Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. គោលបំណង របស់ការិយាល័យប្រជាពលរដ្ឋមានអ្វីខ្លះ ?

២. តើតួនាទីរបស់ការិយាល័យប្រជាពលរដ្ឋមានអ្វីខ្លះ ?

៣. តើការិយាល័យប្រជាពលរដ្ឋមានមុខងាអ្វីខ្លះ ?

៤. តើប្រធានការិយាល័យប្រជាពលរដ្ឋគឺជាអ្នកណា ?

៥. តើតំណាងរបស់ប្រជាពលរដ្ឋត្រូវជ្រើសតាំងយ៉ាងដូចម្ដេច ?

៦. តើតំណាងរបស់ប្រជាពលរដ្ឋមានសមាភាពយ៉ាងដូចម្ដេច ?

៧. តើត្រូវបំពេញលក្ខខណ្ឌ អ្វីខ្លះទើបមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ ?

៨. តើត្រូវស្ថិតនៅក្នុងលក្ខខណ្ឌអ្វីខ្លះដែលមិនអាចឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋបាន ?

៩. តើក្នុងមួយអាណត្តិរបស់ប្រធានការិយាល័យប្រជាពលរដ្ឋមានរយៈពេលប៉ុន្មានឆ្នាំ ?

១០. ចូរនិយាយពីនីតិវិធីនៃការដកហូតមុខតំណែងរបស់ប្រធានការិយាល័យតំពណាងប្រជាពលរដ្ឋ ។

១១. តើរបៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានលក្ខណៈដូចម្ដេច ?

១២. តើសិទ្ធិអំណាច របស់ប្រធានការិយាល័យប្រជាពលរដ្ឋមានលក្ខណៈដូចម្ដេច ?

១៣. តើការឈប់សម្រាក់របស់ប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណីណាខ្លះ ?

១៤. តើក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវ ប្រកាន់សីលធម៌និងអាកប្បកិរិយាដូចម្ដេចខ្លះ ?

១៥. តើការការិយាល័យ ប្រជាពលរដ្ខមានតួនាទី និងមុខងារអ្វីខ្លះ ?

១៦. តើតំណាងប្រជាពលរដ្ឋមានភារៈកិច្ចធ្វើអ្វីខ្លះ ?

១៧. តើពាក្យបណ្ដឹងដែលតំណាងការិយាពលរដ្ឋ ទទួលមានលើកឡើងអំពីអ្វីខ្លះ ?

១៨. តើតំណាងរបស់ប្រជាពលរដ្ឋដោះសា្រយដោយវិធីបែបណា ?

១៩. តើគណៈកម្មាធិការ បោះឆ្នោតមូលដ្ឋានជ្រើសរើសតំណាងប្រជាពលរដ្ឋ ដឹកនាំដោយអ្នកណាខ្លះ ?

២០. តើក្នុងការអនុវត្ត ការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារយ៉ាងណា ?

២១. តើតំណាងប្រជាពលរដ្ឋ ត្រូវទទួលប្រាក់ឧបត្ថម្ភពីស្ថាប័នណា ?

២២. តើការិយាល័យ ប្រជាពលរដ្ឋត្រូវមានសមាសភាពអ្វីខ្លះ ?

២៣. តើការិយាល័យប្រជាពលរដ្ឋ អាចជម្រាបដោយផ្ទាល់ ទៅអភិបាលក្រុង ស្រុក ខណ្ឌករណីអ្វី ?

២៤. តើតំណាងប្រជាពលរដ្ឋ អាចផ្សព្វផ្សាយ បណ្ដឹងតវ៉ានិងឯកសារពាក់ព័ន្ធជូនសាធារណៈបានក្នុងករណីណា ?

ចម្លើយ

១. ការបង្កើតឡើងនូវការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម ៖

  • ធ្វើឪ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយអំពើពុករលួយបង្កើនភាពពេញចិត្ត និងទំនុចចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋភិបាល ក្រុង ស្រុក ខណ្ឌ ។
  • បង្កើននូវយន្ដការចូលរួម និងផ្តល់ឪកាសសម្រាប់ប្រជាពលរដ្ឋបញ្ចេញ មតិយោបល់ជាមួយរដ្ឋភិបាល ក្រុង ស្រុក ខណ្ឌ ។
  • ធ្វើឪ្យប្រជាពលរដ្ឋ ទទួលបាននូវអ្នកសម្រុះសម្រួលអព្យាក្រឹតមួយ ដែលជួយពួកគាត់ក្នុងការដោះស្រាយ ជម្លោះជាមួយរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ។

២. ការិយាកាសរបស់ប្រជាពលរដ្ឋមានតួនាទីដូចតទៅជាអង្គភាព ធ្វើការដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្ដឹងឥវ៉ាពីប្រជាពលរដ្ឋ អំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ ពាក្យបណ្ដឹងតវ៉ាអាចឡើងអំពីករណីណាមួយដូចខាងក្រោម ៖​

  • ការសម្រេចចិត្ត ឬអាកប្បកិរិយាដែលផ្ទុយ និងគោលការណ៍ច្បាប់
  • ការបដិសេធ ឬ ការស្ទាក់ស្ទើរក្នុងការទទួលយពាក្យស្នើរសុំត្រឹមត្រូវ តាមច្បាប់របស់ប្រជាពលរដ្ឋ
  • មិនបានផ្តល់លទ្ធផល​ឬ ដោះស្រាយសមស្របតាមពេលវេលាមួយ ដែលបានកំណត់
  • មានឥរិយាបថ មិនអាចទទួលយកបានដូចជាការបំភិតបំភ័យ ឬ ការប្រមាថមាក់ងាយដល់ប្រជាពលរដ្ឋឬតំណាងសហគ្រាសនានា ។

៣. ការិយាល័យប្រជារដ្ឋមានមុខងារដូចជា ៖

  • ធានាឪ្យបានថា បញ្ហាបុគ្គលិករបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌស្របតាម លក្ខណៈច្បាប់លិខិតបទដ្ឋាននានា ដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យាពេល
  • ការពារប្រជាពលរដ្ឋ និងសហគ្រាសដែលមាននៅក្នុងធ្វើការទំនាក់់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជីព្វកម្មដែលមានការពាក់ពន្ធ នឹងសម្ថតភាពរបស់កក្រុង ស្រុក ខណ្ឌ ប្រឆាំងនឹងកាតធ្វើសេចក្ដីសម្រេចណាដែលខុសឆ្លង ដែលបំពានទៅលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន
  • ផ្សព្វផ្សាយនិងផ្តល់ព័ត៌មាននានាអំពើសេវាកម្មការិយាល័យច្រក ចេញចូលតែមួយការអភិវឌ្ឍន៍ក្រុង ស្រុក ព័ត៌មានរបស់រដ្ឋបាលក្រុង ស្រុក ព្រម ទាំងព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធ និងគោលការណ៍ណែនាំលិខិតបទដ្ឋានអំពីវិមជ្ឈការ និងវិសហមជ្ឈការ ។
  • ប្រឆាំងនឹងអំពើពុករលួយមន្ដ្រីរាជការរបស់ក្រុង ស្រុក ខណ្ឌ ។

៤. ប្រធានការិយាល័យប្រជាពលរដ្ឋគឺជាតំណាងអព្យាក្រឹត្យរបស់ប្រជាពលរដ្ឋ ។ តំណាងនេះត្រូវជ្រើសរើសចេញ ពីអ្នកទទួលបានការគោររាប់អានពីសហគមន៍របស់ខ្លួនមានកេរិ៍ឈ្មោះ ល្អស្អាតស្អំ មិនស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយហើយមានការសិក្សា មានបទពិសោធន៍ក្នុងជីវភាពនិងការងារដែលអាចស្វែកយល់ និងវិនិច្ឆ័យនូវនីតិវិធីនិងមធ្យោបាយ ដើម្បីប្រតិបត្តិការពារនៅក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌនោះបាន ។

៥. ​តំណាងប្រជាជនពលរដ្ឋត្រូវជ្រើសចេញពីការចំណោយបេក្ខជន​ដោយគណៈកម្មាធិការបោះឆ្នោតមូលដ្ឋានមួយ ។

៦. តំណាងរបស់ប្រជាពលរដ្ឋមានសមាភាពដូចខាងក្រោម ៖

  • ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ
  • សមាជិកបី ( ០៣ ) រូបជាតំណាងសហគមន៍ពាណីជ្ជករក្នុងក្រុង ស្រុក ខណ្ឌ
  • សមាជិកបី ( ០៣ )រូបជាតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ខណ្ឌ ដែលបានចុះបញ្ជីត្រឹមត្រូវហើយដែលបានសកម្មភាពក្នុងមូលដ្ឋានក្រុង ស្រុក ខណ្ឌនោះ ។

      ក្រុងប្រឹក្សាក្រុង​ ស្រុក ខណ្ឌ ត្រូវធ្វើការសម្រប សម្រួលរៀបចំកិច្ចប្រជុំរបស់ពាណិជ្ជករ​និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបោះឆ្នោតជ្រើសរើសតំណាងបី ( ០៣ ) រូបរបស់ខ្លូន ។ ការបោះឆ្នោតនេះ ត្រូវធ្វើឡើងសម្ងាត់ផ្អែកលើសំណាងភាគច្រើនដោយពាណិជ្ជករ និងអង្គការ មិនមែនរដ្ឋាភិបាលនៅក្នុងក្រុង ស្រុក ខណ្ឌនោះ ។ កិច្ចប្រជុំនេះត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នាដែលដឹកនាំ និងសម្របសម្រួលដោយប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។ គណៈកម្មារធិការបោះឆ្នោតមូលដ្ឋានជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបានដឹកនាំដោយ ប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌនោះ ។ រដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាលេខាធិការ នៃគណៈកម្មាធិការបោះឆ្នោតនេះ ។ សមាជិកគ្រប់រូបនៃគណៈកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋមានសិទ្ធិឧទ្ទេសនាមបេក្ខជនយ៉ាងច្រើនពីរ ( ០២ ) រូបសម្រាប់បេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋ ។ គណៈគម្មាធិការត្រូវធ្វើការបោះឆ្នោតជាសម្ងាត់ដើម្បីជ្រើសរើសបេក្ខជនមួយ ( ០១ ) រូបពីក្នុងចំណោមបេក្ខជនឈេឈ្មោះដោយសំលេងបោះឆ្នោតភាគច្រើន ចំនួនសមាជិកគណៈកម្មារធិការ ។ ករណីដែលមានបេក្ខជនពីរ ( ០២ ) រូបទទួលបានសំលេងគាំទ្រស្មើគ្នា គណៈកម្មាធិការ ជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវរៀបចំបោះឆ្នោតជាលើកទី ២ ភ្លាមក្នុងចំណោមបេក្ខជនទាំងពីររូបនោះ ។ ប្រសិនបើការបោះឆ្នោតលើកទី ២នេះ នៅតែទទួលបានសំលេង ស្មើគ្នាទៀតរវាងបេក្ខជនទាំងពីរសំលេងប្រធានគណៈកម្មាធិការមានឧត្តមានុភាព ។

៧. ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា ៖

  • មានសញ្ជាតិខ្មែរពីកំណើត
  • មានអាយុចាប់ពី ៣៥ឆ្នាំ ដល់ ៦០ ឆ្នាំ
  • មានទីលំនៅអចិន្រៃ្ដយ៍នៅក្នុងក្រុង ស្រុក ខណ្ឌ ដែលសាមីជន មានបំណងឈរឈ្មោះ
  • មានបទពិសោធន៍ក្ន្ងងការងាររដ្ឋបាល សង្គមស៊ីវិលឬផ្នែកឯកជនចាប់ពី៥ឆ្នាំឡើងទៅ
  • មានកម្រិតវប្បធម៌ចាប់ពីបឋមភូមិ ឬ សញ្ញាបត្រមានកម្រិតស្មើ
  • បេក្ខជនមិនត្រូវស្ថិតនៅក្នុងរចនាសម័្ពន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយ ឬ បេក្ខជនរបស់គណបក្សនយោបាយណាមួយ ។

៨. ករណីគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងប្រជាពលរដ្ឋ ៖

  • មន្រ្ដីរាជការស៊ីវិល មន្ដ្រីតុលាការ កងយុទ្ធពល ខេមរភូមិ នគរបាលជាតិ ក្នុងមុខដំណែង
  • សមាជិកក្រុមប្រឹក្សាខេត្តក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
  • ព្រះសង្ឈឬ បុព្វជិកសាសនា
  • ជនដែលមានទោឧក្រិដ្ឋ ឬ មជ្ឈឹមពីរឿងល្មើសប៉ះពាល់ ដល់ទំនៀមទម្លាប់កិត្តិយស និងភាពសុចរិត ។

៩. ប្រធានការិយាល័យប្រជាពលរដ្ឋមានអាណត្តិ ០៥ ឆ្នាំ ។ នៅពេលផុតអាណត្តិប្រធានការិយាល័យប្រជាពលរដ្ឋ មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជាថ្មីទៀតបាន ។

១០. ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដកហូតពីមុខតំណែង ក្នុងករណីមួយដូចខាងក្រោម ៖

  • ត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋឬមជ្ឈឹមណាមួយ
  • ត្រូវសមាជិក គណៈកម្មាធិការបោះឆ្នោតយ៉ាងតិចមួយភាគបី បាសនសម្ដែងការមិនពេញចិត្តហើយបានដាក់សំណើរ ជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ។ ក្នុងករណីនេះប្រធានគណៈកម្មាធិការ បោះឆ្នោតត្រូវធ្វើការប្រជុំគណៈកម្មាធធិការ ។ លិខិតអញ្ជើញប្រជុំចុះហត្ថលេខាដោយប្រធានគណៈធិការហើយត្រូវប្រគល់ជូនសមាជិកនៃគណៈកម្មាធិការ យ៉ាងយូរបំផុតមួយសប្តាហ៍មុនថ្ងៃប្រជុំ ។  ក្នុងកិច្ចប្រជុំប្រសិនបើសមាជិកគណៈកម្មាធិការលើសពីពាក់កណ្ដាលគាំទ្រចំពោះការមិនពេញចិត្តនោះ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដល់ហូតចេញពីការងារ ។ ក្នុងករណីប្រធានការិយាល័យប្រជាពលរដ្ឋត្រូវដកហូតពីមុខតំណែងការជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីរ ( ០២ ) ខែ សម្រាប់អាណត្តិមួយថ្មីរយៈពេលប្រាំ( ០៥ ) ឆ្នាំបន្តទៀត ។

១១. រប្រៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានដំណើរដូចតទៅ ៖ ក្នុងការអនុវត្តការងារប្រធានការិយាល័យប្រជាពលរដ្ឋមិនត្រូវការទទួលការណែនាំណាមួយពីភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬ ជូនព័ត៌ម​ានណាមួយទៅអភិបាល ក្រុង ស្រុក ខណ្ឌឡើយ ។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវធ្វើសេចក្ដីរាយការណ៍ពីរដងក្នុងមួយឆ្នាំ ទៅគណៈគម្មាធិការបោះឆ្នោត ប្រធានការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបំពេញការងារសែសិប ( ៤០ ) ម៉ោងក្នុងមួយសបា្ដហ៍ ។ ក្នុងរយៈពេល ៤០ ម៉ោងនេះត្រូវបែងចែកដូចខាងក្រោម ៖

  •  ១២ម៉ោងត្រូវបំពេញការងារនៅតុពិសេសនៃការយាល័យច្រកចេញចូលតែមួយដោយចែកចេញជាពីរព្រឹកនិង​មួយរសៀល ។
  • ២៨ ម៉ោងធ្វើការក្នុងប្រធានការិយាល័យប្រជាពលរដ្ឋនិងនៅតាមអង្គភាពរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេល ២៨ម៉ោងដូចបានកំណត់ខាងលើប្រធានការិយាល័យប្រជាពលរដ្ឋត្រូវធ្វើការបកស្រាយបំភ្លឺករណី និងពាក្យបណ្ដឹងនានាព្រមទាំងធ្វើការសម្រុះសម្រួលសំដៅឪ្យមានដំណោះស្រាយពាក្យបណ្ដឹងនានាដោយឈរលើមូលដ្ឋាននៃការស្រុះស្រួលគ្នា ពីភាគីទាំងសងខាង ។ ក្នុងពេលបំពេញការងារ តំណាងប្រជាពលរដ្ឋត្រូវធ្វើការជិកសិ្នទ្ធិជាមួយអភិបាលរងក្រុង ស្រុក ខណ្ឌដែលទទួលបន្ទុក ការិយាល័យច្រកចេញចូលតែមួយឬផ្នែក ឬ សមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីពិគ្រោះយោបល់ជាមួយគ្នាអំពីវិធិដែលមានប្រសិទ្ធិភាពក្នុងការស្វែងរកការពិតនៃករណីនីមួយៗដែលពាក់ពន្ធទៅពាក្យបណ្ដឹងប៉ុណ្ណោះ ។​ ប្រធានការិយាល័យប្រជាពលរដ្ឋមានបុគ្គលិកមួយរូបជាជំនួយការ ។ ជំនួយការការិយាល័យប្រជាពលរដ្ឋប្រជាពលរដ្ឋគឺជាមន្រ្ដីរាជការ ស្ថិតក្នុងក្រមខណ្ឌរដ្ឋបាល ក្រសួងមហាផ្ទៃហើយដែលកំពុងបំពេញ ការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើរសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការឯកភាព ពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ ជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ។

១២. ក្នុងពេលទទួលបានពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋនិងសហគ្រាសដែលតវ៉ាពាក់ព​ន្ធទៅនិងការស​ម្រេចចិត្ត ឬ អាកប្បកិរិយារបស់មន្រ្ដីរាជការក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិកោះអញ្ជើញមន្រ្ដីរាជការដែលមានបញ្ហានេះ និងអ្នកគ្រប់គ្រងផ្ទាល់ របស់មន្ដ្រីរាជការនេះ និងអ្នកគ្រប់គ្រងផ្ទាល់របស់មន្ដ្រីរាជនេះឪ្យចូលមកកាន់ការិយាល័យប្រជាពលរដ្ឋដើម្បីបំភ្លឺ ។ តំណាងប្រជាពករដ្ឋមានសិទ្ធិសុំឪ្យមន្ដ្រីរាជការដែលមានបញ្ហានេះនិងអ្នកគ្រប់គ្រងមន្ដ្រីបុគ្គលិកនោះធ្វើការការពន្យល់បកស្រាយជាលាយលក្ខ័អំពីហេតុផល  នៃការចេញសេចក្ដីសម្រេច ឬ តំណាងសហគ្រាសរួច ហើយត្រូវប្រគល់សេចក្ដីពន្យល់នោះ ជូនប្រធានការិយាល័យប្រជាពលរដ្ឋយ៉ាងយូរប្រាំពីរ ( ០៧ ) ថ្ងៃបន្ទាប់ពីបានទទួលការស្នើរសុំឪ្យបំភ្លឺពីការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិ ពិនិត្យមើលឯកសារផ្សេងៗ ដែលពាក់ព័ន្ធពាក្យបណ្ដឹងតវ៉ានៅតា​មអង្គភាព និងតាមការចាំបាច់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយអាចធ្វើនៅពេលណាក៏បានក្នុងពេលម៉ោងបំពេញការងារ ។ ក្នុងការពិនិត្យឯកសារដែលពាក់ព័ន្ធទាំងនោះតំណាងប្រជាពលរដ្ឋមានសិទ្ធិដកយកឯកសារដែលខ្លួនយល់ឃើញថាចាំបាច់ ក្នុងរយៈពេលមួយថ្ងៃ ដើម្បីថតចម្លងទុកជាភស្ដុតាង រួចហើយត្រូវប្រគល់ឯកសារច្បាប់ដើម ទៅអង្គភាព ឬ ការិយាល័យប្រជាពលរដ្ឋ ។ ក្នុងកំណើរការស្រាវជ្រាវស៊ើបអង្គេតស្វែងរកការពិតនិងក្នុងមានបញ្ហា ឬ អ្នកគ្រប់គ្រងមន្ដ្រីរាជការដែលមានបញ្ហានោះមិនសហការឬ​ធ្វើព្រងើយកន្ដើយចំពោះអនុសាសន៍នានាដែលេះពាក់ព័ន្ធដល់ការដោះស្រាយ នៃពាក្យបណ្ដឹងដែលតំណាង ប្រជាពលរដ្ឋយល់ ឃើញថាជាពាក្យបណ្ដឹងមានហេតុផលសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជម្រាបជូនផ្ទាល់ទៅដល់អភិបាលក្រុង ស្រុក ខណ្ឌ ដែលភ្ជាប់ជាមួយនូវសេចក្ដីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ចខ្លួនផង ។​ ប្រធានការិយាល័យប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយ ពាក្យបណ្ដឹងតវ៉ា និងឯកសារដែលប្រពលរដ្ឋ ឬ តំណាងសហគ្រាសដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ ។ ពាក្យបណ្ដឹងតវ៉ាប្រជាពលរដ្ឋ ឬសហគ្រាសដែលជំទាស់នឹងការសម្រេច ឬ អាកប្បកិរិយារបស់អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវផ្ញើជូនទៅក្រុមប្រឹក្សា ក្រុម ស្រុក ខណ្ឌ ឬ តាមរយៈប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណី ដែលប្រធានការិយាល័យប្រជាពលរដ្ឋយល់ឃើញថាពាក្យបណ្ដឹង នោះមានហេតុផលសមស្រប ។

១៣. ការឈប់សម្រាករបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដូចខាងក្រោម ៖

  • ការឈប់សម្រាកពីការងាររបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ដោយធុរៈផ្សេងៗ ត្រូវសុំត្រូវការអនុញ្ញាត ច្បាប់ ពីប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។
  • ក្នុងករណីប្រធាន ការិយាល័យប្រជាពលរដ្ឋមានជំងឺ សាមីខ្លួនឬក្រុមគ្រួសារត្រូវផ្តល់ដំណឹងជូនប្រធាន ក្រុម ប្រឹក្សា ក្រុង ស្រុក ខណ្ឌ អំពីសភាពនៃជំងឺនៅថ្ងៃដំបូងនៃជំងឺ ។ ក្នុងករណីជំងឺ ត្រុវអូសបន្លាយច្រើនជាងបី ( ០៣ ) ថ្ងៃ ( រាប់ទាំងថ្ងៃមិនធ្វើការ ) នៅថ្ងៃទីបួន សាមីខ្ឡួនឬក្រុមគ្រួសារត្រូវមានលិខិតមកបញ្ជាក់ដែលតម្រូវឪ់្យឈប់សម្រាកមួយរយៈដើម្បីព្យាបាលជំងឺ
  • ក្នុងករណីប្រធាន ការិយាល័យប្រជាពលរដ្ឋមិនអាចមកបំពេញការងារបានដោយមានធុរៈចំបាច់និងបន្ទាប់សាមីខ្លួនត្រូវផ្តល់់ព័ត៌មានភ្លាមជូនទៅប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ។
  • ក្នុងកំឡុងពេល ដែលប្រធានការិយាល័យប្រជាពលរដ្ឋអវត្តមានពីការិយាល័យបុគ្គលិកជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជួយទទួលពាក្យបណ្ដឹង នានាប្រជាពលរដ្ឋ ។ នៅពេលដែលប្រធានការិយាល័យប្រជាពលរដ្ឋចូលបំពេញការងារវិញ បុគ្គលិកនោះត្រូវធ្វើសេចក្ដីរាយការណ៍ អំពីចំនួនពាក្យបណ្ដឹងដែលបានទទួលនៅក្នុងអំឡុងពេលនោះ ។

១៤. ក្រុមប្រឹក្សាការិយាល័យប្រជាពលរដ្ឋត្រូវប្រកាន់នូវសីលធម៌ និងអាកប្បកិរិយាដូចខាងក្រោម ៖​

  • ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរនិងម៉ឹងម៉ាត់ក្នុងការងារ
  • មិនត្រូវប្រើភាសាគំរោះគំរើយ អសីលធម៌ ឬ ស្រែ ឡូឡា នៅក្នុងបន្ទប់ធ្វើការដែលនាំឪ្យរំខានដល់អ្នកដទៃ
  • រក្សាបណ្ដាល់ធ្នាប់របៀបរៀបរយក្នុងម៉ោងធ្វើការមិនបង្កការរំខានដោយទូរស័ព្ទដល់កន្លែងធ្វើការជិតខាង
  • មិនត្រូវហូមគ្រឿងស្រវឹងក្នុងម៉ោងកំពុងធ្វើការធ្វើការ
  • រក្សាសាមគ្គីភាព មិត្តភាព រវាងមន្ដ្រីរាជការទូទៅនិងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។

១៥. ការិយាល័យប្រជាពលរដ្ឋមានតួនាទី និងមុខងារដូចជា ៖

+ តួនាទី​ ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យក្នុងការទទួលពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ ។

+ មុខងារ ៖

  • ធានាថាបញ្ហានានារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយមន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌ ស្របតាមលក្ខណៈច្បាប់ លិខិតបទដ្ឋាននានាដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យាពេលលើសពីការកំណត់
  • ការពារប្រជាពលរដ្ឋ និងសហគ្រាសដែលមាននៅក្នុងដែនសមត្ដកិច្ច របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជីវកម្ម ដែលមានពាក់ព័ន្ទទៅនឹងសមត្ថកិច្ច រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រឆាំង និងការធ្វើសេចក្ដីសម្រេចទាំងឡាយណាដែលខុសឆ្គងដែលបំពានទៅលើច្បាប់ និងលើលិខិតបទដ្ឋានជាធរមា ។
  • ប្រឆាំងនិងអំពើពុករលួយរបស់មន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌជាមួយប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសនានាដែលស្ថិតនៅក្នុង ក្រុង ស្រុក ខណ្ឌ ។

១៦. តំណាងប្រជាពលរដ្ឋនេះមានភារកិច្ចទទួលពាក្យបណ្ដឹងពី ប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌ របស់ខ្លួនដែលតវ៉ាងនិងការសម្រេ ឬ សកម្មភាពរបស់មន្រ្តី រាជការ ឬ បុគ្គលិកនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌហើយត្រូវសហការជាមួយមន្ដ្រីរាជការ បុគ្គលិកនានាធ្វើការស្រាវជ្រាវតាមដានពាក្យបណ្ដឹងទាំងនោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ អាជីវកម្ម ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាស ដែលការិយាល័យប្រជាពលរដ្ឋដោះស្រាយ គឺជាពាក្យបណ្ដឹង ដែលមានទាក់ទងដល់ការសម្រេចចិត្ត អាកប្បកិរិយា និងការបំពេញការងាររបស់មន្ដ្រីរាជការ បុគ្គលិកនៅក្នុងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលធ្វើឡើងមិនត្រឹមត្រូវទៅតាមតួនាទី ភារកិច្ចនិងករណីកិច្ចរបស់ខ្លួនជាមន្ដ្រីរាជការបុគ្គលិក ។​

១៧. ពាក្យបណ្ដឹងខាងលើនេះអាចលើកឡើងអំពីករណីណាមួយដូចខាងក្រោម ៖

  • ការសម្រេចចិត្ត ឬ អាកប្បកិរិយាដែលផ្ទុយនិងគោលការណ៍ច្បាប់
  • ការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើរសុំត្រឹមត្រូវតាមច្បាប់របស់ប្រេជាពលរដ្ឋសហគ្រិន ឬ មិនបានផ្គល់លទ្ធផល ឬដោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់
  • ករណីពុករលួយ ឬ ជំរិតយកប្រាក់
  • មានឥរិយាបថ មិនអាចទទួលយកបានដូចជាការភិតភ័យ ឬការនិយាយប្រមាថមាក់ងាយដល់ប្រជាជនឬតំណាងសហគ្រាននានា ។

១៨. ក្នុងការដោះស្រាយតំណាងប្រជាពលរដ្ឋ ត្រូវស្វែងរកកិច្ចសហការសម្របសម្រួលជាមួយសាមីបុគ្គលិកដែលមានបញ្ហានោះ ។

  • ក្នុងករណីដែលតំណាងប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់វិធីក្នុងសម្របសម្រួលរួចហើយ ប៉ុន្ដែមិនអាចដោះស្រាយបានអាស្រ័យដោតការប្រកែកដោះសារឬការប្រកែកមិនព្រមទទួលយក ការសម្របសម្រួលពីសាមីមន្រ្តីរាជការ បុគ្គលិក ឬពីប្រធានមន្ដ្រីរាជការបុគ្គលិកនោះ តំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំរឿង ដោយភ្ជាប់ជាមួយអនុសាសន៍របស់ខ្លួន និងការសម្រេច​ចិត្តរបស់ខ្លួនបញ្ជូលមកអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសហការជាមួយតំណាងប្រជាពលរដ្ឋ ចាត់វិធានការដោះស្រាយពាក្យបណ្ដឹង ខាងលើនេះ ។
  • ក្ន​ងករណីដែលពាក្យបណ្ដឹងតវ៉ា មិនអាចដោះស្រាយ បានដោយអភិបាលក្រុង ស្រុក ខណ្ឌ តំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំបែបបទ និងបញ្ចូនក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ត្រូវសហការមួយជាតំណាងប្រជាពលរដ្ឋត្រូវរៀបចំសុំនុំបែបបទ និងបញ្ចូនមកអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីបន្ដដោះស្រាយ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសហការជាមួយតំណាងប្រជាពលរដ្ឋ ចាត់វិធានការដោះស្រាយពាក្យបណ្ដឹង ខាងលើនេះ ។
  • ក្នុងករណីដែលពាក្យបណ្ដឹងតវ៉ាមិនអាចដោះស្រាយបានដោយអភិបាលក្រុង ស្រុក ខណ្ឌ តំណាងប្រជាពលរដ្ឋមានសិទ្ធិរៀបចំសុំនុំបែបបទ និងបញ្ជូនក្រុមប្រឹក្សា ស្រុក ខណ្ឌដើម្បីដោះស្រាយបន្ដ ។ ទោះស្ថិតក្នុងករណីណាក៏ដោយតំណាងប្រជាពលរដ្ឋត្រូវជូនព័ត៌មានដល់ប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសដែលដាក់ពាក្យបណ្ដឹងវិញ អំពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននិងលទ្ធផលនៃដំណោះស្រាយ ។
  • រាល់ការសម្របសម្រួល ដំណោះស្រាយរបស់តំណាងប្រជាពលរដ្ឋ ត្រូវកំណត់ពេលវេលាឪ្យបានច្បាស់លាស់ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសវិញ ។

១៩. គណៈកម្មាធិការបោះឆ្នោតមូលដ្ឋាន ជ្រើសរើសតំណាងប្រជាពលរដ្ឋ ត្រូវដឹកនាំដោយប្រធានក្រុមប្រឹក្សាក្រុម ស្រុក ខណ្ឌ ។ រដ្ខបាលសាលាក្រុង ស្រុក ខណ្ឌ គឺជាលេខាធិការដ្ឋាននៃគណៈកម្មាធិការបោះឆ្នោតនេះ ។

២០. ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋត្រូវធ្វើការងារតាមដូចទៅ ៖

  • ក្នុងការអនុវត្តការងារតំណាងប្រជាពលរដ្ឋមិនត្រូវទទួលការណែនាំណាមួយពីអភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬជូនព័ត៌មានណាមួយទៅអភិបាលក្រុង ស្រុក ខណ្ឌឡើយ ។
  • តំណាងប្រជាពលរដ្ឋ ត្រូវមានគណនេយ្យភាពចំពោះគណកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋឬអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាស
  • តំណាងប្រជាពលរដ្ឋត្រូវធ្វើសេចក្ដីរាយការណ៍ប្រចាំត្រីមាស គណៈកម្មាធិការបោះឆ្នោតជ្រើសរើសតំណាងប្រជាពលរដ្ឋ ។

២១. តំណាងប្រជាពលរដ្ឋនឹងទទួលបានប្រាក់ឧបត្តម្ភពីគម្រោង តាមរយៈកិច្ចសន្យាជាមួយក្រុងប្រឹក្សាក្រុង ស្រុក ខណ្ឌ ។

២២. ការរិយាល័យប្រជាពលរដ្ឋមានតំណាងប្រជាពលរដ្ឋប្រធានការិយាល័យនិងមានលេខាធិការ ០១ រូបជាជំនួយការ ។ លេខាធិការគឺជាមន្ដ្រីដែលស្ថិតនៅក្នុងក្របខណ្ឌមន្ដ្រីរដ្ឋបាលក្រសួងមហាផ្ទៃ ហើយដែលកំពុងបំពេញការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការ ឯកភាពពីអភិបាលក្រុង ស្រុក ខណ្ឌ លេខាធិការ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ។

២៣. ការិយាល័យប្រជាពលរដ្ឋអាចជម្រាប ដោយផ្ទាល់ទៅអភិបាលក្រុង ស្រុក ខណ្ឌ ពេលដែលដំណើរការស្រាវជ្រាវស្វែងរកការពិត និងក្នុងដំណើរការសម្រុះសម្រួល ប្រសិនបើមន្ដ្រីរាជការដែលមានបញ្ហាឬអ្នកគ្រប់គ្រងមន្ដ្រីករាជការ​ បុគ្គលិកដែលមានបញ្ហានោះមិនសហការ ឬ ធ្វើព្រងើយកន្ដើយ ចំពោះអនុសាសន៍នានា ដែលពាក់ព័ន្ធដល់ការដោះស្រាយនៃពាក្យបណ្ដឹងតវ៉ា ដែលតំណាងប្រជាពលរដ្ឋយល់ឃើញថាជាពាក្យបណ្ដឹង មានហេតុផលសមស្របតំណាងប្រជាពលរដ្ឋត្រូវជម្រាប ។ ជូនផ្ទាល់ទៅដល់អភិបាលក្រុង ស្រុក ខណ្ឌ ដែលភ្ជាប់ជាមួយនូវសេចក្ដីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ខ្លួនផង ។ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការដើម្បីដោះស្រាយ ឪ្យបានស្រុះស្រួលគ្នាពាក្យបណ្ដឹងតវ៉ានោះ ។​

២៤. តំណាងប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយពាក្យបណ្ដឹងតវ៉ានិងឯកសារដែលពាក់ព័ន្ធជូនសាធារណៈជន បានក្នុងករណីដែលប្រជាពលរដ្ឋ អាជីវកម្ម ពាណិជ្ជករ ក្រុមហ៊ុន ឬ សហគ្រាស ដែលដាក់ពាក្យបណ្ដឹងតវ៉ានោះយល់ព្រមឪ្យផ្សព្វផ្សាយ ។ ពាក្យបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ អាជិវកម្ម ពាណីជ្ជករ ក្រុមហ៊ុន ឬសហគ្រាស ដែលជំទាស់នឹងការសម្រេចចិត្ត ឬ អាកប្បកិរិយារបស់អភិបាលក្រុង ៥ស្រុក ខណ្ឌ ត្រូវផ្ញើរជូនទៅក្រុមប្រឹក្សា ក្រុង ​ស្រុក ខណ្ឌ ឬតាមរយៈតំណាងប្រជាពលរដ្ឋក្នុងករណីដែលមាន ហេតុផលសមស្រប ។ ប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ត្រុវចាត់ឪ្យមានការស្រាវជ្រាវ ។ ស៊ើបអង្គេតហើយចាត់វិធានការសម្រុះសម្រួល ។ ក្នុងករណីមិនអាចសម្រុះសម្រួលបានប្រធានក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌត្រូវសេចក្ដីរាយការណ៍ជូនទៅមន្ដី្រ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័​នពាក់ព័ន្ធ ដោយភ្ជាប់ជាមួយនូវដំណើររឿងនិងអនុសាសន៍ របស់ខ្លួនផង ។ អគ្គនាយកនៃអគ្គនាយករដ្ឋបាលមូលដ្ឋានអគ្គនាយកដ្ឋានភស្ដុតាង និងហរិញ្ញវត្ថុអគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយរដ្ឋបាល និងនគរបាល អភិបាល រាជធានី ខេត្ត ត្រូវអនុវត្តឪ្យបានសម្រេចនូវប្រកាសនេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login