  ១២ម៉ោងត្រូវបំពេញការងារនៅតុពិសេសនៃការយាល័យច្រកចេញចូលតែមួយដោយចែកចេញជាពីរព្រឹកនិង​មួយរសៀល ។
  • ២៨ ម៉ោងធ្វើការក្នុងប្រធានការិយាល័យប្រជាពលរដ្ឋនិងនៅតាមអង្គភាពរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេល ២៨ម៉ោងដូចបានកំណត់ខាងលើប្រធានការិយាល័យប្រជាពលរដ្ឋត្រូវធ្វើការបកស្រាយបំភ្លឺករណី និងពាក្យបណ្ដឹងនានាព្រមទាំងធ្វើការសម្រុះសម្រួលសំដៅឪ្យមានដំណោះស្រាយពាក្យបណ្ដឹងនានាដោយឈរលើមូលដ្ឋាននៃការស្រុះស្រួលគ្នា ពីភាគីទាំងសងខាង ។ ក្នុងពេលបំពេញការងារ តំណាងប្រជាពលរដ្ឋត្រូវធ្វើការជិកសិ្នទ្ធិជាមួយអភិបាលរងក្រុង ស្រុក ខណ្ឌដែលទទួលបន្ទុក ការិយាល័យច្រកចេញចូលតែមួយឬផ្នែក ឬ សមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីពិគ្រោះយោបល់ជាមួយគ្នាអំពីវិធិដែលមានប្រសិទ្ធិភាពក្នុងការស្វែងរកការពិតនៃករណីនីមួយៗដែលពាក់ពន្ធទៅពាក្យបណ្ដឹងប៉ុណ្ណោះ ។​ ប្រធានការិយាល័យប្រជាពលរដ្ឋមានបុគ្គលិកមួយរូបជាជំនួយការ ។ ជំនួយការការិយាល័យប្រជាពលរដ្ឋប្រជាពលរដ្ឋគឺជាមន្រ្ដីរាជការ ស្ថិតក្នុងក្រមខណ្ឌរដ្ឋបាល ក្រសួងមហាផ្ទៃហើយដែលកំពុងបំពេញ ការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើរសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការឯកភាព ពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ ជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ។

៤. ក្នុងពេលទទួលបានពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋនិងសហគ្រាសដែលតវ៉ាពាក់ព​ន្ធទៅនិងការស​ម្រេចចិត្ត ឬ អាកប្បកិរិយារបស់មន្រ្ដីរាជការក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិកោះអញ្ជើញមន្រ្ដីរាជការដែលមានបញ្ហានេះ និងអ្នកគ្រប់គ្រងផ្ទាល់ របស់មន្ដ្រីរាជការនេះ និងអ្នកគ្រប់គ្រងផ្ទាល់របស់មន្ដ្រីរាជនេះឪ្យចូលមកកាន់ការិយាល័យប្រជាពលរដ្ឋដើម្បីបំភ្លឺ ។ តំណាងប្រជាពករដ្ឋមានសិទ្ធិសុំឪ្យមន្ដ្រីរាជការដែលមានបញ្ហានេះនិងអ្នកគ្រប់គ្រងមន្ដ្រីបុគ្គលិកនោះធ្វើការការពន្យល់បកស្រាយជាលាយលក្ខ័អំពីហេតុផល  នៃការចេញសេចក្ដីសម្រេច ឬ តំណាងសហគ្រាសរួច ហើយត្រូវប្រគល់សេចក្ដីពន្យល់នោះ ជូនប្រធានការិយាល័យប្រជាពលរដ្ឋយ៉ាងយូរប្រាំពីរ ( ០៧ ) ថ្ងៃបន្ទាប់ពីបានទទួលការស្នើរសុំឪ្យបំភ្លឺពីការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិ ពិនិត្យមើលឯកសារផ្សេងៗ ដែលពាក់ព័ន្ធពាក្យបណ្ដឹងតវ៉ានៅតា​មអង្គភាព និងតាមការចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយអាចធ្វើនៅពេលណាក៏បានក្នុងពេលម៉ោងបំពេញការងារ ។ ក្នុងការពិនិត្យឯកសារដែលពាក់ព័ន្ធទាំងនោះតំណាងប្រជាពលរដ្ឋមានសិទ្ធិដកយកឯកសារដែលខ្លួនយល់ឃើញថាចាំបាច់ ក្នុងរយៈពេលមួយថ្ងៃ ដើម្បីថតចម្លងទុកជាភស្ដុតាង រួចហើយត្រូវប្រគល់ឯកសារច្បាប់ដើម ទៅអង្គភាព ឬ ការិយាល័យប្រជាពលរដ្ឋ ។ ក្នុងកំណើរការស្រាវជ្រាវស៊ើបអង្គេតស្វែងរកការពិតនិងក្នុងមានបញ្ហា ឬ អ្នកគ្រប់គ្រងមន្ដ្រីរាជការដែលមានបញ្ហានោះមិនសហការឬ​ធ្វើព្រងើយកន្ដើយចំពោះអនុសាសន៍នានាដែលេះពាក់ព័ន្ធដល់ការដោះស្រាយ នៃពាក្យបណ្ដឹងដែលតំណាង ប្រជាពលរដ្ឋយល់ ឃើញថាជាពាក្យបណ្ដឹងមានហេតុផលសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជម្រាបជូនផ្ទាល់ទៅដល់អភិបាលក្រុង ស្រុក ខណ្ឌ ដែលភ្ជាប់ជាមួយនូវសេចក្ដីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ចខ្លួនផង ។​ ប្រធានការិយាល័យប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយ ពាក្យបណ្ដឹងតវ៉ា និងឯកសារដែលប្រពលរដ្ឋ ឬ តំណាងសហគ្រាសដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ ។ ពាក្យបណ្ដឹងតវ៉ាប្រជាពលរដ្ឋ ឬសហគ្រាសដែលជំទាស់នឹងការសម្រេច ឬ អាកប្បកិរិយារបស់អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ញើជូនទៅក្រុមប្រឹក្សា ក្រុម ស្រុក ខណ្ឌ ឬ តាមរយៈប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណី ដែលប្រធានការិយាល័យប្រជាពលរដ្ឋយល់ឃើញថាពាក្យបណ្ដឹង នោះមានហេតុផលសមស្រប ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login