សំណួរ
១. តើការឈប់សម្រាក់របស់ប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណីណាខ្លះ ?
២. តើក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវ ប្រកាន់សីលធម៌និងអាកប្បកិរិយាដូចម្ដេចខ្លះ ?
៣. តើការការិយាល័យ ប្រជាពលរដ្ខមានតួនាទី និងមុខងារអ្វីខ្លះ ?
៤. តើតំណាងប្រជាពលរដ្ឋមានភារៈកិច្ចធ្វើអ្វីខ្លះ ?
ចម្លើយ
១. តើការឈប់សម្រាករបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដូចខាងក្រោម ៖
- ការឈប់សម្រាកពីការងាររបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដោយធុរៈផ្សេងៗ ត្រូវសុំត្រូវការអនុញ្ញាត ច្បាប់ ពីប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។
- ក្នុងករណីប្រធាន ការិយាល័យប្រជាពលរដ្ឋមានជំងឺ សាមីខ្លួនឬក្រុមគ្រួសារត្រូវផ្តល់ដំណឹងជូនប្រធាន ក្រុម ប្រឹក្សា ក្រុង ស្រុក ខណ្ឌ អំពីសភាពនៃជំងឺនៅថ្ងៃដំបូងនៃជំងឺ ។ ក្នុងករណីជំងឺ ត្រុវអូសបន្លាយច្រើនជាងបី ( ០៣ ) ថ្ងៃ ( រាប់ទាំងថ្ងៃមិនធ្វើការ ) នៅថ្ងៃទីបួន សាមីខ្ឡួនឬក្រុមគ្រួសារត្រូវមានលិខិតមកបញ្ជាក់ដែលតម្រូវឪ់្យឈប់សម្រាកមួយរយៈដើម្បីព្យាបាលជំងឺ
- ក្នុងករណីប្រធាន ការិយាល័យប្រជាពលរដ្ឋមិនអាចមកបំពេញការងារបានដោយមានធុរៈចំបាច់និងបន្ទាប់សាមីខ្លួនត្រូវផ្តល់់ព័ត៌មានភ្លាមជូនទៅប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ។
- ក្នុងកំឡុងពេល ដែលប្រធានការិយាល័យប្រជាពលរដ្ឋអវត្តមានពីការិយាល័យបុគ្គលិកជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជួយទទួលពាក្យបណ្ដឹង នានាប្រជាពលរដ្ឋ ។ នៅពេលដែលប្រធានការិយាល័យប្រជាពលរដ្ឋចូលបំពេញការងារវិញ បុគ្គលិកនោះត្រូវធ្វើសេចក្ដីរាយការណ៍ អំពីចំនួនពាក្យបណ្ដឹងដែលបានទទួលនៅក្នុងអំឡុងពេលនោះ ។
២. ក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវប្រកាន់នូវសីលធម៌ និងអាកប្បកិរិយាដូចខាងក្រោម ៖
- ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរនិងម៉ឹងម៉ាត់ក្នុងការងារ
- មិនត្រូវប្រើភាសាគំរោះគំរើយ អសីលធម៌ ឬ ស្រែ ឡូឡា នៅក្នុងបន្ទប់ធ្វើការដែលនាំឪ្យរំខានដល់អ្នកដទៃ
- រក្សាបណ្ដាល់ធ្នាប់របៀបរៀបរយក្នុងម៉ោងធ្វើការមិនបង្កការរំខានដោយទូរស័ព្ទដល់កន្លែងធ្វើការជិតខាង
- មិនត្រូវហូមគ្រឿងស្រវឹងក្នុងម៉ោងកំពុងធ្វើការធ្វើការ
- រក្សាសាមគ្គីភាព មិត្តភាព រវាងមន្ដ្រីរាជការទូទៅនិងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។
៣. ការិយាល័យប្រជាពលរដ្ឋមានតួនាទី និងមុខងារដូចជា ៖
+ តួនាទី ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យក្នុងការទទួលពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ ។
+ មុខងារ ៖
- ធានាថាបញ្ហានានារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយមន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌ ស្របតាមលក្ខណៈច្បាប់ លិខិតបទដ្ឋាននានាដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យាពេលលើសពីការកំណត់
- ការពារប្រជាពលរដ្ឋ និងសហគ្រាសដែលមាននៅក្នុងដែនសមត្ដកិច្ច របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជីវកម្ម ដែលមានពាក់ព័ន្ទទៅនឹងសមត្ថកិច្ច រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រឆាំង និងការធ្វើសេចក្ដីសម្រេចទាំងឡាយណាដែលខុសឆ្គងដែលបំពានទៅលើច្បាប់ និងលើលិខិតបទដ្ឋានជាធរមា ។
- ប្រឆាំងនិងអំពើពុករលួយរបស់មន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌជាមួយប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសនានាដែលស្ថិតនៅក្នុង ក្រុង ស្រុក ខណ្ឌ ។
៤. តំណាងប្រជាពលរដ្ឋនេះមានភារកិច្ចទទួលពាក្យបណ្ដឹងពី ប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌ របស់ខ្លួនដែលតវ៉ាងនិងការសម្រេ ឬ សកម្មភាពរបស់មន្រ្តី រាជការ ឬ បុគ្គលិកនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌហើយត្រូវសហការជាមួយមន្ដ្រីរាជការ បុគ្គលិកនានាធ្វើការស្រាវជ្រាវតាមដានពាក្យបណ្ដឹងទាំងនោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ អាជីវកម្ម ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាស ដែលការិយាល័យប្រជាពលរដ្ឋដោះស្រាយ គឺជាពាក្យបណ្ដឹង ដែលមានទាក់ទងដល់ការសម្រេចចិត្ត អាកប្បកិរិយា និងការបំពេញការងាររបស់មន្ដ្រីរាជការ បុគ្គលិកនៅក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលធ្វើឡើងមិនត្រឹមត្រូវទៅតាមតួនាទី ភារកិច្ចនិងករណីកិច្ចរបស់ខ្លួនជាមន្ដ្រីរាជការបុគ្គលិក ។