Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើតំណាងប្រជាពលរដ្ឋ ត្រូវទទួលប្រាក់ឧបត្ថម្ភពីស្ថាប័នណា ?

២. តើការិយាល័យ ប្រជាពលរដ្ឋត្រូវមានសមាសភាពអ្វីខ្លះ ?

៣. តើការិយាល័យប្រជាពលរដ្ឋ អាចជម្រាបដោយផ្ទាល់ ទៅអភិបាលក្រុង ស្រុក ខណ្ឌករណីអ្វី ?

៤. តើតំណាងប្រជាពលរដ្ឋ អាចផ្សព្វផ្សាយ បណ្ដឹងតវ៉ានិងឯកសារពាក់ព័ន្ធជូនសាធារណៈបានក្នុងករណីណា ?

ចម្លើយ 

១. តំណាងប្រជាពលរដ្ឋនឹងទទួលបានប្រាក់ឧបត្តម្ភពីគម្រោង តាមរយៈកិច្ចសន្យាជាមួយក្រុងប្រឹក្សាក្រុង ស្រុក ខណ្ឌ ។

២. ការរិយាល័យប្រជាពលរដ្ឋមានតំណាងប្រជាពលរដ្ឋប្រធានការិយាល័យនិងមានលេខាធិការ ០១ រូបជាជំនួយការ ។ លេខាធិការគឺជាមន្ដ្រីដែលស្ថិតនៅក្នុងក្របខណ្ឌមន្ដ្រីរដ្ឋបាលក្រសួងមហាផ្ទៃ ហើយដែលកំពុងបំពេញការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការ ឯកភាពពីអភិបាលក្រុង ស្រុក ខណ្ឌ លេខាធិការ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ។

៣. ការិយាល័យប្រជាពលរដ្ឋអាចជម្រាប ដោយផ្ទាល់ទៅអភិបាលក្រុង ស្រុក ខណ្ឌ ពេលដែលដំណើរការស្រាវជ្រាវស្វែងរកការពិត និងក្នុងដំណើរការសម្រុះសម្រួល ប្រសិនបើមន្ដ្រីរាជការដែលមានបញ្ហាឬអ្នកគ្រប់គ្រងមន្ដ្រីករាជការ​ បុគ្គលិកដែលមានបញ្ហានោះមិនសហការ ឬ ធ្វើព្រងើយកន្ដើយ ចំពោះអនុសាសន៍នានា ដែលពាក់ព័ន្ធដល់ការដោះស្រាយនៃពាក្យបណ្ដឹងតវ៉ា ដែលតំណាងប្រជាពលរដ្ឋយល់ឃើញថាជាពាក្យបណ្ដឹង មានហេតុផលសមស្របតំណាងប្រជាពលរដ្ឋត្រូវជម្រាប ។ ជូនផ្ទាល់ទៅដល់អភិបាលក្រុង ស្រុក ខណ្ឌ ដែលភ្ជាប់ជាមួយនូវសេចក្ដីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ខ្លួនផង ។ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការដើម្បីដោះស្រាយ ឪ្យបានស្រុះស្រួលគ្នាពាក្យបណ្ដឹងតវ៉ានោះ ។​

៤. តំណាងប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយពាក្យបណ្ដឹងតវ៉ានិងឯកសារដែលពាក់ព័ន្ធជូនសាធារណៈជន បានក្នុងករណីដែលប្រជាពលរដ្ឋ អាជីវកម្ម ពាណិជ្ជករ ក្រុមហ៊ុន ឬ សហគ្រាស ដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ ។ ពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ អាជិវកម្ម ពាណីជ្ជករ ក្រុមហ៊ុន ឬសហគ្រាស ដែលជំទាស់នឹងការសម្រេចចិត្ត ឬ អាកប្បកិរិយារបស់អភិបាលក្រុង ៥ស្រុក ខណ្ឌ ត្រូវផ្ញើរជូនទៅក្រុមប្រឹក្សា ក្រុង ​ស្រុក ខណ្ឌ ឬតាមរយៈតំណាងប្រជាពលរដ្ឋក្នុងករណីដែលមាន ហេតុផលសមស្រប ។ ប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ត្រុវចាត់ឪ្យមានការស្រាវជ្រាវ ។ ស៊ើបអង្គេតហើយចាត់វិធានការសម្រុះសម្រួល ។ ក្នុងករណីមិនអាចសម្រុះសម្រួលបានប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌត្រូវសេចក្ដីរាយការណ៍ជូនទៅមន្ដី្រ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័​នពាក់ព័ន្ធ ដោយភ្ជាប់ជាមួយនូវដំណើររឿងនិងអនុសាសន៍ របស់ខ្លួនផង ។ អគ្គនាយកនៃអគ្គនាយករដ្ឋបាលមូលដ្ឋានអគ្គនាយកដ្ឋានភស្ដុតាង និងហរិញ្ញវត្ថុអគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយរដ្ឋបាល និងនគរបាល អភិបាល រាជធានី ខេត្ត ត្រូវអនុវត្តឪ្យបានសម្រេចនូវប្រកាសនេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login