Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពាក្យបណ្ដឹងដែលតំណាងការិយាពលរដ្ឋ ទទួលមានលើកឡើងអំពីអ្វីខ្លះ ?

២. តើតំណាងរបស់ប្រជាពលរដ្ឋដោះសា្រយដោយវិធីបែបណា ?

៣. តើគណៈកម្មាធិការ បោះឆ្នោតមូលដ្ឋានជ្រើសរើសតំណាងប្រជាពលរដ្ឋ ដឹកនាំដោយអ្នកណាខ្លះ ?

៤. តើក្នុងការអនុវត្ត ការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារយ៉ាងណា ?

ចម្លើយ 

 

១. ពាក្យបណ្ដឹងខាងលើនេះអាចលើកឡើងអំពីករណីណាមួយដូចខាងក្រោម ៖

  • ការសម្រេចចិត្ត ឬ អាកប្បកិរិយាដែលផ្ទុយនិងគោលការណ៍ច្បាប់
  • ការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើរសុំត្រឹមត្រូវតាមច្បាប់របស់ប្រេជាពលរដ្ឋសហគ្រិន ឬ មិនបានផ្គល់លទ្ធផល ឬដោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់
  • ករណីពុករលួយ ឬ ជំរិតយកប្រាក់
  • មានឥរិយាបថ មិនអាចទទួលយកបានដូចជាការភិតភ័យ ឬការនិយាយប្រមាថមាក់ងាយដល់ប្រជាជនឬតំណាងសហគ្រាននានា ។

២. ក្នុងការដោះស្រាយតំណាងប្រជាពលរដ្ឋ ត្រូវស្វែងរកកិច្ចសហការសម្របសម្រួលជាមួយសាមីបុគ្គលិកដែលមានបញ្ហានោះ ។

  • ក្នុងករណីដែលតំណាងប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់វិធីក្នុងសម្របសម្រួលរួចហើយ ប៉ុន្ដែមិនអាចដោះស្រាយបានអាស្រ័យដោតការប្រកែកដោះសារឬការប្រកែកមិនព្រមទទួលយក ការសម្របសម្រួលពីសាមីមន្រ្តីរាជការ បុគ្គលិក ឬពីប្រធានមន្ដ្រីរាជការបុគ្គលិកនោះ តំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំរឿង ដោយភ្ជាប់ជាមួយអនុសាសន៍របស់ខ្លួន និងការសម្រេច​ចិត្តរបស់ខ្លួនបញ្ជូលមកអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសហការជាមួយតំណាងប្រជាពលរដ្ឋ ចាត់វិធានការដោះស្រាយពាក្យបណ្ដឹង ខាងលើនេះ ។
  • ក្ន​ងករណីដែលពាក្យបណ្ដឹងតវ៉ា មិនអាចដោះស្រាយ បានដោយអភិបាលក្រុង ស្រុក ខណ្ឌ តំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំបែបបទ និងបញ្ចូនក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវសហការមួយជាតំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំបែបបទ និងបញ្ចូនមកអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីបន្ដដោះស្រាយ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសហការជាមួយតំណាងប្រជាពលរដ្ឋ ចាត់វិធានការដោះស្រាយពាក្យបណ្ដឹង ខាងលើនេះ ។
  • ក្នុងករណីដែលពាក្យបណ្ដឹងតវ៉ាមិនអាចដោះស្រាយបានដោយអភិបាលក្រុង ស្រុក ខណ្ឌ តំណាងប្រជាពលរដ្ឋមានសិទ្ធិរៀបចំសុំនុំបែបបទ និងបញ្ជូនក្រុមប្រឹក្សា ស្រុក ខណ្ឌដើម្បីដោះស្រាយបន្ដ ។ ទោះស្ថិតក្នុងករណីណាក៏ដោយតំណាងប្រជាពលរដ្ឋត្រូវជូនព័ត៌មានដល់ប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសដែលដាក់ពាក្យបណ្ដឹងវិញ អំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននិងលទ្ធផលនៃដំណោះស្រាយ ។
  • រាល់ការសម្របសម្រួល ដំណោះស្រាយរបស់តំណាងប្រជាពលរដ្ឋ ត្រូវកំណត់ពេលវេលាឪ្យបានច្បាស់លាស់ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសវិញ ។

៣. គណៈកម្មាធិការបោះឆ្នោតមូលដ្ឋាន ជ្រើសរើសតំណាងប្រជាពលរដ្ឋ ត្រូវដឹកនាំដោយប្រធានក្រុមប្រឹក្សាក្រុម ស្រុក ខណ្ឌ ។ រដ្ខបាលសាលាក្រុង ស្រុក ខណ្ឌ គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការបោះឆ្នោតនេះ ។

៤. ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារតាមដូចទៅ ៖

  • ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋមិនត្រូវទទួលការណែនាំណាមួយពីអភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬជូនព័ត៌មានណាមួយទៅអភិបាលក្រុង ស្រុក ខណ្ឌឡើយ ។
  • តំណាងប្រជាពលរដ្ឋ ត្រូវមានគណនេយ្យភាពចំពោះគណកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាស
  • តំណាងប្រជាពលរដ្ឋត្រូវធ្វើសេចក្ដីរាយការណ៍ប្រចាំត្រីមាស គណៈកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login