Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. តើការផ្លាស់ប្ដូរកន្លែងធ្វើការជាអ្វី ? ហើយកើតឡើង ដោយសារមូលហេតុអ្វីខ្លះ ?

២. តើការផ្ទេរគឺជាអ្វី ? មានមូលហេតុអ្វីខ្លះ ?

៣. ដូចម្ដេចដែលហៅថាការចូលនិវត្តន៍របស់មន្ដ្រីរាជការស៊ីវិល ? ដោយផ្អែកលើមូលហេតុអ្វីខ្លះ ?

៤. តើមន្រ្ដីរាជការមានសិទ្ធិអ្វីខ្លះ ?

ចម្លើយ 

១. ការផ្លាស់ក​ន្លែងធ្វើការ គឺជាការប្ដូរកន្លែងធ្វើការពីអង្គភាពមួយទៅអង្គភាពមួយទៀតនៅក្នុងក្របខណ្ឌក្រសួងតែមួយ ដូចជាការប្ដូរពីខេត្តទៅខេត្តមួយការប្ដូរមកពីធ្វើការនៅទីស្ដីការក្រសួង ឬ ពីអង្គភាពមួយទៅអង្គភាពមួយនៅក្នុងក្រសួងតែមួយ ។ ការប្ដូរនេះត្រូវគោរពលក្ខខណ្ឌមួយចំនួនដែលប្រែប្រួលតាមកាលកំណត់តាមការកំណត់របស់ក្រសួងនីមួយៗនិងទៅតាមស្ថានភាពគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងនីមួយៗមានដូចជា ៖

  • ត្រូវបម្រើការងារយ៉ាងតិច ក្នុងអំឡុងពេលមួយប្រែប្រួលទៅតាមការតំណត់របស់ក្រសួង   ស្ថាប័នដែលពាក់ពន្ធ និងតាមទីកន្លែងធ្វើការ ( ក្រុង ខេត្ត តំបន់ ដាច់ស្រយោល ) ឧទាហរណ៍ សេចក្ដីណែនាំរបស់់ក្រសួងការងារនិងបណ្ដុះបណ្ដលវិជ្ជាជីវៈបានកំណត់រយៈពេល ៤ឆ្នាំ យ៉ាងតិចចំពោះកន្លែងធ្វើការក្នុងខេត្ត ក្រុង ( តំបន់ ទំនាប ) និង ៣ ឆ្នាំ យ៉ាងតិច ចំពោះកន្លែងធ្វើការនៅខេត្ត ក្រុង ដាច់ស្រយាល ( តំបន់ខ្ពប់រាប )
  • ផ្លាស់ប្ដូរន្លែងធ្វើការក្នុងហេតុផលតាមសហព័ន្ធមានហេតុផល តាមាសហព័ន្ធមានហេតុផលគ្រប់គ្រាន់អាចពិចារណបាន ។
  • ក្នុងក្រសួងខ្លះមាន និងគណកម្មការតាមដានការងារ កន្លែងធ្វើការនិងគណៈកម្មការតាមដាន ការងារ សហព័ន្ធដើម្បីឪ្យដំណើរការនៃផ្លាស់ប្ដូរមានប្រសិទ្ធិភាព ( ឧទាហរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ) ។
  • មន្ដ្រីរាជការដែលចង់ប្ដូរកន្លែងធ្វើការ ត្រូវបំពេញបែបបទរដ្ឋបាលតាមការតម្រូវរបស់ក្រសួងស្ថាប័នខ្លួន និងមានមភ្ជាប់យោនបល់អនុញ្ញាតពីអង្គភាពតាមលំដាប់លំដោយ បញ្ជូនទៅនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកដែលបញ្ជូនទៅប្រធានស្ថាប័នជាអ្នក សម្រេច ។

២. ការផ្ទេរគឺជាការផ្ទេរក្របខណ្ឌនិងកន្លែងធ្វើការរបស់មន្ដ្រីរាជការពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀត ។ មន្ដ្រីរាជការក្របខណ្ឌ អាចធ្វើការផ្ទេរពីក្រសួងស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតតាមការស្នើរសុំរបស់សាមីខ្លួន ឬ តាមតម្រូវការ ការងារ ដោយមានការឯកភាពរបស់ក្រសួងសាមីទាំង ២ និងដោយមានការយល់ព្រមពីក្រសួងមុខសាធារណៈការឯកភាព គឺជាឯកភាពពីថ្នាក់ដឹកនាំតាមឋានុក្រមរបស់ក្រសួងទាំងពីរបើចំពោះមន្រ្ដីរាជការជាប្រធាន  មន្ទីរត្រូវមាន ឯកភាពពីអាជ្ញាធរដែនដីបន្ថែមទៀត ។

  • ជាគោលការណ៍ការផ្ទេរអាស្រ័យលើតំណែងដែលមានទំនេរ ក្នុងស្ថាប័នមួយទៀតឬដោយសំណួមពរការងារចាំបាច់
  • ការផ្ទេរក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលត្រុវសម្រេចដោយប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ។ ចំពោះក្របខណ្ឌប្រភេទ “ ក “ នៃក្របខណ្ឌផ្សេងៗត្រូវធ្វើដោយព្រះរាជក្រឹត្យ
  • ហាមឃាត់ក្នុងការផ្ទេរបញ្ជូនក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល នូវមន្ដ្រីបុគ្គលិក យោធា នគរបាលជាតិ បុគ្គលិកស្ថិតក្នុងអង្គភាព ម្ចាស់ការហរិញ្ញវត្ថុ ស្វិយាភិបាលសេដ្ឋកិច្ច និងក្របខណ្ឌផ្សេងទៀត ដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលក្នុងករណីពិសេស ត្រូវមានការយល់ព្រមពីក្រសួងមុខងារសាធារណៈនិងទីស្ដីការគណៈរដ្ឋមន្រ្ដី ។
  • ចំពោះមន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ដែលទទួលបានការតែងតាំងឪ្យបំពេញមុខងារក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល ត្រូវរក្សាទុកក្របខណ្ឌ និងបៀវត្សនៅអង្គភាពដើមហើយទទួលប្រាក់បំណាច់មុខងារនៅក្នុងរដ្ឋបាលទៅតាមមុខតំណែងតំណែង ដូចមន្ដ្រីរាជការស៊ីវិល ទូទៅដែរហើយនៅពេលដែលចប់មុខដំណែងនៅក្នុងរដ្ឋបាល ស៊ីវិលត្រូវត្រលប់ទៅអង្គភាពដើមវិញ ។
  • មន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិលដែលកំពុងបម្រើការងារក្នុងការស៊ីវិល អាចផ្ទេរក្របខណ្ឌមករដ្ឋស៊ីវិលបាន លុះត្រាតែបានទទួលការបណ្ដុះបណ្ដាលវគ្គវិក្រឹត្យការ ពីសាលាភូមិន្ទរដ្ឋបាលជាមុនសិន ។
  • ក្រសួងមួយចំនួនកំណត់ពីរយៈពេលអប្បបរមាក្នុងការបំពេញការងារក្នុងក្រសួងដើម្បីទើបអាចអនុញ្ញាតឪ្យផ្ទេរចេញទៅក្រសួងផ្សេងបានត្រួវមានអតីតភាពការងារយ៉ាងតិច ៦ ឆ្នាំរាប់ពីថ្ងៃដែលសាមីជនចូលបម្រើការងារ​
  • ចំពោះមន្ដ្រីរាជការ ដែលមិនទាន់តាំងស៊ប់ក្នុងក្របខណ្ឌមិន អាចផ្ទេរចេញបានទេ ។
  • ចំពោះមន្ដ្រីរាជការ ដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស ឬ ចប់ភាពទំនេរគ្មានបៀវត្ស តែមិនទាន់មានប្រកាស ក្រសួងឪ្យចូលបម្រើការងារវិញមិនអនុញ្ញាតឪ្យផ្ទេរបានឡើយ ។

៣. ការចូលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវិតការងាររបស់មន្ត្រីរាជការនៅក្នុងអាជីពរបស់ខ្លួន ។ ការចូលនិវត្តន៍ចែកចេញជា ៖

  • ការចូលនិវ​ត្តន៍ដោយការដល់អាយុកំណត់ឪ្យចូលនិវត្តន៍ យោងទៅតាមច្បាប់សហក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនិងតាមលក្ខន្ដិកៈដោយឡែកនៃក្រមខណ្ឌនីមួយៗមន្ដ្រីរាជការទាំងពីរភេទ ត្រូវដាក់ឪ្យចូលនិវត្តន៍នៅពេលដែលដល់អាយុចូលនិវត្តន៍ ( ៥៥ , ៥៨ ​, ៦០ ឆ្នាំ ) អាស្រ័យទៅតាមប្រភេទក្របខណ្ឌនិងឋានន្តរស័ក្ត ឬ មុខតំណែងរបស់គេម្នាក់ ។

     ក. មន្ដ្រីក្របខណ្ឌប្រភេទ “ ក “  មន្រ្ដីក្របខណ្ឌប្រភេទ “ ក “ ទាំងអស់ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។ មន្ត្រីក្នុងឋានន្ដរស័ក្ដិទី១ នៃក្របខណ្ឌប្រភេទ “ ក “ ( ក១ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខទី​ ២ នៃក្របខណ្ឌប្រភេទ “ ក “ ( ក២ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ ដោយអនុក្រឹក្យ ។ មន្ដ្រីក្នុងឋានន្ដរស័ក្ខិទី៣ នៃក្របខណ្ឌប្រភេទ “ ក “ ( ក៣ ) ត្រូវសម្រេចឪ្យចូលនិវត្ត​ន៍ដោយប្រកាស ប្រកាសរបស់ក្រសួងមុខងារសាធារណៈសម្រាប់ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ក្របខណ្ឌជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសរបស់ក្រសួង ស្ថាប័នសាមីសម្រាប់ក្របខណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ប្រកាសរបស់ក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្ដ្រីការទូតជាន់ខ្ពស់ ប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ក្របខណ្ឌសុខាភិបាលជាន់ខ្ពស់ប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ក្របខណ្ឌគ្រូបង្រៀនចម្រើនឧត្តម ។

      ខ. មន្ដ្រីក្របខណ្ឌប្រភេទ មន្ដ្រីក្របខណ្ឌមន្រ្ដី ចូលនិវត្តន៍ ៥៨ ឆ្នាំ​លើកលែងតែមន្ដ្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជននិងកីឡា ចូលនិវត្តន៍នៅអាយុ ៦០ ។ ចូលនិវត្តន៍ ត្រូវសម្រេចដោយប្រកាស ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីក្របខណ្ឌក្រសួងមហាផ្ទៃ ចូលនិវត្តន៍ នៅអាយុ ៥៨ ដោយប្រកាសរបស់ប្រសួងមហាផ្ទៃមន្ត្រីក្របខណ្ឌមន្ដ្រីក្រមការការបរទេសចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀន ចម្រើនមូលដ្ឋានចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ដ្រីក្របខណ្ឌមន្ដ្រីបច្ចេកទេសមធ្យម ចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។ មន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលមធ្យមចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។

     គ. មន្ដ្រីក្របខណ្ឌប្រភេទ “ គ “ មន្រ្ដីក្របខណ្ឌមន្ដ្រីលេខាធិការរដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រី លេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ដ្រីក្របខណ្ឌ អនុរក្សាពន្ធនាគារក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌបច្ចេកទេសបឋមចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងស្ថាប័នសា​មីមន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលបឋមចូលនិវត្តន៍អាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀនចម្រើនបឋម ចូលនិវត្តន៍អាយុ ៦០ ឆ្នាំ​ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

      ឃ. មន្រ្តីក្របខណ្ឌប្រភេទ “ ឃ “ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខាងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងារបច្ចេកទេសចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។

  • ការចូលនិវត្តន៍មុនអាយុតាមការស័្មគ្រចិត្ត ៖ មន្ដ្រីរាជការ ដែលមានអតីតភាពការងារ ៣០ ឆ្នាំឡើងទៅ ហើយមានអាយុមិនទាន់ដល់អាយុកំណត់ឪ្យចូលនិវត្តន៍ អាចស្នើសុំចូលនិវត្តន៍បាន ។ នៅពេលដែលមន្ដ្រីនៃក្របខណ្ឌណាមួយ បានបម្រើការងារមានអតីតភាពគ្រប់ ៣០ ឆ្នាំហើយតែមិនទាន់ដល់អាយុត្រូវចូលនិវត្តន៍នោះក្រសួង ស្ថាប័ន មិនអាចចាប់បង្ខំគេឪ្យចូលនិវត្តន៍បានទេ ។
  • ការដាក់ឪ្យចូលនិវត្តន៍ដោយបញ្ញាត្តិ គឺជាលិខិតបទដ្ឋានឯកត្តជន សម្រាប់ដាក់មន្ដ្រីរាជការណាម្នាក់ឪ្យចូលនិវត្តន៍ដោយវិធានការវិន័យអនុវត្តន៍បទបញ្ញត្តិក្នុងជំពូកទី ៥ នៃច្បាប់ ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល និងអនុក្រឹត្យ ស្ដីពីនីតិវិធីអនុវត្តវិន័យ ចំពោះមន្ដ្រីរាជការស៊ីវិល ។ ការដាក់ឪ្យចូលនិវត្តន៍ដោយបញ្ញតិ នៅពេលដមន្ដ្រីរាជការប្រព្រឹត្ត កំហុសឆ្គងក្នុងវិជ្ជាជីវៈដែលត្រូវ ទទួលទណ្ឌកម្មខាងវិន័យ ថ្នាក់ទី២ ចំណុច “ ឃ “ ។
  • ការដាក់ឪ្យចូលនិវត្តន៍ដោយបាត់បង់ សម្បទានវិជ្ជាជីវៈការដាក់ឪ្យចូលនិវត្តន៍នេះចំពោះមន្ដ្រីរាជការទាំងពីរភេទដែលបាត់បង់សម្បទាវិជ្ជាជីវៈហើយមានអតីតភាពការងារចាប់ពី២០ឆ្នាំទៅដល់ក្រោម ៣០ ឆ្នាំហើយពុំគ្រប់អាយុចូលនិវត្តន៍ ។ ការកំណត់ពីការបាត់បង់សម្បទានវិជ្ជាជីវៈរបស់មន្ដ្រីរាជការត្រូវសម្រេចដោយគណៈកម្មការ ។ ការបាត់បង់សម្បទានវិជ្ជាជីវៈបែងចែកទៅតាមមូលខហេតុដូចតទៅ ៖

   ក. ការបាត់បងសម្បទានវិជ្ជាជីវៈ ដោយគ្រោះថ្នាក់ការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារ គឹគ្រោះថ្នាក់ដែលកើតឡើង ដោយធ្វើការ ឬ ក្នុងពេលធ្វើការ ឬក្នុងពេលធ្វើការជូនក្រសួង ស្ថាប័នទោះមានហេតុយ៉ាងណាក៏ដោយឬ មានកំហុសមកពីអ្នករាជការ ឬ គ្មានក៏ដោយហើយបណ្ដាលឪ្យបាត់បង់សម្បទានវិជ្ជាជីវៈ ការងារទាំងស្រុងនិងជាអចិន្រៃ្ដយ៍ ។ ឧទាហរណ៍ គ្រោះថ្នាក់កើតើឡើងក្នុងពេលម៉ោងធ្វើការទាំងក្នុង និងក្រៅក្រសួង ស្ថាប័ន ដែលអ្នករាជការបានបំពេញភារកិច្ចរបស់ខ្លួន​​ ។ គ្រោះថ្នាក់ក្នុងរយៈពេលធ្វើការ និងនបៅពេលមុន ឬ ក្រោយពេលធ្វើការដែលអ្នករាជការរៀបចំសម្ភារៈពលកម្ម ឬ ម៉ាស៊ីន ។ គ្រោះថ្នាក់ក្នុងការបំពេញសេចក្ដីត្រូវការផ្ទាល់របស់ខ្លួនក្នុងរយៈពេលក្រោយធ្វើការដូចជាពេលសម្រាកហូបចុក និងពេលបំបៅកូនកណ្ដាលវេន ពេលសម្អាតខ្លួននៅក្រោយធ្វើការ ។ គ្រោះថ្នាក់ដែលបណ្ដាលមកពីកត្តាដែលមានគ្រោះថ្នាក់មានជាតិពុល ដោយមិនដឹងខ្លួនជាមុនក្នុងក្រសួងស្ថាប័ន និងក្នុងផលិតកម្ម ហើយបណ្ដាលឪ្យមានរបួសពុលសន្លប់ ដល់អ្នករាជការ ហើយធ្វើឪ្យបាត់បង់សម្បទានវិជ្ជាជីវៈជាស្ថាពរនូវសមត្ថភាពការងារ ។ គ្រោះថ្នាក់ដែលធ្លាក់លើអ្នករាជការ ក្នុងពេលអ្នកទាំងនោះធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះត្រង់ទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មា​នឈប់ ឬ ដោយគ្មានវៀងទៅទីណា ជាប្រយោជន៍ផ្ទាល់ខ្លួន ។

    ខ.​ ការបាត់បង់សម្បទានវិជ្ជាជីវៈដោយគ្រោះថ្នាក់ ការងារក្នុងេះពេលបេសកកម្មគ្រោះថ្នាក់នៅពេលអ្នករាជការបញ្ចេញនូវវីរៈភាពក្នុងការបំពេញបេសកម្មដែលក្រសួង ស្ថាប័ន អង្គភាពប្រគល់ឪ្យហើយបានលះបង់ជីវិតរបស់ខ្លួន ។ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលអ្នករាជការការពារទ្រព្យសម្បត្តិរដ្ឋ ឬ សាធារណៈដូចជា ភ្លើងឆេះផ្ទះ ទឹកជំនន់ ...។

     គ. ការបាត់់បង់សម្បទានវិជ្ជាជីវៈ ដោយសារជំងឺឬគ្រោះថ្នាក់ផ្សេងៗ ការដាក់ឪ្យចូលនិវត្តន៍ដោយសារការបាត់បង់សម្បទា វិជ្ជាជីវៈដោយសាមន្ត្រីរាជការមានជំងឺ ឬ ដោយសារគ្រោះថ្នាក់ផ្សេងៗក្រៅពីករណីគ្រោះថ្នាក់ការងារខាងលើ ។

៤. មន្ដ្រីរាជការមានសិទ្ធិដូចជា ៖

       សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងកូដកម្ម ៖ នៅព្រះរាជាណាចក្រកម្ពុជា រដ្ឋធនុញ្ញឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់ អំពើសិទ្ធិនេះក្នុងមាត្រា ៣១ វាក្យខណ្ឌ​ ២ ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីកិច្ច ដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និនា្នការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឫឯទៀតឡើយ ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួន របស់បុគ្គលម្នាក់មិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។ មន្ដ្រីរាជការរាល់រូបមានសេរីភាពក្នុងការបញ្ចេញមតិយ៉ាងពេញលេញ តែពួកគេត្រូវគោរពនូវគោលការណ៍មួយចំនួន ដែលបានលើឡើងខាងលើមានដូចជាគោលការណ៍អព្យាក្រឹត្យភាពគោលការណ៍ នៃការប្រកាន់ភាពយុត្តិធម៌ជាដើមសេរីភាពក្នុងការបញ្ចេញមតិនេះ មន្ដ្រីរាជ ការអាចបញ្ចេញមតិយោបល់របស់ខ្លួនតាមរយៈការសរសេរអត្ថបទក្នុងទំព័រការសែត ឬ ទស្សនាវដ្ដីណា មួយដែលផ្សព្វផ្សាយជាសាធារណៈ ។ ប៉ុន្តែសិទ្ធិនេះត្រូវបានកំណត់ព្រំដែន ជាគោលការណ៍មុននឹងធ្វើការចុះផ្សាយជាសាធារណៈសាមីខ្លូនត្រូវមានការអនុញ្ញាតិពីថ្នាក់លើតាមឋានានុក្រមជាមុនសិនដែរ ។ មាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ចែងថា “ សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសនិ្តវិធីត្រូវយកមកអនុវត្តនៅក្របខណ្ឌនៃច្បាប់ “ ។ ក្រៅពីមាត្រានេះ គ្មានអត្ថបទច្បាប់ណាមួយបានចែងអំពីសិទ្ធិធ្វើកូដកម្មរបស់មន្ដ្រីរាជការឡើយ ។

       សិទ្ធិក្នុងការបង្កើត ឬ ចូលជាសមាជិកនៃសមាគម ស្របច្បាប់ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិបង្កើត ឬ ចូលរួមជាសមាជិកនៃសមាគមស្របច្បាប់ណាមួយដែលសិទ្ធិនេះមានចែង ទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៤២ ដែលចែងថា “​ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើត សមាគមនិងគណបក្សនយោបាយ “ ។ លើសពីនេះទៀតចំពោះមន្រ្ដីរាជការស៊ីវិលការបង្តើត​និងចូលជាសមាជិកសមាគមស្របច្បាប់នេះ ក៏ត្រូវមានការអនុញ្ញាតពីថ្នាក់លើផងដែរ ។ សិទ្ធិនេះមានចែងក្នុងមាត្រា ៣៦ នៃច្បាប់លើផងដែរ ។ សិទ្ធិសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល “ អ្នករាជការទាំងឡាយមាសនសិទ្ធិចូលជាសមាជិក ឬ ចូលរួមគ្រប់គ្រងសមាគម ស្របច្បាប់ “ ។ មន្ដ្រីរាជការមិនត្រូវប្រើប្រាស់ មុខងាររបស់ខ្លួន ឬ សម្ភារៈរបស់រដ្ឋដើម្បីបម្រើសមាគមរបស់ខ្លួនឡើយ ។

       សិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត មន្ដ្រីរាជការ ក៏ដូចប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ។ ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុ ២៥ ឆ្នាំ យ៉ាងតិចអាចឈរឈ្មោះ ឪ្យគេបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនិងបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ ប៉ុន្ដែចំពោះមន្ដ្រីរាជការស៊ីវិលដែលឈរឈ្មោះបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី និងជាតំណាងរាស្រ្ដ ឬព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំឈប់ពិសេសយ៉ាងតិច ០៧ ថ្ងៃមុនថ្ងៃបើក យុទ្ធនាការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាផ្លូវការ ។ មុខតំណែងប្រតិភូរាជរដ្ឋភិបាល អភិបាល ឬ អភិបាលរងខេត្ត រាជធានី អភិបាល ឬ អភិបាល រងក្រុង ស្រុក ខណ្ឌ និងមន្ដ្រីក្របខណ្ឌ និងមន្ដ្រីក្របខណ្ឌរដ្ឋ មានវិសមភាពនឹងមុខតំណែងក្នុងក្រុមក្របខណ្ឌរដ្ឋ មានវិសមភាពនឹងមុខតំណែងក្នុងក្រុមប្រឹក្សាដែលរៀបរាប់ខាងលើ ។ ក្នុងករណីសាមីខ្លួនជាប់ឆ្នោតសាមីខ្លួន ត្រូវដាក់ពាក្យសុំតាមឋានានុក្រមទៅក្រសួង ស្ថាប័ន សាមីខ្លូន ដើម្បីសុំនៅក្រៅក្របខណ្ឌដើម ហើយក្នុងរយៈពេលនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ និង រក្សាអតីតភាពការងារសម្រាប់ ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិ សាមីខ្លួនអាចស៊ីវិលត្រលប់មកបំពេញការងារនៅដើមវិញប៉ុន្ដែមុខងារអាស្រ័យលើ ក្រសួង ស្ថាប័ន ឬ អង្គភាពសាមីជាអ្នកសម្រេច ។

+ សិទ្ធិសុំដាក់ស្ថិតក្នុងភាពទំនេរគ្មានបៀវត្សសិទ្ធិនេះ មិនមែនដាច់ខាតទេ ចំពោះមន្រ្តីរាជការទាំងពីរភេទគឺអាស្រ័យទៅលើការអនុញ្ញាតឬមិនយល់ព្រមពីប្រធានស្ថាប័ន អង្គភាពនោះ ។ ការដាក់ឪ្យនៅភាពទំនេរគ្មានបៀវត្សត្រូវអនុញ្ញាតចំពោះករណីខាងក្រោម ៖

+   ដើម្បីទៅវិធីការផ្នែកឯកជន ឬធ្វើការងារប្រយោជន៍សាធារណៈ

+   ដើម្បីធ្វើការសិក្សាស្រាវជ្រាវ នៅក្នុង និងក្រៅប្រទេសក្នុងទិសដៅបម្រើប្រយោជន៍ទូទៅ

+   ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដូចជា ៖

  • សុំទៅថែទាំសហព័ទ្ធ ឬកូនដែលមានជំងឺ
  • សុំទៅរបស់ជាមួយសហព័ន្ធជាមន្ដ្រីរាជការ ក្នុងករណីសុំផ្លាស់មិនបាន ក្នុងអាជីពជាមន្ដ្រីរាជការ ក្នុងករណីសុំផ្លាស់មិនបាន ក្នុងអាជីពជាមន្ដ្រីរាជការការសុំទំនេរគ្មានបៀវត្សនេះ មិនត្រូវលើសពី ៤ ឆ្នាំ ឡើយ ។

+ សិទ្ធិដាក់នៅក្រៅក្របខណ្ឌដើម ៖ ការដាក់ឪ្យនៅក្រៅក្របខណ្ឌដើមគឺអនុវត្តចំពោះមន្ដ្រីរាជការ ដែលតែងតាំង ជាសមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ តំណាងរាស្ត្រទីប្រឹក្សា សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់​ ក្រុង ស្រុក ខណ្ឌ​ រាជធានី មន្ដ្រីដែលបំពេញការងាររៀបចំ ការបោះឆ្នោត... ។ មន្ដ្រីរាជការក្របខណ្ឌអាចដាក់ទៅបម្រើការ ឬ បំពេញមុខងារក្របខណ្ឌអាចដាក់ទៅបម្រើការ ឬ បំពេញមុខងារក្រៅក្របខណ្ឌដើមក្នុងករណីចាំបាច់និងមានការ យល់ព្រមពីសាមីខ្លួន ។

+ សិទ្ធិសុំច្បាប់ផ្លាស់ប្ដូរទីកន្លែងបម្រើការងារតាមសហព័ទ្ធ អ្នករាជការក្របខណ្ឌ មានសិទ្ធិសុំផ្លាស់កន្លែងធ្វើការទៅតាមប្ដី ឬ ប្រព័ន្ធ ។ សិទ្ធិសុំផ្លាស់កន្លែងធ្វើការ ទៅតាមប្ដី ឬ​ ប្រពន្ធ គឺសំដៅលើការសុំផ្លាស់កន្លែងបម្រើការងារណាដែលស្ថិតនៅឆ្ងាយពីគ្នា ដូចជា តាមបណ្ដាលខេត្ត ក្រុង ជាដើម ។ សិទ្ធិនេះអនុវត្តតែចំពោះមន្ដ្រីដែលតាំងស៊ប់ហើយប៉ុណ្ណោះ ។

+ សិទ្ធិធានាមិនឪ្យធ្វើការក្រោមបង្គាប់អ្នកមានឋានន្ដរស័ក្តទាបជាង មន្ដ្រីរាជមានឋានន្ដរស័ក្តខ្ពស់មិនអាចចាត់ឪ្យទុកធ្វើការក្រោមបង្គាប់មន្ដ្រីរាជការមានឋានន្ដរស័ក្ដិទាបជាងខ្លួនទេ លើកលែងតែក្នុងករណីចំាបាច់ហើយសាមីខ្លួន ដែលមានឋានន្ដរស័ក្តិធំជាងនោះយល់ព្រម ។

+ សិទ្ធិការពារអាជីព ចំពោះការចោទប្រកាន់នានា សិទ្ធិទាំងនេះ រួមមានសិទ្ធិសុំមើលសំណុំរឿងផ្ទាល់ខ្លួន ( កំណត់ត្រា  និងឯកសារផ្សេងៗ ) អនុវត្តចំពោះមន្ដ្រីណាដែលយឺតយូរមិនបាន ឡើងឋានន្ដរស័ក្តិ ឬ ថ្នាក់តាមវេនអតីតភាព ឬ មុននឹងត្រូវទទួលទណ្ឌកម្ម ខាងវិន័យហ ឬ មុននឹងត្រូវផ្លាស់ដោយបង្ខំ...។ សិទ្ធិជ្រើសរើសតំណាង ឬ មេធាវីការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។ ល ។

+ សិទ្ធិការពារខ្លួនដោយផ្ទាល់មាត់ ឬលាយលក្ខអក្សរ

+ សិទ្ធិផ្តល់វត្ថុតាង និងសាក្សីនៅក្នុងពេលបំពេញបេសកកម្ម មន្ដ្រីរាជការត្រូវបានការពារពីអង្គភាព ឬស្ថាប័នរបស់ខ្លួន ។ 

+ មន្ដ្រីរាជការមាន សិទ្ធិទទួលការការពារពីរដ្ឋតាមផ្លូវ​ច្បាប់ ក្នុងពេលមានបទល្មើសកើតឡើងក្នុងការបម្រើការងារសាធារណៈ

+ សិទ្ធិត្រូវតែសម្រេចដោយប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ក្នុងការដាក់វិន័យ ការចោទប្រកាន់ ចការលុបឈ្មោះ ។ ល ។

+ សិទ្ធិប្ដឹងតុលា ការបន្ទាប់ពីការសម្រេចរបស់គណៈកម្មាធិការ សម្រុះសម្រួលទំ​​នាស់ពាក់ព័ន្ធ និងកិច្ចការ មុខងារសាធារណៈ និងសិទ្ធប្ដឹងឧទ្ធរណ៍ ។ ល ។

       សិទ្ធិក្នុងការតម្លើងថ្នាក់ ឋានន្ដរស័ក្តិ ផ្លាស់ប្ដូរក្របខណ្ឌៈមន្ដ្រីរាជការមានសិទ្ធិទទួលបានការតម្លើងឋានន្តរស័ក្តិ តាមរយៈការចុះឈ្មោះក្នុងតារាងតម្លើងឋានន្តរស័ក្តិ ឬ ការឡើងឋានន្តស័ក្ដិបន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរយៈពេលវែង ។ ល ។ មន្ដ្រីរាជការមានសិទ្ធិ ប្រលងប្រជែងផ្ទៃក្នុងប្តូរប្រភេទក្របខណ្ឌ ។

        សិទ្ធិនិងអត្ថប្រយោជន៍តាមច្បាប់ដទៃទៀត ក្រៅពីសិទ្ធិខាងលើមន្ដ្រី រាជការមានសិទ្ធិ និងអត្ថប្រយោជន៍តាមច្បាប់ ដូចជាខាងក្រោម ៖

ក. សិទ្ធិ

  • សិទ្ធិឈប់សម្រាក
  • សិទ្ធិឈប់សម្រាកប្រចាំសបា្តហ៍
  • សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ
  • សិទ្ធិឈប់សម្រាកតាមប្រតិទិនប្រចាំឆ្នាំ
  • សិទ្ធិឈប់សម្រាកពិសេស
  • សិទ្ធិឈបើសម្រាកលំហែមាតុភាព
  • សិទ្ធិឈប់សម្រាកព្យាបាលជំងឺនិងគ្រោះថ្នាក់ការងារ
  • សិទ្ធិទទួលបានមេដាយការងារ (មាស ប្រាក់ សំរិទ្ធ ) និងលិខិតសរសើរ
  • សិទ្ធិទទួលបានការគិតអតីតភាពបន្ថែមពាក់កណ្ដាលចំពោះមន្ដ្រីរាជការដែលធ្វើការនៅតំបន់ដាច់ស្រយោល ប៉ះពាល់ សុខភាព និងតំបន់គ្រោះថ្នាក់ ។
  • សិទ្ធិទទួលការបណ្ដុះបណ្ដាលក្នុងនិងក្រៅប្រទេស
  • សិទ្ធិទទួលការតែងតាំង
  • សិទ្ធិសុំចូលនិវត្តន៍មុនដល់អាយុចំពោះមន្ដ្រីរាជការដែលមានអតីតភាពការងារ ៣០ ឆ្នាំ ឡើងទៅ
  • សិទ្ធិប្រកបមុខរបរបន្ថែម ប្រសិនបើលក្ខន្ដិកៈដោយឡែកនៃក្របខណ្ឌមិនបានហាម និងមិនប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់អ្នករាជការ ( ត្រុវសួរយោបល់ ពីថ្នាក់លើរបស់ខ្លួន ) ។
  • សិទ្ធិចូលជាសមាជិក កម្រោងនានារបស់រាជរដ្ឋាភិបាល

ខ. អត្ថប្រយោជន៍

  • ទទួលបៀវត្សប្រាក់បន្ទាប់បន្សំនិងប្រាក់បំណាច់ផ្សេងៗតាមច្បាប់
  • ទទួលប្រាក់សោធននិវត្តន៍ ( សោធននិវត្តន៍អតីតភាព សោធននិវត្តន៍សមាមាត្រ សោធនបាត់បង់សម្បទាវិជ្ជាជិវៈអតិបរមាសោធនបាត់បង់សម្បទាវិជ្ជាជីវៈអប្បបរមា
  • ទទួលប្រាក់កាត់ទុកនៅពេលមន្ដ្រីរាជការត្រូវបានបណ្ដេញចេញ ឬ លាឈប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login