ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើអភិបាលកិច្ចល្អមានន័យយ៉ាងដូចម្ដេច ?
២. តើលក្ខណៈនៃអភិបាលកិច្ចល្អមានប៉ុន្មាន ? អ្វីខ្លះ ?
៣. តើអភិបាលកិច្ចល្អផ្ដល់ផលប្រយោជន៍អ្វីខ្លះ ?
៤. តើដើម្បីឪ្យងាយស្រួល ក្នុងការផ្តល់សេវា និងក្នុងគោលបំណង កំណត់ ដែនសមត្ថកិច្ចរបស់ក្រសួងគោលស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គេបានបែងចែកប្រភេទសេវា សាធារណៈជាប៉ុន្មានចង្កោម ? អ្វីខ្លះ ?
ចម្លើយ
១. អភិបាលកិច្ចល្អមានថា ជាការប្រើប្រាស់វិធីសាស្រ្ដនិងបច្ចេកទេសល្អបំផុតដើម្បីគ្រប់គ្រងឪ្យបានល្អ ។
២. លក្ខណៈនៃអភិបាលកិច្ចល្អមាន៦ ដូចជា ៖
១.គិតអំពីសេវាសាធារណៈនេះគឺជាទស្សនៈដែលចែងថារដ្ឋភិបាលកើនឡើងដើម្បីបម្រើពលរដ្ឋពុំមែន សម្រាប់ប្រើអំណាចត្រួតត្រាពលរដ្ឋទេ ។ ការបម្រើ ឬផ្តល់សេវា គឺមិនមែនជាការប្រើ អំណាចត្រួតត្រាទេ ។ គោលការណ៍ឬសកម្មភាពណាមួយ ដែលធ្វើដោយរដ្ឋាភិបាល អាចឬត្រូវតែបានវិនិច្ឆ័យថា ល្អឬអាក្រក់ដោយឆ្លើយទៅនឹងសំណួរថា “ តើការផ្តល់នេះមានអត្ថប្រយោជន៍ ដល់ពលរដ្ឋដែរឬទេ “ ? សំណួរនេះអាចនាំទៅរកការផ្លាស់ប្ដូរ នៅក្នុងសកម្មភាពរបស់រដ្ឋាភិបាល ។ មានកិច្ចការខ្លះត្រូវបានធ្វើឡើង ដោយពុំអាចគោលបំណងល្អសោះ ។ ការខ្លះទៀតពុំអាចមានអត្ថប្រយោជន៍ដល់ ប្រជាពលរដ្ឋឡើយ ឬ អាចមានគ្រោះថ្នាក់ថែមទៀត ។
២.ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងលទិ្ធប្រជាធិតេយ្យពលរដ្ឋ មានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមួយចំនួនរបស់រដ្ឋាភិបាល ។ នេះគឺជាខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យ គឺគេចូលរួមបោះឆ្នោត ។ គេអាចឈរឈ្មោះបោះឆ្នោត ។ ពលរដ្ឋអាចធ្វើការប្រជុំជាសាធារណៈនិងបង្កើតសមាគមដើម្បីពិភាក្សាបញ្ហានានា ដើម្បីទាមទារឪ្យរដ្ឋាភិបាលគិតគូរដល់បញ្ហារបស់គេ ។ គេអាចបោះពុម្ពផ្សាយអត្ថបទនានា នៅក្នុងការសែត និយាយតាមវិទ្យុ...តាមរយៈនៃការចូលរួមរបស់គេ ។ ពលរដ្ឋធ្វើការណែនាំរដ្ឋភិបាលដោយប្រាប់រដ្ឋាភិបាល នូវអ្វីៗ ដែលមានសារៈសំខាន់ដល់ពលរដ្ឋ ។ រដ្ឋាភិបាលក៏បានទទួលអត្ថប្រយោជន៍ពីព្រោះរដ្ឋាភិបាលដឹងពីអ្វី ដែលជាគំនិតរបស់ពលរដ្ឋកម្នាក់ៗហើយអាចចាត់ចែងនូវគោលនយោបាយរបស់ខ្លូនដើម្បីតម្រូវចិត្តពលរដ្ឋនោះ ។ ក្នុងឋានៈជាមន្រ្ដីរដ្ឋាភិបាល លោកត្រូវតែស្វាគមន៍ និងរំពឹងទុកជាមុនថាអ្វីៗដែលរដ្ឋាភិបាលធ្វើ ពលរដ្ឋតែងតែចាប់អារម្មណ៍ជានិច្ច ។
៣. ការបើកឪកាសជូនសាធារណៈជនទិដ្ឋភាពមួយនៃការចូលរួម របស់ពលរដ្ឋ គឺជាបើកឪកាសជួនសាធារណៈជន ។ ពលរដ្ឋត្រូវការចង់ជួបអ្នកដោយផ្ទាល់ ឬ ជា ក្រុមដើម្បីំដែងពីទស្សនៈនិងការព្រួយបារម្ភរបស់គេ ។ គេត្រូវការចង់ដឹងពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ ឬ មិនធ្វើទៅលើវិស័យដែលជាប្រយោជន៍ដល់ពូកគេ គេធ្វើបែប នេះគឺជាការត្រឹមត្រូវនិងសមដល់ពួកគេ គេធ្វើបែប នេះគឺជាការត្រឹមត្រូវចំនាយពេលវេលា ក៏ដោយមន្ត្រីរាជការត្រូវតែជួបជា មួយប្រជាពលរដ្ឋ និងក្រុមប្រជាពលរដ្ឋ ។ ពួកអាច ជួយអ្នកឪ្យមានការយល់ដឹងយ៉ាងច្បាស់ ពីអ្វីដែលពួកគេត្រូវការ និងចង់បាន ។ អ្នកត្រូវតែធ្វើការពិគ្រោះយ៉ាងសកម្ម ជាមួយសាធារណៈជនស្ដីពីបញ្ហាសំខាន់ៗមុននឹងធ្វើសេចក្ដីសម្រេចជាចុងក្រោយ ។
៤. តម្លាភាព ( ភាពឥតលាក់លៀម )តម្លាភាពមានន័យថាភាព បើកចំហឪ្យសាធារណៈជនត្រូវតែដឹងឭនូវអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ ។ ជាទូទៅការងាររដ្ឋាភិបាលគឺជាការងាររបស់ពលរដ្ឋ ហើយមិនត្រូវមានការលាក់បាំងទេ ។ រដ្ឋាភិបាលត្រូវតែ បើកចំហជូនពលរដ្ឋធ្វើអធិការកិច្ចហើយផ្សព្វផ្សាព័ត៌មានអំពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ ។ ការធ្វើនេះអាចឪ្យប្រជាពលរដ្ឋមើលឃើញថា តើអ្វីៗដែលកំពុងតែ ធ្វើគឺធ្វើក្នុងនាមរបស់ពលរដ្ឋ ហើយឆ្លើយតបទៅនឹងផលប្រយោជន៍ពលរដ្ឋឬទេ ។ រដ្ឋាភិបាលអនុវត្តន៍នយោបាយតម្លាភាពដោយផ្តល់ព័ត៌មានទៅឪ្យសារព័ត៌មានពីសំណាក់អ្នកកាសែតពីសំណាក់សមាជិកសភា និងពីសំណាក់សាធារណជន ហើយនិងដោយការបោះពុម្ពផ្សាយឯកសារច្រើនដែលពន្យល់អំពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ ។
៥. ការទទួលខុសត្រូវការទទួលខុសត្រូវមានន័យន័យថា រដ្ឋាភិបាល ត្រូវតែពន្យល់ របស់ខ្លួនជូនដល់សាធារណៈជន ។ រដ្ឋាភិបាលត្រូវទទួលចំពោះ សាធារណៈជនពីអ្វីដែលខ្លួនបានធ្វើហើយថា តើរដ្ឋាភិបាលចំណាយប្រាក់របស់ពលរដ្ឋយ៉ាងណាខ្លះ ។ មន្ដ្រីទាំងឡាយក៏ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះអ្វីដែលគេធ្វើដែរ ។
៦. ការចាត់ចែងល្អការចាត់ចែងល្អគឺជាប្រធានបទទាំងមូលសម្រាប់ធ្វើការសិក្សាដ៏យូរអង្វែង ។ ប៉ុន្ដែនិយាយដោយសង្ខេបការចាត់ចែងល្អមានលក្ខណៈដូចគ្នា ទោះរដ្ឋាភិបាលក្ដីអង្គការឯកជនក្ដី ។ នេះមានន័យថារដ្ឋាភិបាលមានប្រព័ន្ធមួយ សម្រាប់ប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងមានភាពស័ក្កសិទ្ធិគឺថាបានទទួលលទ្ធ ផលល្អទាន់ពេល និងមិនខ្ជះខ្ជាយធនធាន ។
៣. ផលប្រយោជន៍ ដែលទទួលបានពីអភិបាលកិច្ចល្អមានដូចជា ៖
៤. ដើម្បីឪ្យងាយស្រួលក្នុងការផ្តល់សេវា និងក្នុងការគោលបំណង កំណត់ដែនសមត្ថភាពរបស់ក្រសួង ស្ថាប័ននិង អាជ្ញាធរពាក់ព័ន្ធគេបានបែងចែកប្រភេទសេវាសាធារណៈជា ៧ ចង្កោមដូចខាងក្រោម ៖