Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

. ចូរនិយាយពីដំណើរវិវត្តន៍នៃរដ្ឋាបាលលើពិភពលោក ?

. តើការគ្រប់គ្រងអំនាចមជ្ឈការគឺជាអ្វី ?

. តើការគ្រប់គ្រងរដ្ឋបាលតាមបែបមជ្ឈការមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ?

. តើអំនាចរដ្ឋបាលកណ្ដាលមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ?

. ចូរនិយាយប្រវត្តិសាស្រ្ដក្នុងការពង្រឹងរដ្ឋបាលឃុំ សង្កាត់ក្រោយ អាណានិគមក្នុងប្រទេសកម្ពុជា ។

ចម្លើយ 

. ដំណើរវិវត្តន៍រដ្ឋបាល លើពិភពលោកមានលក្ខណៈដូចជា ៖

ក្នុងទស្សវត្សឆ្នាំ ១៩៦០ ដល់ ១៩៧០ គេឃើញមានកំនើនរដ្ឋាភិបាលនៅក្នុងតំបន់ជាច្រើននៅក្នុងពិភពលោកទាំងតំបន់អភិវឌ្ឍន៍ និងកំពងអភិវឌ្ឍន៍ដែលជាលទផលនៃការប្រឹងប្រែងរបស់ទាំងនោះ ដើម្បីផ្តល់ដំណោះស្រាយចំពោះ បញ្ហាដែលមិនត្រូវបានគេអំពើ ឬ មិនត្រូវបានដោះស្រាយ ដោយវិស័យឯកជន ដូចជាការធ្វើកង្វក់បរិស្ថានលទ្ធភាពទទួលការអប់រំការរីករាលដាលនៃទីប្រជុំជន និងបញ្ហាសុខមាលភាព ។ ប៉ុន្ដែមនុស្សជាច្រើនឃើញច្បាស់ថាជារឿយៗរដ្ឋាភិបាលមិនអាចផ្តល់ដំណោះស្រាយ ហើយចំណាយបន្ថែមចំពោះអ្នកបង់ពន្ធ បានធ្វើឪ្យគេខឹងសម្បា នៅក្នុងប៉ះបោរពន្ធដារ នៃទស្សវត្សឆ្នាំ ១៩៨០ បញ្ហាអន្ដរជាតិ ដែលបណ្ដាលមក ពីវិវបត្តិប្រេងកាត អតិផរណា និងកំនើនភាពគ្មានការងារធ្វើនាំឪ្យរដ្ឋាភិបាលធ្វើការវាយតម្លៃឡើងវិញ នូវប្រតិបត្តិការរបស់ខ្លួនរួមមានស្នាដៃរបស់ការិយាល័យធិបតេយ្យ ។ ប្រការនេះនាំឪ្យមានការស៊ើបអង្កេតឡើងវិញជាបន្តបន្ទាប់អំពីរដ្ឋាភិបាល ដែលសន្និដ្ឋានដូចគ្នាថារដ្ឋបាល ឬការគ្រប់គ្រងសាធារណៈចាំបាច់ត្រូវតែបានកែលម្អ ។ ការស៊ើបអង្កេតទាំងនេះបានស្ដីបន្ទោសលើស្នាដៃនៃការិយាល័យធិបតេយ្យជាពិសេស ស្នាដៃអន់ថយនៃការិយាល័យធិបតេយ្យ និងការរុកកួនប្រចាំដ៏គួរឪ្យធុញទ្រាន់រដ្ឋបាល សេវាកម្មដ៏អន់ និងអំពើពុករលួយទោះបីឥទ្ធិពល នៃសេរីភាពបែបថ្មី ដែលកើតមានក្នុងទស្សវត្សទី ១៩៨០ និងទស្សវត្ស ១៩៩០ ដែលគេដឹងថាបុគ្គលម្នាក់ពិតជាត្រូវការនូវស្ថាប័ននានារបស់រដ្ឋមានលក្ខណៈប្រជាធិបតេយ្យ សមត្ថភាពក្នុងការគ្រប់គ្រងប្រភពធនធាននានារបស់រដ្ឋ និងប្រសិទ្ធិភាពក្នុងការផ្តល់សេវាសាធារណៈនានា នោះក្ដីក៏មានការក្រោកឈរប្រឆាំង និងការប្រើប្រាស់អំណាចខ្លាំងជាសកលផងដែរ ។ ប្រជាជនចង់ឪ្យរដ្ឋ និងរដ្ឋបាលសាធារណៈដែលប្រព្រឹត្តជាអ្នកជំរុញសេដ្ឋកិច្ច និងសង្គមមានសមត្ថភាព ធ្វើការបែងចែកការអនុវត្តប្រកបដោយសមធម៌ ក្នុងការគ្រប់គ្រងប្រកបដោយចីរភាពលើប្រភពធនធានផ្សេងៗមានការអនុវត្តស្នើគ្នា ទាំងខាងនយោបាយ សង្គម និងវប្បធម៌ ។ ការអភិវឌ្ឍមានសារៈសំខាន់ណាស់ដែលគេត្រូវកសាង រដ្ឋបាល​សាធារណៈឪ្យមានវិចារណញ្ញាណ ហើយវាចាំបាច់ជាការចង់បាន ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដដែលមានលក្ខណៈសេរី ។ នាំឪ្យនៅក្នុងបណ្ដាប្រទេសរីកចម្រើនតិចតួច ដោយសារផ្នែក​ឯកជន មានការរីកចម្រើននៅមានចម្រើន ទាមទារឪ្យផ្នែករដ្ឋបាលសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សេវាសាធារណៈនិងទាមទារហេដ្ឋារចនាសម័្ពន្ធសេដ្ឋកិច្ច ។ ការរៀបចំឪ្យមានមន្រ្ដីរដ្ឋបាលដែលមិនមែនជាសមាជិកគណបក្សនយោបាយនេះគឺ ជាភាពចាំបាច់ដែលគេត្រូវការបំផុតក្នុងលទិ្ធប្រជាធិបតេយ្យ ដើម្បីធ្វើយ៉ាងណាបង្កលទ្ធភាពឪ្យមានឧត្តរាធិការ ខាងនយោបាយនិងមានភាពស្មោះត្រង់ក្នុងរបបពហុបក្ស​ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះការគ្រប់គ្រងវិស័យរដ្ឋបាលសាធារណៈគឺត្រូវមើលឃើញថា មានការកើនច្រើននូវការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ក៏ដូចជាការកាត់បន្ថយចំនាយសេវាសាធារណៈ ។ វាក៏បានជំរុញឪ្យមានការធ្វើឪ្យជាដៃគូជាសង្គមស៊ីវិល និងផ្នែកឯកជនដើម្បីធ្វើការកែលម្អឪ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជំវុញឪ្យមានការទទួល ខុសត្រូវចំបោះសង្គម ក៏ដូចជាការញុំាងឪ្យប្រជាជនចូលរួមនៅក្នុងដំនើរការធ្វើសេចក្ដីសម្រេចចិត្តនិងឆ្លើយតបទៅនិងសេវាកម្មសាធារណៈ។

.​ការគ្រប់គ្រងអំនាចមជ្ឈការគឺជា ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដែលរាល់អំនាចសម្រេចកិច្ចការទាំងអស់ធ្វើឡើងដោយរដ្ឋបាលកណ្ដាលតែមួយគត់ ។ អាជ្ញាធរដែលចាត់តាំងឡើងដោយរដ្ឋបាលកណ្ដាល ហៅថា “ អាជ្ញាធររដ្ឋ “ គឺជាអ្នកទទួលយកការសម្រេចរបស់រដ្ឋបាលកណ្ដាលទៅអនុវត្តន៍ ។ ក្នុងប្រព័ន្ធមជ្ឈការមានតែរដ្ឋទេដែលមានចំនាចកណ្ដាលគឺរដ្ឋ។

.គុណសម្បត្តិនិងគុណវិបត្តិនៃការគ្រប់គ្រងរដ្ឋបាលតាមបែ​បមជ្ឈការមានដូចជា៖

ក. គុណសម្បត្តិ

  • ធ្វើឪ្យរដ្ឋការមានសម្រេចចិត្តអ្វីមួយដូចគ្នាទូទាំងប្រទេស គឺនាំឪ្យមានឯកភាពគ្នាទាំងខាងទស្សនៈទាំងខាងអំពើរបស់រដ្ឋការផង រដ្ឋក្ដាប់បានស្ថាប័នការទាំងអស់ហើយឯកភាពប្រទេសក៏រឹងពឹង ។
  • ការប្រមូលផ្ដុំរដ្ឋបាលធានា ឪ្យមានការស្មើភាពគ្នារវាងពលរដ្ឋ ។ មានការបែងចែកបន្ទុកបានស្មើ ៗគ្នា ទូទាំងប្រទេសដូចជាវិភាគទាន ដែលប្រជាជនបានបង់ដដើម្បីធានាដល់ការគ្រប់គ្រងនោះ ប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយក្នុងប្រទេស ។

ខ. គុណវិបត្តិ

  • ដោយហេតុថាអ្វីៗទាំងអស់​ត្រូវឡើងមកអំនាចកណ្ដាលទាំងអស់ដើម្បីសម្រេចនោះនឹងជួបការលំបាកក្នុងការធ្វើការដែលនឹងលិចទៅដោយចំនួនដ៏ច្រើនលើសលប់នៃសុំនុំរឿង ។ កិច្ចការកកកុញស្ទះមិនចេញនាំឪ្យមានការយឺតយ៉ាវការងារដែលត្រូវបំពេញឪ្យទាន់ពេលវេលា ។ អំនាចកណ្ដាលនៅឆ្ងាយពីរាស្រ្ដមិនអាចដឹងសុខទុក្ខរបស់រាស្រ្ដបានគ្រប់សព្វ ។ សេចក្ដីដែលបានសម្រេចចេញពីថ្នាក់លើទៅអាចមិនមាន ប្រសិទ្ធិភាពនៅតាមទីកន្លែង ពីព្រោះអាចនឹងខុសនិងសភាពការដាក់ស្ដែងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ ។
  • ការប្រមូលផ្ដុំរដ្ឋបាល ជួនកាលជាមធ្យោបាយសម្រាប់គៀបសង្កត់ ខាងនយោបាយផងដែរ ។
  • ចំណែកការអនុវត្ត្ជជាក់ស្ដែងបើប្រទេសមួយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល តាមបែបមជ្ឈការប្រទេសនោះមិនសូវមានការរីកចម្រើនលូតលាស់អ្វីទាំងអស់ ហើយរដ្ឋបាលនោះ​មិនបានឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋដែលត្រូវការឪ្យកិច្ចការរបស់ចខ្លួនបានលឿន និងឆាប់រហ័សស្របតាមកាលៈទេសៈនិងធនធានរបស់មូលដ្ឋានបានទេ ។ ហេតុនេះដើម្បីដោះស្រាយបញ្ហាមិនអាចបំពេញទៅតាមសំណួរពរ របស់ប្រជាពលរដ្ឋ​។ ប្រទេសភាគច្រើនទោះបីធំក្ដី ឬ តូចក្ដីគេប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង តាមបែបវិមជ្ឈការប៉ុន្ដែសកម្មភាពមួយចំនួនដូចជា បច្ចេកទេសការបណ្ដុះបណ្ដាលគឺ វាមានសារៈសំខាន់សម្រាប់ការធ្វើមជ្ឈការប្រសើរជាងការផ្ទេរទៅឪ្យរដ្ឋបាលនៅមូលដ្ឋាន ។

៤. អំនាចរដ្ឋបាលកណ្ដាលមានគុណសម្បត្តិ និងគុណវិបត្តិដូចជា ៖​

ក. គុណសម្បត្តិ

  • រដ្ឋបាលកណ្ដាលមានភាពខ្លាំង ដូច្នេះវាមានៅភាពងាយស្រួល​ដល់ការឯកភាពគ្នាក្នុងការអនុវត្តការងារទាំងឡាយដូចគ្នាទាំងអស់ពោលគឺគ្មានករណីពិសេសដោយឡែកនៅក្នុងមូលដ្ឋានណាមួយឡើយ
  • ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលមានភាពស្មើៗគ្នាក្នុងការរួមវិភាគទានក្នុងការងារទាំងឡាយដែលតម្រូវឪ្យធ្វើ ។

ខ. សម្បត្តិវិបត្តិ

  • ការប្រមូលអំនាមរដ្ឋបាល ឪ្យនៅតែមួយកន្លែង និងធ្វើឪ្យដំនើរការរដ្ឋបាលកណ្ដាលមានភាពធ្ងន់ធ្ងន់ពេក ។ ប្រធានស្ថាប័ននៅរដ្ឋបាលកណ្ដាល រវល់ការងារតាំងពីកិច្ចការងារធំដុំសំខាន់ រហូតដល់រឿងដែលមិនសំខា​ន់ រហូតដល់រឿងដែលមិនសំខាន់និងតូចតាច ។
  • រៀបចំផែនការល្អ តែនៅលើក្រដាសដែលរដ្ឋបាលកណ្ដាលបានធ្វើតែគ្មានភាពជាក់ស្ដែងថ្នាក់ក្រោមនិងមិនអាចធ្វើការងារកើត ។
  • មានការចូលរួមពីប្រជាពលរដ្ឋបានតិចតួច និងពុំមានការទទួលខុសត្រូវលើសមិទ្ធផលដែលរដ្ឋបាលស្ថាបនាឡើង ។

. ប្រទេសកម្ពុជាត្រូវធ្វើដំនើរឆ្លងកាត់នៅកំនាត់ផ្លូវដ៏វែងឆ្ងាយមួយ ដែលពោរពេញទៅដោយទំនាស់ និងការលំបាករាប់មិនអស់ ក្រោយពីការរួចផុតពីអាណានិគមបារាំង ។ ដោយប្រទេសនេះ មានបំណងឈានឆ្ពោះទៅរកវឌ្ឍនភាពសង្គមលើមានមាគ៌ាក្នុងកិច្ចការកែលម្អកសាងរចនាសម្ព័ន្ធ រដ្ឋបាលសាធារណៈទើបឪ្យមានការផ្លាស់ប្ដូររបបគ្រប់គ្រងជាច្រើន ។ ក្នុងឆ្នាំ ១៩៥៤ មានសារាចរណ៍ ណែនាំមួយឪ្យរៀបចំការបោះឆ្នោតជ្រើសរើសមេឃុំឡើងវិញ តែទាំងនេះវាមិនសូវធ្វើឪ្យមានប្រសិទ្ធិភាពដូចពីមុនមកទេ ។ រាស្រ្ដមិនបានចូលរួមយ៉ាងសកម្មណាមួយ ក្នុងដំនើរការរៀបចំរដ្ឋបាលនៅឃុំមេឃុំគ្មានសមត្ថភាពនិងដឹកនាំប្រជាពលរដ្ឋឪ្យមានជីវភាពធូរធារ ដូចខ្លួនបាននិយាយប្រាប់ទៅប្រជាពលរដ្ឋឡើយម្ល៉ោះហើយទោះបីជាមានកាតបើឆ្នោតក៏គ្រាន់តែជាការបោះឆ្នោត ដើម្បូបង្គ្រប់តាមច្បាប់ ។ នៅក្នុងសម័យសង្គមរាស្រ្ដនិយមមិនទាន់មានតម្លាភាពនៅឡើយទេ ការអនុវត្តអំនាសចរបស់រាស្រ្ដនៅតែគ្មានអំនាចពិតប្រាកដ ដោយសារអំនាចរដ្ឋបាលដែលមិនចេះរួមគ្នា រហូតដល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុ ។ តែទោះជាយ៉ាងណាពេលដំបូងការអនុវត្តអំនាចរបស់រាស្រ្ដ ( អំនាចសមាជ ) បានអនុវត្តមានប្រសិទ្ធិភាពក្នុងការបណ្ដាញអ្នករាជការរូបណា ដែលមិនបម្រើការងារឪ្យរាស្រ្ដបានប្រសើរ ។ ការលើកឡើងគ្រាន់តែជាយន្ដការនានា ដើម្បីជាមធ្យោបាយក្នុងដោះស្រាយបញ្ហាខ្លះៗ ប៉ុណ្ណោះប៉ុន្ដែយន្ដការនេះមិនអាចធានាបានថាអាច និងអនុវត្តប្រកបដោយជោគជ័យនៅកម្ពុជាទេ ។  ប្រទេសកម្ពុជាមានបញ្ហាច្រើនណាស់ដែលជាទំនាស់និងការលំបាកជាសត្យានុម័យ សម្រាប់ការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសនេះក្នុងនោះជាអាទិ៍បុព្វហេតុខាងសេដ្ឋកិច្ខ និងសម្ភារៈខាងបច្ចេកទេសរចនាសម្ព័ន្ធសង្គម វប្បធម៌ បរិបទផ្នែកប្រពៃណី ក្នុងការគ្រប់គ្រងបរិបទ ផ្នែកចិត្តសាស្រ្ដ និងសីលធម៌សង្គមបរិបទខាងផ្នែកច្បាប់និងនយោបាយ ដោយយល់ឃើញបែបនេះទើបនៅឆ្នាំ ១៩៥៩ មានព្រះរាជក្រម មួយទៀតលេខ ៣៤០ នស ចុះថ្ងៃទី ០១ កញ្ញា ១៩៥៩ បានតម្រូវឪ្យមានការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ជានិតិបុគ្គលដូចក្នុងឆ្នាំ ១៩២៥ សម្រាប់រយៈពេល ៤ ឆ្នាំហើយមេឃុំ និងជំទប់ត្រូវជ្រើសរើសពីក្រុមជំនុំឃុំដែលជាប់ឆ្នោតដោយយកតាមសំលេងភាគច្រើន ។ រចនាសម័្ពន្ធដែលមាននៅក្នុងពេលនោះគឺមានមេឃុំ ជំទប់ និងស្មៀន គឺជាអ្នកដឹកនាំ ការអនុវត្តផ្ទាល់ ( អង្គការប្រតិបត្តិ ឃុំ ) និងក្រុមជំនុំជាអ្នកដឹកនាំ អង្គការបញ្ញត្តិឃុំ ដោយមានមេឃុំ ជាប្រធាននៃក្រុមជំនុំ ។ ការទទួលខុសត្រុវរបស់ឃុំគឺ មានការងាររាជការទូទៅ ក្រុមព្រះ នគរបាល តុលាការ និងហិរញ្ញវត្ថុ ចៅហ្វាយខេត្តគឺជាអ្នកចេញដីការខេត្តប្រកាសសុពលភាព ហើយតែងតាំងមេឃុំនិងក្រុមជំនុំតាមដីការរបស់ខេត្ត ។ ចៅហ្វាយខេត្ត គឺជាអ្កកប្រកាសមោឃភាព លិខិតបទដ្ឋានទាំងឡាយដែលមិនស្របតាមឋានានុក្រមនៃច្បាប់ ។ តែមិនដល់រយៈពេល ៣ ខែផង ព្រះរាជក្រមត្រូវបានគេដាក់ព្យួរទុកក្នុងរយៈពេលមិនកំនត់ បន្ទាប់ពីបានធ្វើប្រជាមតិនៅថ្ងៃទី ២៩ វិចិ្ឆកា ១៩៥៩ ។ ហេតុនេះជាលទ្ធផលមេឃុំនិងជំទប់មិនត្រូវបានបោះឆ្នោតទេ ហើយនៅតែមានការតែងតាំងពីអភិបាលខេត្តរហូតមកដល់ឆ្នាំ១៩៦៩ តាមព្រះរាជក្រមលេខ ៣៨៣/៦៩CE ចុះថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ ១៩៦៩ បានប្រកាសកែប្រែជ្រើសរើសក្រុមជំនុំចៅសង្កាត់ ជំទប់ ហើយចៅសង្កាត់ ជំទប់ត្រូវបានតែងតាំងតាមរយៈដីការខេត្តតាមសំនើររបស់អភិបាលស្រុកចាប់ពីពេលនោះ តទៅឃុំ សង្កាត់លែងមានថវិកាផ្ទាល់ខ្លួនគេទៀតហើយ ។ ប្រទេសកម្ពុជាលែងមានស្ថិរភាពទៀត​ហើយចលនាបដិវត្តន៍ ខ្មែរក្រហមបានចូលលុកលុយប្រឆាំងយ៉ាងពេញ ទំហឹងលើរដ្ឋាភិបាលលកម្ពុជាដែលស្ថិតនៅក្រោម ការដឹកនាំ​របស់ព្រះប្រមុខរដ្ឋសម្ដេចសីហនុ ។ បន្ទាប់ពីសមាជជាតិលើកទី​ ២០ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៦៥ ។ គេបានស្នើរសុំឲ្យប្តូរពាក្យ « ​ឃុំ « ទៅជា » សង្កាត់ » សម្រាប់ហៅនៅទីក្រុងហើយរក្សាពាក្យ » ឃុំ » សម្រាប់ការហៅនៅខេត្តដដែល ។ ម៉្យាងទៀតនៅក្នុងពេលនោះដែរគេបានស្នើរសុំប្តូរពាក្យ « ចៅហ្វាយ » ចេញ ។ សម្រាប់សង្កាត់គេហៅថា » ចៅសង្កាត់ «  « មេឃុំ « ។ ចាប់តាំងពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧៤ មានការកប្រែ ធំៗចំនួន៣ ដង​ ( ១៩៥៩-១៩៦៩-១៩៧២ ) ។ នៅខែមីនាឆ្នាំ ១៩៧០ គឺជាឆ្នាំ មានការផ្លាស់ប្ដូររបបនយោបាយយ៉ាងប្រឡាប់ចក្រទាំងស្រុង ។ ប្រទេសកម្ពុជាមានរដ្ឋប្រហារដឹកនាំដោយ លោកលន់នល់ ទម្លាប់សម្ដេចនរោត្តមសីហនុ ពីព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពូជា ។ ក្នុងឆ្នាំ ១៩៧០ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ត្រូវបានគេដាក់ជំនួសមកវិញនូវរបបប្រធានាធិតិនិយមវិញ ។ នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋខ្មែរ ត្រូវបានអនុម័ត ។ នៅក្នុងរបបនេះទោះជាមានការប៉ុនប៉ងសម្រាប់ការគ្រប់គ្រងបែបវិជ្ឈការ នៅគ្រប់ថ្នាក់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់់ ដោយសារតែជាប់រវល់នឹងសង្រ្គាមទាំងក្នុងស្រុកផងនិងក្រៅស្រុកផង ។ ហេតុនេះការបោះឆ្នោតនៅគ្រប់ថ្នាក់មូលដ្ឋានទាំងនេះ ក៏នៅមិនអាចដំនើរបានឡើយ ហើយមេឃុំនៅតែត្រូវបានតែងតាំងដោយអភិបាលខេត្ត ដដែលរហូតដល់មានបដិវត្តន៍ មួយបានផ្ទុះឡើង ផ្គួលរលំរបបសាធារណរដ្ឋខ្មែរបង្កើតបានជារបបមួយឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ «​ ។ នៅថ្ងៃទី ១៧ មេសា ១៩៧៥ របបសាធារណរដ្ឋខ្មែរ បានដួលរលំទាំងស្រុងហើយដាក់ជំនួសមកវិញនូវរបបវាលពិឃាត ប្រល័យពូជសាសន៍មួយឈ្មោះថា « កម្ពុជាប្រជាធិបតេយ្យ « តាមរដ្ឋធម្មនុញ្ញដែលបានអនុម័តនៅថ្ងៃទី ៥ មករា ១៨៧៦ នៅក្នុងរបបនេះគ្មានការកំនត់ច្បាស់លាស់ពីរចនាសម្ព័ន្ធ តួនាទីដែនដីរដ្ឋបាលរបស់ខ្លួនច្បាស់លាស់ឡើយ ទោះបីថានៅក្នុងរដ្ឋធម្មនុញ្ញចែងឪ្យមានថ្នាក់មជ្ឈឹមភូមិភាគ ថ្នាក់តំបន់ និងសហករភូមិឃុំ យ៉ាងណាក៏ដោយ ។ បន្ទាប់ពីការដួលរលំនៃរបបកម្ពូជាប្រជាធិបតេយ្យខ្មែរក្រហម រដ្ឋធម្មនុញ្ញថ្មីមួយទៀតបានអនុម័ត ថ្ងៃទី ២៥ មិថុនា ១៩៨១ បានបង្កើតឡើងនូវរបប «​ សាធារណរដ្ឋប្រជាមានិតកម្ពុជា « តាមរដ្ឋធម្មនុញ្ញនេះបានកំនត់ដែនដីរដ្ឋបាលរបស់ខ្លួនដោយចែកជាខេត្ត ក្រុង ស្រុក ខណ្ឌ ទីរួមខេត្ត ឃុំ សង្កាត់ហើយគ្រប់ដែនដី រដ្ឋបាលខាងលើមានឈ្មោះថា « គណៈកម្មាធិការប្រជាជនបដិវត្តន៍ « ដែលគេប្រើប្រាស់ទៅតាមសម័យកាល ដែលប្រទេសជាតិស្ថិតនៅក្នុងស្ថានភាពទើបរំដោះ ពីបនប្រល័យពូជសាសន៍គណៈកម្មាធិការប្រជាជនបដិវត្ត ត្រូវបានជ្រើសតាំងឡើង តាមរយៈការបោះឆ្នោតជាសកល ដោយស្មើភាពគ្នាដោយចំពោះ និងតាមវិធីជ្រើសរើសសន្លឹកឆ្នោតជាសម្ងាត់ឆ្នាំ ១៩៨១ មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រជាជនបដិវត្តន៍ឃុំសង្កាត់តែមិនបានធ្វើទេ ។ ក្នុងសម័យកាលនោះ ឃុំមានភារៈកិច្ចជាច្រើនណាស់ដែលត្រូវបំពេញ ដែលមានដូចជាការធានាសុវត្ដិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការជ្រើសរើសកងទ័ព ការប្រមូលទិញស្រូវអង្ករ និងកសិផលផ្សេងៗ ។ នៅថ្ងៃទី ១៣ មេសា ១៩៨៩ របបសសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្ដូរឈ្មោះរបស់ខ្លួនមកជា « រដ្ឋកម្ពូជា « ហើយដែនដីរដ្ឋបាលត្រូវប្ដូរឈ្មោះមកជា « គណៈកម្មាធិការចប្រជាជន « ។ នៅរដ្ឋធម្មនុញ្ញនៃរបបខាងលើនេះ បានតម្រូវឪ្យមានការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់តែបោះឆ្នោតមានតែម្ដងគត់ នៅឆ្នាំ ១៩៨០ តែបន្ទាប់ពីឆ្នាំនោះមក គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ទាំងអស់សុទ្ធតែត្រូវតាំងពីប្រធានគណៈកម្មាធិការប្រជាជនខេត្តក្រុង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login