Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១ ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការ តើត្រូវធ្វើយ៉ាងដូចម្ដេច ?

២. បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាពអ្នករាជការនោះត្រូវធ្វើអ្វីខ្លះ ?​

៣. បើតុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចម្ដេច ?

៤. ករណីប្ដឹងឧទ្ធរណ៍ តើមន្ដ្រីរាជការរូបនោះស្ថិតនៅក្នុស្ថានភាពយ៉ាងដូចម្ដេច ?

ចម្លើយ 

១.​ ប្រសិនមន្ដ្រីរាជការ កំពុងជាប់ចោទនៅតុលាការត្រូវធ្វើដូចជា ៖

  • ផ្អាកពីមុខងារសិន ប្រសិនបើក្នុងករណីចាំបាច់ ។ ការសម្រេចពីភាពចាំបាច់ ឬ មិនចាំជាសិទ្ធិរបស់ប្រធានស្ថាប័នសាមី ។
  • អាចមិនផ្អាកពីមុខងារ ពោលគឺនៅធ្វើការដដែលដោយរង់ចាំ ការកាត់ក្ដីជាស្ថាពរទើបចាត់វិធានការបន្ដ ។
  • ផ្អាកពីមុខងារ និងផ្អាកបៀវត្សផងដែរ អាស្រ័យលើការសម្រេចរបស់ប្រធានសាមី ។​

២. បើតុលាការកាត់ឪ្យរួចខ្លួនជាស្ថាពរ ពោលគឺរកមិនឃើញពិរុទ្ធភាព អ្នករាជការនោះត្រូវធ្វើដូចតទៅ ៖

  • ទទួលឪ្យចូលធ្វើការវិញភ្លាម
  • អតីតភាពការងារ ឋានន្ដរស័ក្ត ថ្នាក់ មុខតំណែងនៅដដែល ដូចគ្មានបញ្ហាអ្វីកើតឡើង ។
  • បៀវត្សប្រតិសកម្ម ត្រូវធ្វើការរំលឹកឪ្យក្នុងករណីមានការផ្អាកបៀវត្សនៅពេលចោទប្រកាន់ ។

៣. តុលាការសម្រេចថាមានទោសវិញគាត់ប្រឈមមុខស្ថានភាពដូចជា ៖

+  បើតុលាការសម្រេចផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមដោយឥតព្យួរទោស មន្ដ្រីរាជការនោះត្រូវបានហូតការងារ ( បណ្ដេញចេញ ) គិតចាប់ពីថ្ងៃដែលសាលក្រមនោះចូលជាស្ថាពរ ។

+ បើតុលាការសម្រេចផ្តន្ទាទោស ពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមតែទោសត្រូវព្យួរ ប្រធានស្ថាប័នអាចមានវិធានការពីរ ៖

  • បណ្ដោញរាជការនោះចេញពីការងារ ( ទោះមន្ដ្រីនោះបានរួចទោស តាមផ្លូវតុលាការ តែគេអាចរួចទោស ខាងវិន័យ ដោយការបណ្ដេញចេញពីមុខតំណែងរាជការ ) ដោយឪ្យបន្ដការងារវិញ ។
  • បើតុលាការសម្រេចផ្តន្ទាទោសផ្សេងពីបទឧក្រិដ្ឋ ឬ បទមជ្ឈិម អ្នករាជការអាចដូចធ្វើការវិញធម្មតា ។

៤. ករណីប្ដឹងឧទ្ធរណ៍មន្ដ្រីរាជការរូបនោះស្ថិតនៅក្នុងស្ថានភាព ដូចខាងក្រោមករណីដែលអ្នករាជការប្ដឹងឧទ្ធរណ៍ពីសាលក្រម របស់តុលាការថ្នាក់ក្រោមមន្ដ្រីរាជការនោះត្រូវបានដាក់ឪ្យស្ថិត នៅក្នុងភាពទំនេរគ្មានបៀវត្ស បណ្ដោះអាស្ននដោយស្វ័យប្រវត្តិ ។ ការប្ដឹងឧទ្ធរណ៍នេះសំដៅលើប្ដឹងទៅតុលាការសម្រេចជាស្ថាពរពីទោសរបស់មន្ដ្រីរាជការក្រោយពីប្ដឹងឧទ្ធរណ៍ និងតុលាការកំពូល ។​ បន្ទាប់ពីតុលាការសម្រេចជាស្ថាពរពីទោសរបស់មន្ដ្រីរាជការក្រោយពីប្ដឹងឧទ្ធរណ៍នីធិវិធីដែលត្រូវអនុវត្តចំពោះអ្នករាជការគឺដូចករណីខាងលើ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login