Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១.  តើមន្រី្ដរាជការមានកាព្វកិច្ចអ្វីខ្លះ ?

២. តើវិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិលគឺអ្វីខ្លះ ?

៣. តើអ្នកណាខ្លះជាគណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈ ?

៤. តើនីតិវិធីដោះស្រាយ វិវាទមុខងារសាធារណៈមានដំណើរការយ៉ាងដូចម្ដេច ?

ចម្លើយ 

១. មន្ដ្រីរាជការមានកាព្វកិច្ចដូចជា ៖

      ១. កាតព្វកិច្ចក្នុងពេលបំពេញការងារគឺជាកាតព្វកិច្ចក្នុងការអនុវត្តការងារផង និងក្នុងពេលបំពេញកការងារផង ។ ការខតខាន មិនបានបំពេញនូវកាតព្វកិច្ចនេះ ឬ ធ្វេសប្រហែសក្នុងការបំពេញ សុទ្ធតែនាំមកនូវផលវិបាក មិនល្អដល់ការងារសេវាសាធារណៈហើយអ្នករាជការដែលមិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមតម្រូវសុទ្ធតែត្រូវទទួលនូវទណ្ឌកម្មខាងវិន័យទាំងអស់

    ក. កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួន កាតព្វកិច្ចរ៉ាប់រងសេវារបស់ខ្លួនតម្រូវឪ្យអ្នករាជការរាល់រូបរ៉ាប់រងចំពោះការងារ ឬ សេវាទាំងឡាយ ដែលរដ្ឋ ( ថ្នាក់លើ ) ប្រគល់ជូន ឬ ចាត់តាំងឪ្យអនុវត្តន៍ ព្រោះការងារដែលអ្នករាជការទទួលអនុវត្តន៍ គឺជាការងាររដ្ឋការងារសាធារណៈមានបែងចែក និងកំណត់ច្បាស់លាស់ចំពោះមន្ដ្រីម្នាក់ៗ តម្រូវជាចំបាច់ឪ្យមន្ដ្រីរូបនោះមានវត្តមាន មិនទៅកាន់កន្លែងអនុវត្តតាមការកំណត់នៃច្បាប់នៃនោះបានសេចក្ដីថាធ្វើឪ្យមានចន្លោះ ប្រហោងនៅក្នុងការបំពេញមុខងារសាធារណៈ ដែលសុទ្ធតែជាកំហុសនិងជាការឆ្គាំឆ្គងនៅក្នុងវិជ្ជាជីវៈជាអ្នករាជការបម្រើរដ្ឋ ។

    ខ. កាតព្វកិច្ចគោរពម៉ោងធ្វើការ ជាធម្មតាអ្នករាជការទាំងអស់ ត្រូវគោរពឪ្យបាននូវពេលម៉ោងធ្វើការរដ្ឋ ឬ របស់ក្រសួង ស្ថាប័ន អង្គភាពដែលខ្លួននៅបម្រើការងារ ហើយតបេលម៉ោងនោះមាន កំណត់ច្បាស់លាស់ ដោយអនុក្រឹត្យ ឬ បទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ស្ថាប័ន អង្គភាពនោះ ។

      ប៉ុន្ដែក៏មានករណីខ្លះតម្រូវឪ្យអ្នករាជការបំពេញការងារហួសម៉ោងកំណត់ ឬ នៅថ្ងៃសម្រាកជាដើម ព្រោះជាការចាំបាច់គ្មានអ្នកជំនួស​ឬតម្រូវតាមកាលៈទេសៈ ។ កាតព្វកិច្ចនេះ គឺដើម្បីធានា និរន្តរភាពនៃសេវាសាធារណៈ ឬ ជាករណីបន្ទាប់នៃសាធារណៈ ហើយការខកខាន ព្រងើយកន្តើយ សោះអង្គើយមិនបានបំពេញ នូវកាតព្វកិច្ចនេះ អាចនាំនូវផលវិបាកធ្ងន់ធ្ងរផ្សេងៗ ដល់កិត្យានុភាពនៃរដ្ឋបាលសាធារណៈផង ដល់អ្នកទទួលអត្ថប្រយោជន៍ពីសាធារណៈផង ដែលជាការប្រការមួយមិនអាចអត់ឳនបានបំពេញកាតព្វកិច្ចនេះកាតព្វកិច្ចបំពេញ ចំពោះអ្នករាជការ ដែលមានភារកិច្ចបំពេញការងារបច្ចេកទេស ដូចជាគ្រូពេទ្យវះកាត់ដែលត្រូវវះកាត់អ្នកជំងឺជាដើម ។

        ការគោរពម៉ោងធ្វើការបានសេចក្ដីថា ការមកធ្វើការត្រឹមត្រូវតាមម៉ោងកំណត់ មិនអាចឈប់តាមតាមចិត្តចង់គ្មានមូលហេតុត្រឹមត្រូវ គ្មានការអនុញ្ញាតជាមុនពីអ្នកទទួលខុសត្រូវ មិនបង្កឪ្យមានចន្លោះប្រហោងក្នុងការបំពេញការងារសាធារណៈ ។ ការឈប់មានមូលហេតុមានការអនុញ្ញាតជាមុន អាចឪ្យថ្នាក់លើចាត់អ្នកជំនួស ឬ មានវិធានការដោះស្រាយផ្សេងៗដើម្បីធានានិរន្ដរភាពនៃរដ្ឋបាល កាលបើដល់ថ្ងៃកំណត់ត្រូវចូលធ្វើការវិញហើយអ្នករាជាការទាំងអស់ត្រូវតែចូលធ្វើការវិញ ព្រោះនេះជាច្បាប់ជាកាតព្វកិច្ចទោះជាការឈប់សម្រាកធម្មតាក្ដី ឈប់សម្រាកដោយគ្មានបៀវត្សក្ដី ។ ការមិនចូលមកបង្ហាញខ្លួនការមិនមានវត្តមានដើម្បីបន្ដបំពេញការងារខ្លួន រ៉ាប់រងបន្ដនូវសេវារបស់ខ្លួន តាមការកំណត់អាចចាត់ទុកថាជាការបោះចោលការងារ ហើយត្រូវទទួលទណ្ឌកម្មផ្សេងៗទៅតាមការកំណត់របស់ច្បាប់ ។ ការឈប់ញឹមញាប់ពេកក៏ជាប្រការមួយដែលអ្នករាជការអ្នកមានមនសិការវិជ្ជាជីវៈគប្បីជៀសវាងផងដែរ ។ ផលវិបាកមិនល្អនិងមានជាបឋមលើសាមី អ្នករាជការនោះតែម្ដង ដែលអាចធ្វើឪ្យអ្នករាជាការនោះតាមមិនទាន់ការងារ ឈានទៅរក អសមត្ថភាពក្នុងការងារ ។

    គ. កាតព្វកិច្ចត្រូវបំពេញតួនាទីរបស់ខ្លួន អ្នករាជការបម្រើការងាររដ្ឋ ការងារសាធារណៈមិនត្រូវប្រកែកមិនទទួលតំណែង ឬ មិនបំពេញភារកិច្ចដែលចាត់តាំងឡើយ គឺត្រូវទៅកន្លែងធ្វើការ ហើយបំពេញការងារ តាមការចាត់តាំងនោះ ។ ក្នុងករណីចុងក្រោយ នេះជាកាត្វព្វកិច្ចអ្នករាជការ ត្រូវតែមានលំនៅដ្ឋានប្រចាំនៅក្នុងតំបន់ដែលខ្លួនធ្វើការងារនោះទៀតដើម្បីធានាឪ្យបានល្អ នូវនិរន្តរភាពរបស់ការងារសាធារណៈនិងដោះស្រាយបញ្ហាឪ្យបានជាប់ជាប្រចាំជាគោលការណ៍ អ្នករាជការត្រូវបូជាសកម្មភាពវិជ្ជាជីវៈទាំងមូលរបស់ខ្លួន ចំពោះការងាររដ្ឋ ព្រោះថាក្រៅពីនិរន្តរភាពនៃរដ្ឋបាល នៅមានប្រសិទ្ធិភាពនៃការងារមួយទៀតដែលមានអាចអនុញ្ញាតឪ្យអ្នករាជការប្រកបការងារយកកម្រងផ្ទាល់ខ្លួនផ្សេងៗទៀត ។ ការបំពេញការងារ តួនាទីត្រូវធ្វើដោយសាមីអ្នករាជការផ្ទាល់ខ្លួនឯង មិនមានផ្ទេរទៅឪ្យ​អ្នកដទៃជំនួសឡើយ លើលែងយែមានការកំណត់ផ្សេងៗដោយច្បាប់ ក្នុងករណីខ្លះតែប៉ុណ្ណោះ ព្រោះថាការចូលបម្រើក្នុងក្របខណ្ឌធ្វើឡើងតាមរយៈការប្រលងប្រជែងជ្រើសរើសតាមចម្រើនវប្បធម៌ តាមសមត្ថភាពភាពផ្ទាល់របស់សាមីជន ។ ដូច្នេះការងារដែលត្រូវប្រគល់ជូននេះគឺមានកំណត់រួចសេ្រចទៅតាមសមត្ថភាពរបស់អ្នករាជាការផ្ទាល់រូបនោះតែម្ដង ។

     ក្នុងការបំពេញការងារខ្លួន អ្នករាជការមិនត្រូវមិន ត្រូវធ្វើសើមៗរួចពីដៃ ខ្វះការទទួលខុសត្រូវ ខ្វះប្រសិទ្ធិភាពក្នុងការងារនោះ តែត្រូវបំពេញឪ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់ទៅតាមលំដាប់ថ្នាក់នៃការទទួលខុសត្រូវតាមបទបញ្ជាដែនដាក់ចុះ សម្រាប់ការអនុវត្តការងារប្រភេទនីមួយៗ ។ ការទទួលខុសត្រូវអំពីពីកិច្ចការរបស់ខ្លួន និងសមត្ថកិច្ចវិជ្ជាជីវៈ ឬ ប្រសិទ្ធិភាពនៃការងារ គឺជាកាតព្វកិច្ចសំខាន់ណាស់ ដែលអ្នករាជការរាល់រូបត្រូវបំពេញឪ្យបានហើយដុសខាត់ច្នៃប្រឌិតបំពាក់បំប៉ន់ឪ្យបានជាប្រចាំ ។ ថ្វីបើពុំមានមាត្រាណាមួយច្បាសលាស់និយាយ អំពីកាតព្វកិច្ច ក្នុងការអប់រំបំពាក់បំប៉ន់ជាប្រចាំក៏ដោយ ក៏កាតព្វកិច្ចអប់រំបណ្ដុះបណ្ដាលជាប្រចាំ នេះក្លាយជាការងារជាក់ស្ដែងនិងជាកង្វល់ដ៏ធំ មួយរបស់រដ្ឋទៅហើយការសិក្សាអប់រំ ជាបន្ដអាចឪ្យអ្នកអនុវត្ត ការងារតាមទាន់សភាពការណ៍ហើយគ្រប់គ្រងបាននូវការប្រែប្រួលផ្លាស់ប្ដូរ ឬ វិវត្តន៍បានយ៉ាងស្រួល ។

    ឃ. កាតព្វកិច្ចគោរពឋានានុក្រម រដ្ឋបាលសាធារណៈគឺជាគឺរដ្ឋបាលដែមានឋានានុក្រមមានថ្នាក់លើ ថ្នាក់ក្រោម ហើយលក្ខន្ដិកៈ ដោយលែកនៃក្របខណ្ឌមន្ដ្រីរាជការក៏មានការរៀបចំទៅតាមទិសដៅនេះដែរ ។ រដ្ឋបាលសាធារណៈភាគច្រើនក្នុងពិភពលោករដ្ឋបាលឋានានុក្រម តម្រូវឪ្យថ្នាក់ក្រោមគោរពតាមថ្នាក់លើជាហូរហែរតាមលំដាប់ថ្នាក់ ។

ជាគោលការណ៍ បើថ្នាក់លើចាត់ឪ្យធ្វើអ្វីមួយនោះថ្នាក់ក្រោមត្រូវគោរពបទបញ្ជារនោះដោយយគ្មានការប្រកែកតវ៉ា ។ កាតព្វកិច្ចនេះ មានការតឹងរឹងខ្លាំងណាស់ខាងផ្នែកយោធា ។ ប៉ុន្ដែអ្នករាជការទាំងអស់ថ្នាក់ក្រោម ក្ដីថ្នាក់លើក្ដី “ ត្រូវតែគោរពអនុវត្តច្បាប់និងបទបញ្ញា “ ដូចគ្នា ។ បានសេចក្ដីថា ដើម្បីប្រសិទ្ធិភាពនៃការងារ និងដើម្បីធានាបាននូវការទទួលខុសត្រូវខ្ពស់ក្នុងការងារ រាល់ការចាត់តាំងការដាក់ចុះនូវបទ ទៅតាមនីតិវិធីរបស់វា និងទៅតាមគោលការណ៍ដែលកំណត់ដោយច្បាប់ គឺត្រូវគោរពឪ្យបាននូវគោលការណ៍នីតីវិធីរដ្ឋចំពោះថ្នាក់លើ អ្នករាជការរាល់រូបមិនគ្រាន់តែត្រូវគោរពចំពោះថ្នាក់លើផងដែរ ។ ប្រការ នេះមិនមានតម្រូវដោយច្បាប់ទេ ប៉ុន្ដែជាបែបបទស៊ីជីវធម៌ ក្នុងការរស់នៅក៏ដូចជាក្នុងទំនាក់ទំនងការងារជាទូទៅដូច្នោះដែរ ។

២. កាតព្វកិច្ចរួមក្នុង និងក្រៅពេញបំពេញការងារ ៖

      ក. កាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូរ និងកិត្តិយស អ្នករាជការ ត្រូវទទួលខុសត្រូវចំពោះថ្នាក់លើអំពីកិច្ចការរបស់ខ្លួន និងអំពើដែលអាចធ្វើឪ្យប៉ះពាល់ ទៅលើសេចក្ដីថ្លៃថ្នូរ និងកត្តិយសរបស់ខ្លួន ។ មហាឃាត់ជាដាច់ខាតមិនឪ្យអ្នករាជការប្រកបមុខរបរណាដែលប៉ះពាល់កិត្តិយសនិង សេចក្ដីថ្លៃថ្នូរនៃអ្នករាជការ ។ ទោះក្នុងកាលៈទេសៈណាក៏ដោយក៏អ្នករាជការមិនត្រូវធ្វើអ្វី ឬ ប្រព្រឹត្តអ្វីដែលនាំឪ្យខូច ឬ អាប់ឳនដល់កិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួនឡើយ ព្រោះថាបើអ្នករាជការគ្មានកិត្តិយសគ្មានភាពថ្លៃថ្នូរនោះវាជារូបភាពមិនល្អចំពោះរដ្ឋបាលសាធារណៈជាទៅ សេចក្ដីថ្លៃថ្នូរនិងកិត្តិយសស្ដែងចេញពីការប្រព្រឹត្តអំពើអបាយមុខ មានភាពទៀតត្រង់  សុច្ចរិត យុត្តិធម៌ មិនទទួល សំណូក មិនចូលរួម ជាមួយអតិថិជនលួចបន្លំតម្លៃពន្ធ ។

    កិត្តិយស និងភាពថ្លៃថ្នូរតម្រូវលើគ្រប់សកម្មភាពនិហគ្រប់កាលៈទេសៈទាំងអស់ រួមទាំងអស់ រួមទាំងសំដីសំដៅ អាកប្បកិរិយានិងការស្លៀកពាក់តុបតែងខ្លួនជាប្រចាំទៀតផង ។ ការប្រព្រឹត្តអំពើមិនសមរម្យ ប្រកបរបរហាមឃាត់ដោយច្បាប់សុទ្ធតែជាសកម្មភាព ដែលអ្នករាជការរាល់រូបត្រូវជៀសវាងព្រោះថាអ្នករាជការចំពោះភ្នែកសាធារណៈជនជាអ្នកតំណាងប្រយោជន៍រួមតំណាងអំណាចសាធារណៈតំណាងការគោរពច្បាប់តំណាងនីតិរដ្ឋ ....។ ការប្រព្រឹត្តមិនល្អក្នុងជីវភាពរស់នៅឯកជនក្ដី ការប្រព្រឹត្ត ល្មើសនិងច្បាប់រដ្ឋនានាក្ដីគឺសុទ្ធតែបង្កជារូបភភាពមិនល្អដល់អ្នករាជការនិងដល់ជំនឿទុកចិត្ត របស់សាធារណៈជនលើសកម្មភាពដឹកនាំ និងលើកគោលនយោបាយរបស់រាជរដ្ឋភិបាលទាំងស្រុងមួយទៀតផង ។

      ខ. កាតព្វកិច្ចលក្ខការណ៍ អ្នករាជការមិនត្រូវធ្វើឪ្យខូចឬ អាប់ឳនដល់កិត្យានុភាពរដ្ឋបាលសាធារណៈ​ពោលគឺត្រូវតែចេះលក្ខការណ៍ ។ គោរពលក្ខការណ៍គឺ រក្សាបាននូវពាក្យសំដីដែលនិយាយចេញទៅ ឬ សរសេរចេញទៅដោយប្រយ័ត្នប្រយែងមិននិយាយ ឬ សរសេរនូវអ្វីដែលប៉ះពាល់ដល់កិត្តយស កិត្យានុភាព របស់ក្រសួង ស្ថាប័ន អង្គភាព ឬ សមត្ថកិច្ចថ្នាក់ដឹកនាំរបស់ខ្លួនឡើយ ។ កាតព្វកិច្ចនេះតម្រូវនេះត្រូវចំបាច់ណាស់ចំពោះអ្នករាជការ អ្នកមានសិទ្ធិបោះឆ្នោត និងចូលរួមយុទ្ធនាការបោះឆ្នោតគឺថាត្រូវជៀសវាងជាដាច់ខាតកុំយករឿងការងាររដ្ឋបាលដែលជារឿងអព្យក្រឹត រឿងរួមទៅប្រលូកប្រលាក់ ជាមួយរឿងនយោបាយរឿងបក្សពួកឪ្យសោះ ។ ការអនុវត្តេហួសព្រំដែននូវសេរីភាពក្នុងការបញ្ចេញមតិ មិនគោរពលក្ខការណ៍ នៃការងារសុទ្ធតែជាកំហុសនឹងជាអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈជាអ្នករាជការ ។

      គ. កាតព្វកិច្ចគោរពការសម្គាត់វីជ្ជាជីវៈ តែត្រូវមានភារកិច្ច កាតព្វកិច្ច រក្សាការពារកិត្តិស័ព្ទរបស់រដ្ឋបាលនៅទីនោះ ។ នេះឈ្មោះថាគោរពបាននូវលក្ខការណ៍នៃការងារ ។ ចំពោះកាតព្វកិច្ច​គោរពការសម្គាត់ វិជ្ជាជីវៈវិញ គឺតម្រូវឪ្យអ្នករាជការទាំងអស់ធ្វើយ៉ាងណា កុំឪ្យបែកធ្លាយចេញទៅក្រៅនូវរាល់ហេតុការណ៍ គ្រប់ព័ត៌មានឯកសារទាំងឡាយណា ដែលខ្លួនបានដឹងលឺនៅក្នុងការងារ ឬ នៅក្នុងបំពេញការងារ បើសិនជាគ្មានការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន ឬ ក្រៅសមត្ថភាពរបស់ខ្លួន ឬ គ្មានការកំណត់ដោយច្បាប់ ។ មាត្រា ៣៥ -៥ ចែងថា “ ត្រូវហាមឃាត់ជាដាច់ខាត ដល់អ្នករាជការនូវការពាក់ព័ន្ធ នៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រៅឳវាទ ។ ការសម្គាត់វិជ្ជាជីវៈហាក់ដូចជាមានលក្ខណៈផ្ទុយនិងគោលការណ៍តម្លាភាព នៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែកក្នុងមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ “ សេចក្ដីស្នើទាំង ឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ ។ ប៉ុន្ដែទោះបីជា យ៉ាងណាក្ដីនៅមានការងារមួយចំនួនដែលត្រូវ ការសម្គាត់ ជាពិសេសពីព័ត៌មានខ្លះទៀតមិនទាន់ដល់ ពេលវេលានិងធ្វើការផ្សព្វផ្សាយដែរ ។ ការសម្គាត់វិជ្ជាជីវៈមិនត្រឹមត្រូវអនុវត្តន៍ចំពោះ សហសេវិក្នុងរដ្ឋបាល​ដែលមិនមានភារកិច្ច ត្រូវដឹងនូវការងារនោះទៀតផង ។

      ឃ. កាតព្វកិច្ចអព្យាក្រឹតក្នុងការងារ មន្ដ្រីរាជការត្រូវមានអព្យាក្រឹតភាព ក្នុងសកម្មភាពការងារ និងហាមឃាត់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយដូចខាងក្រោម ៖

  • ធ្វើការដើម្បីផលប្រយោជន៍ ដល់បេក្ខជននយោបាយ ឬ ប្រឆាំងនិងបេក្ខជននយោបាយណាមួយ ។
  • ធ្វើការដើម្បីផលប្រយោជន៍គណៈបក្សនយោបាយ ឬ ប្រឆាំងនិងគណៈបក្សនយោបាយណាមួយ ។ ជារួម ៖ ការប្រព្រឹត្តផ្ទុយមនិងមាត្រានេះចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ។ មន្ដ្រីរាជការគឺជាអ្នកបម្រើរដ្ឋ បម្រើផលប្រយោជន៍សាធារណៈប្រយោជន៍រួម មិនមែនប្រយោជនបុគ្គល ឬ ក្រុមបក្សណាមួយឡើយ ។ ដូច្នេះក្នុងការបំពេញការងារ ក៏ដូចជាក្នុងករបម្រើអតិថិជន​ ជាប្រជាពលរដ្ឋ ជាអ្នកទទួលសេវាកម្ម អ្នករាជការទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវភាពអព្យាក្រឹត មិនលំអៀង មិនអគតិ ភាពមិនអព្យក្រឹត្យអាចនាំមកនូវរបស់អ្នកទទួលសេវារដ្ឋ ។ ច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលក៏បានហាមប្រាមជាដាច់ខាតផងដែរ ដល់អ្នករាជការក្នុងពេលបំពេញការងារ មិនឪ្យយកអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកប្រយោជន៍អ្វីមួយ ឬ ដើម្បីសំឡូត គំរាមកំហែងបំពានសិទ្ធិរបស់ពលរដ្ឋ ។ ការប្រើប្រាស់មុខងារសម្ភារៈ និងបុគ្គលិករដ្ឋដើម្បីផលលប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសដើម្បីសកម្មភាពនយោបាយ គឺជាប្រការដែលផ្ទុយនិងគោលកការណ៍អព្យាក្រឹតភាពមួយទៀតនៃរដ្ឋបាលសាធារណៈហើយក៏ត្រូវហាមប្រាមដាច់ខាតដែរ ។

      ង. កាតព្វកិច្ចភក្ដីភាព ជាគោលការណ៍ការចូលបម្រើក្នុងរដ្ឋបាលសាធារណៈធ្វើឡើងតាមរយៈការប្រលងប្រជែងគ្មានការបង្ខិតបង្ខំ គឺជាការជ្រើសរើសប្រកបដោយការគិតគូរច្បាស់លាស់ ពីសំណាក់អ្នករាជការម្នាក់ៗ ។ ថ្វីបើប្រការនេះមិនចែងច្បាស់លាស់នៅក្នុងច្បាប់សហលក្ខន្ដិកៈ ឬ លក្ខន្ដិកៈដោយឡែក ប៉ុន្ដែអ្នកការរាល់រូបត្រូវតែបំពេញកាតព្វកិច្ចភក្ដីភាពនេះដែលជាហេតុការណ៍ប្រក្យក្សត្រតម្រូវជាទូទៅដោយរដ្ឋធម្មនុញ្ញមាត្រា ៤ ដែលបានចែងថា “ បាវចនានៃព្រះរាជាណាចក្រកម្ពុជា “  “ ជាតិសាសនាព្រះមហាក្សត្រ “ ។ អ្នករាជការទាំងអស់ត្រូវតែមានភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្ររបស់ខ្លួន ។ មន្ដ្រីជាន់ខ្ពស់ទាំងឡាយត្រូវបានរដ្ឋប្រគល់ការទុកចិត្ត ចាត់តាំងឪ្យបំពេញភារកិច្ចដែលជាអាយុជីវិត ប្រទេសជាតិ ជាទីទុកចិត្តបំផុតរបស់រដ្ឋ ។ ដូច្នេះ ចាំបាច់ត្រូវមានភារកិច្ចស្មោះត្រង់ ភក្ដីភាពជានិច្ចចំពោះប្រទេសជាតិចំពោះគោលនយោបាយ និងមាគ៌ាដឹកនាំរបស់រដ្ឋចំពោះផលប្រយោជន៍និងចំពោះអ្នកដែលចាត់តាំងប្រគល់ភារកិច្ចឪ្យខ្លួន ។ ភក្ដីភាពនេះ ជាកាតព្វកិច្ចចាំបាច់សម្រាប់អ្នករាជករាល់រូបគ្រប់លំដាប់ថ្នាក់ ។ អ្នកដឹងនាំអង្គភាពត្រូវមានភក្ដីភាព ចំពោះក្រសួងចំពោះថ្នាក់ដឹងនាំក្រសួងឯអ្នកដឹកនាំក្រសួងត្រូវមានៅភក្ដីភាពចំពោះរាជរដ្ឋាភិបាល ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអ្នករាជការដទៃទៀតត្រូវមានភក្ដីភាព ចំពោះថ្នាក់លើខ្លួនស្ថិតនៅក្រោមឳវាទជាបន្ដបន្ទាប់ ។ ការខ្វះខាតខតខាន មិនបានបំពេញនូវកាតព្វកិច្ច នេះនាំមកនូវសេចក្ដីអន្ដរាយបាត់បង់មុខតំណែងផ្ទាល់ខ្លួន របស់អ្នករាជការរួបនេះផង ហើយក៏ធ្វើឪ្យមានមិនទុកចិត្តបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងរដ្ឋបាលទូទៅទៀតផង ។

​     ច. កាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ ប្រការនេះគឹដើម្បីជៀសវាង មិនឪ្យអ្នករាជការប្រើឥទ្ធិពល តួនាទីពេលម៉ោងរដ្ឋ អង្គភាព បុគ្គលិក សេវា ទ្រព្យសម្បត្តិរដ្ឋ ឬ លួចបន្លំកេញប្រវ័ញ្ចរបស់ទាំងនោះ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬ ធ្វើការសម្បត្តិ ផ្ទាល់ខ្លួនឪ្យក្លាយជារណបនៃប្រយោជន៍ផ្ទាល់ខ្លួន គិតគូរនិងសម្រេចចិត្តកិច្ចការក្នុងភាពលំអៀង អគតិ ដែលជាហេតុធ្វើឪ្យខូចប្រយោជន៍សាធារណៈ ។ អ្នករាជការទាំងអស់គប្បីមានមនសិការវិជ្ជាជីវៈខ្ពស់ ស្នេហាជាតិ ស្នេហាជៀសវាង ការបម្រើការងារដើម្បីបុណ្យសិក្ដិទ្រព្យធនផ្ទាល់ខ្លួនធ្វើឪ្យប៉ះពាល់ដល់ប្រយោជន៍សមូហភាព​ ។

៣. កាតព្វកិច្ចក្រៅបំពេញការងារ ៖

     ក. កាតព្វកិច្ចមិនប្រកបមុខរបរបន្ថែមត្រួតលើមុនងារ ៖ កាតព្វកិច្ចនេះមានចែងក្នុងមាត្រា ៣៥-៦នៃច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ។ ករណីវិសម្ថភាពនៃការងាររបស់អ្នករាជការក្នុងមុខងារសាធារណៈមានកំណត់ច្បាស់លាស់ទៅតាមករណីនី​មួយៗនៅក្នុងច្បាប់ដោយឡែកៗ ដូចជាច្បាប់បោះឆ្នោតជាដើម ការប្រកបមុខរបរបន្ថែមត្រួតលើមុខងារប្រចាំរបស់អ្នករាជការមិនអាចឪ្យអ្នករាជការរូបនោះមានលលទ្ធភាពគ្រប់គ្រាន់ និង បំពេញកាតព្វកិច្ចទាំងឡាយខាងលើដែលតម្រូវដោយរដ្ឋបាលសាធារណៈបានឡើយ ។ ម៉្យាងទៀតការងារទាំងពីរ នោះអាចមានលក្ខណៈនិងផងប្រយោជន៍ ឬ ទិសដៅផ្ទុយគ្នាមិនអាចឪ្យអ្នកទទួលបំពេញគោរពបាននូវគោលការណ៍នៃការងារសាធារណៈ ។ ករណីខ្លះមុខរបរ ឬ សកម្មភាពរបស់សហព័ន្ធក៏អាចរាជការដែរ ដែលអ្នករាជការប្រកបដោយមនសិការវិជ្ជាជិវៈ ខ្ពស់គប្បីពិនិត្យពិចារណា ជៀសវាងកុំឪ្យមាន ។ ក្រៅពីកាតព្វកិច្ចដែលរៀបរាប់ខាងលើអ្នករាជការទាំងអស់ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែគោរពរដ្ឋធម្មនុញ្ញនិងត្រូវគោរពច្បាប់របស់រដ្ឋដូចៗគ្នា ។

   ដូច្នេះអ្នករាជដែលជាពលរដ្ឋនិងជាអ្នកដែលមានភារកិច្ចមប្រើរដ្ឋ បម្រើប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ច បំពេញក្នុងនាមជាពលរដ្ឋផង ក្នុងនាមជាអ្នករាជការផង បានសេចក្ដីថាត្រូវគោរពច្បាប់ទាក់ទង និងមុខងារ សាធារណៈរបស់ខ្លួនផង និងច្បាប់រដ្ឋទូទៅដទៃទៀត ។ អ្នករាជការដែលមិនគោរពវិន័យការងារត្រូវទទួលទណ្ឌកម្មផ្នែកវិន័យ ។

២. វិន័យនិងការឈប់សម្រាករបស់មន្ដ្រីរាជការស៊ីវិល មានដូចជា ៖

កំហុសខាងវិន័យ គឺជាកំហុសកើតឡើងពីការប្រព្រឹត្តដោយភ្លេចចេតនា ឬ អចេតនា​ ការខកខានមិនបាន ប្រព្រឹត្តការភ្លេចភ្លាំងការធ្វេសប្រហែស ការខ្ជីខ្ជា និងរាល់ការបំពានទៅលើជំពូក ៥ នៃច្បាប់ស្ដីពី សហលក្ខន្ដិក

  • ៈមន្ដ្រីរាជការស៊ីវិល ចំពោះមាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៩ ដែលកំណត់តាមអំណាចឆន្ទានុសិទ្ធិរបស់អាជ្ញាធរដាក់វិន័យថា ជាកាខ្វះខាតក្នុងការបំពេញកាតព្វកិច្ច ។ រាល់កំហុសវិន័យ ដែលប្រព្រឹត្តដោយមន្ដ្រីរាជការតម្រូវឪ្យទទួលទណ្ឌកម្មខាងវិន័យ ។ កំហុសខាងវិន័យកំហុស ខាងរដ្ឋប្បវេណី និងកំហុសខាងព្រហ្ម​ទណ្ឌមានស័្វយត ភាពរវាងគ្នា ។ ទណ្ឌកម្មវិន័យនិងទណ្ឌកម្ម ព្រហ្មទណ្ឌក៏មានស្វ័យតភាពរវាងគ្នាដែរ ។ ពាក់ព័ន្ធនិងវិន័យគឺអាចរាជការរាល់រូបត្រូវទទួលទណ្ឌកម្មខាងវិន័យដែលមាន០២ថ្នាក់ ក្នុងករណីដែលបានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងខាងវិន័យ ។

កំហុសនិងការឆ្គាំឆ្គង កំហុសនិងការឆ្គាំឆ្គងទាំងនោះមានដូចខាងក្រោម ៖ 

  • មិនគោរពអនុវត្តច្បាប់បទបញ្ជាការណែនាំពីថ្នាក់លើរបស់ខ្លួន
  • មិនទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួន និងធ្វើអំពើដែលធ្វើឪ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ខ្លួន ។
  • មិនគោរពបទបញ្ជាថ្នាក់លើក្នុងការចាត់ឪ្យទៅបម្រើការងារក្នុងតំណាងក៏ដោយទាំងក្នុងនិងក្រៅប្រទេស ។ ឈប់ធ្វើការដោយ មិនបានទទួលការអនុញ្ញាតជាមុនពីថ្នាក់លើរបស់ខ្លួន ឬ ដោយគ្មានមូលហេតុត្រឹមត្រូវ ។ ការឈប់ធ្វើការ ឬ ការខាតទៅធ្វើការដោយគ្មានការអនុញ្ញាត ឬ ដោយគ្មានមូលហេតុ អាចបង្ខំឪ្យអ្នករាជការនោះនៅទំនេរគ្មានបៀវត្សឬត្រូវផ្អាកបៀវត្ស ។ យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត ។ យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយឬដើម្បីសំឡុត គំរាមកំហែងបំពានសិទ្ធិរបស់ពលរដ្ឋ ។​ ប្រកបមុខរបរណាដែលនាំឪ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ ។

     ចូលជាសមាជិកក្រុមប្រឹក្សាភិបាលឬ គ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬ ដោយប្រយោលបោះឆ្នោតផ្សាយ ឬ ធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឳវាទ ។ ប្រកបមុខរបរបន្ថែមត្រួតលើមុខងារ​របស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្ដិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬ ប្រឆាំងនិងបេក្ខជន នយោបាយណាមួយ ។ ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំង​និងគណបក្សនយោបាយណាមួយ ។

ទណ្ឌកម្មខាងវិន័យ ៖

+  ទណ្ឌកម្មខាងវិន័យមានពីរថ្នាក់ ៖

   ក. ទណ្ឌកម្មថ្នាក់ទី ១ ស្ដីបន្ទោសដោយមាន ចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការខាងវិស័យលុបឈ្មោះចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ ។

   ខ. ទណ្ឌកម្មថ្នាក់ទី ២ ស្ដីបន្ទោសទម្ងន់បណ្ដាលឪ្យលុបចេញពីតារាងឡើងឋានន្ដរស័ក្ដិ ឬ ប្រសិនជាចុះឈ្មោះហើយ ឬ ធ្វើឪ្យយឺតក្នុងការឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់ក្នុងថេរវេលាមួយមានកំណត់​តែមិនត្រូវឪ្យលើសពី ២ ឆ្នាំក្នុងការតម្លើងឋានន្ដស័ក្តិ ឬថ្នាក់ តាមវេនជ្រើសរើស ឬ តាមវេនអតីតភាព ។  ដាក់ឪ្យនៅទំនេរគ្មានបៀវត្សមិនឪ្យលើសពី ១ ឆ្នាំដាក់ឪ្យចូលនិវត្តន៍មុនកំណត់​ឬបញ្ឈប់ពីការងារដោយបង្ខំ ។ បណ្ដេញចេញពីមុខតំណែងរាជាការ ។

នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្ម វិន័យ ៖

   ក. នីតិវិធីអនុវត្តវិន័យទាក់ទង និងទណ្ឌកម្មវិន័យថ្នាក់ទី ១ មន្ដ្រីរាជការជាប់ចោទមានសិទ្ធិសុំមើលសំណុំរឿងខ្លួន ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពីបានទទួលដំណឹង ជាផ្លូវនឹងមានសិទ្ធិធ្វើលិខិតតវ៉ាពន្យល់ដោះសារ ឬ គ្មានការដោះសារក្នុងរយៈខាងលើប្រធានស្ថាប័នអាចកំណត់យកចំណុចណាមួយដូចខាងក្រោម ៖

+  ទុកសំណុំរឿងដោយមិនបាច់មានវិធានការបន្ដធ្វើការស្ដីបន្ទោសវិធានការដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ផ្សេងទៀតតាមនីតិវិធីដូចខាងក្រោម ៖

  • ស្ដីបន្ទោសត្រូវធ្វើជាលិខិតផ្ញើទៅសាមីខ្លួនដោយប្រធានអង្គភាព ឬ ប្រធានស្ថាប័ន ។ លិខិតនេះអស់សុពលភាពរយៈពេល ១ ឆ្នាំលើកលែងសាមីខ្លួនបានប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀតនៅក្នុងរយៈពេលនោះ ។
  • ការស្ដីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន អាចមានប្រសិទ្ធិភាព ២ ឆ្នាំ ក្នុងករណីសាមីខ្លួនមិនបានប្រព្រឹត្តខុសថ្មីទៀត និងត្រូវសម្រេចដោយព្រះរាជក្រឹត ឬ ប្រកាស ។
  • ការផ្លាស់បន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន អាចមានប្រសិទ្ធិភាព ២ ឆ្នាំនិងត្រូវសម្រេចដោយព្រះរាជក្រឹតអនុក្រឹតឬ ប្រកាស ។
  • ការលុបឈ្មោះចេញពីតារាងឡើងឋានន្ដរស័ក្តិ ឬ ថ្នាក់ត្រូវអនុវត្តក្នុងមួយឆ្នាំ រហូតដល់ពេលធ្វើតារាងឡើងឋានន្ដរស័ក្ដិ ឬ ថ្នាក់នៃឆ្នាំបន្ទាប់ ។ ករណីនេះត្រូវសម្រេចដោយព្រះរាជក្រឹត្យ ឬ ប្រកាស ។

    ខ. នីតិវិធីអនុវត្តវិន័យពាក់ព័ន្ធនិងទណ្ឌកម្មវិន័យថ្នាក់ទី​២ រាល់ការចោទប្រកាន់អំពីកំហុសខាងវិស័យថ្នាក់ទី ២ ត្រូវមានការអង្កេតជាមុន ដែលត្រូវធ្វើដោយតំណាងប្រធាន ស្ថាប័នសាមីរូប ឬ ច្រើនរូប ។ សាមីជនត្រូវអញ្ជើញឪ្យមើលសំណុំរឿង និងធ្វើការតវ៉ា ។ ការអង្កេតមានរយៈពេលយ៉ាងយូរ ២ ខែ ។ សំណុំរឿងអង្កេត រួចត្រូវបញ្ជូនទៅប្រធានស្ថាប័នដែលជាអ្នកសម្រេចថា គួរបញ្ឈប់ការចោទប្រកាន់ ឬ បញ្ជូនទៅក្រុមនប្រឹក្សាវិន័យ ឬ ដាក់វិន័យត្រឹមទណ្ឌកម្មថ្នាក់ទី ១ ករណីបញ្ជូនទៅសមាជិករាយការណ៍ធ្វើការស៊ីបសួររឿង ( ដោយទារកសំអាង ស្រង់យកចម្លើយរបស់សាក្សី ស្ដាប់ ការពន្យល់ផ្ទាល់មាត់ ឬ ពីអ្នកតំណាងនិងទទួលយកពាក្យតវ៉ា ) រួចបញ្ជូនរបាយការណ៍ ទៅក្រុមប្រឹក្សាវិន័យ រយៈពេល ១៥  ថ្ងៃយ៉ាងយូរ ។ ក្រុមប្រឹក្សាវិន័យកោះប្រជុំ ក្នុងរយៈពេល១៥ថ្ងៃ ឬ អាចសុំឪ្យសមាជិករាយការណ៍ រកព័ត៌មានបន្ថែម ដើម្បីរកការពិតដោយពន្យាការប្រជុំបានតែមិនឪ្យលើសពី ៤ខែឡើយ ។ ក្នុងការប្រជុំអ្នកជាប់ចោទត្រូវតែមានវត្តមាន និងអាចនាំតំណាងរបស់ខ្លួន ឬ សាក្សីមកជាមួយបាន ។

          ក្រោមពីការសម្រេចពីទណ្ឌកម្មទៅសាមីខ្លួន ដោយការបោះឆ្នោតរបស់ក្រុមប្រឹក្សវិន័យ ក្រុមប្រឹក្សាវិន័យត្រូវធ្វើសេចក្ដីជូនដំណឹង ស្ដីពីទណ្ឌចកម្មទៅសាមីខ្លួនដោយឪ្យសាមីខ្លួនទទួលយក ដោយចុះហត្ថលេខាបញ្ជាក់មកវិញ ។​បើសាមីខ្លួនមិនព្រមចុះហត្ថលេខាទទួលក្រុម ប្រឹក្សាវិន័យត្រូវរាយការណ៍ពីការមិនព្រមចុះហត្ថលេខា ទៅប្រធានស្ថាប័ន ។

          ប្រធានស្ថាប័នអាចសម្រេចទណ្ឌកម្មថ្នាក់ទី ២ ស្រាលជាងទណ្ឌកម្មប្រឹក្សាវិន័យ ដោយមានបញ្ជាក់ពីមូលដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ ប្រកាស ។ ក្នុងពេលអនុវត្តនីតិវិធីដាក់វិន័យមន្ដ្រីជាប់ចោទបានបាត់ខ្លួនរកពុំឃើញក្នុងរយៈពេល ១៥ ថ្ងៃ បន្តបន្ទាប់ក្រោយពីមានការអញ្ជើញ ២ លើក ត្រូវដាក់ឪ្យនៅទំនេរគ្មានបៀវត្ស ដោយប្បញ្ញតិ ។ ផុតរយៈពេល ៣ ខែបើសាមីខ្លួននៅតែរកពុំឃើញ ក្រោយពីការជូនដំណឹង ២ ដង ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ ។

៣.  គណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនិងកិច្ចការមុខងារសាធារណៈរួមមាន ៖

  • រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ
  • អនុរដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី
  • តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
  • តំណាងក្រសួងអប់រំ យុវជន និងកីឡា ។

៤. នីតិវិធីដោះស្រាយវិវាទ មុខងារសាធារណៈមានដំណើរការដូចជាតទៅ ៖

  • ក្រោយពីទទួលពាក្យបណ្ដឹងពីមន្រ្ដីរាជការគណៈកម្មាធិការ ត្រូវធ្វើលិខិតអញ្ជើញសាមីខ្លួននិងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធមកផ្ដល់ព័ត៌មានឯកសារ ភស្ដុតាង និងសាក្សីជូន គណៈកម្មាធិការ ។ ការកសាងសួរព័ត៌មានបន្ថែមត្រូវធ្វើឡើង មួយភាគីម្ដងៗ ដាច់ដោយឡែកពីគ្នា ។
  • ករណីដើមបណ្ដឹង ឬ តំណាងមិនព្រមផ្ដល់ព័ត៌មានបន្ថែមជូនគណៈកម្មាធិការតាមការកោះអញ្ជើញបីដង ត្រូវចាត់ទុកថា បានបោះបង់ចោលពាក្យបណ្ដឹងខ្លួន ។
  • បន្ទាប់ពីបានទទួល ព័ត៌មានសព្វគ្រប់ហើយ គណៈកម្មាធិការ ត្រូវអញ្ជើញភាគីទាំងសងខាងចូលរួ​​មប្រជុំមួយគ្នាដើម្បីសម្រុះសម្រួល ។ ដើមបណ្ដឹងអាចមានតំណាងការពារខ្លួន ហើយតំណាងនេះត្រូវតែជាមន្រ្តីរាជការធ្វើការជាមួយគ្នា ។
  • ករណីភាគីទាំងសងខាងមិនឯកភាពគ្នា គណៈកម្មាធិការត្រូវសរុបធ្វើសេចក្ដីសន្និដ្នាន លើកយោបលដាក់ជូននាយករដ្ឋមន្ដ្រី សម្រេច និងចម្លងជូនស្ថាប័ន ពាក់ព័ន្ធដើម្បីជូនជ្រាប ។

ចំណាំ ៖  បើករណីចោទប្រកាន់តាមផ្លូវតុលាការ ៖

  • ក្នុងករណីមន្ដ្រីរាជការណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេច ធ្វើការចោទប្រកាន់ ព្រះរាជអាជ្ញាត្រូវបានជូនដំណឹង អំពើការចោទប្រកាន់នោះ ទៅប្រធានស្ថាប័នសាមីក្នុង រយៈពេល ៧២ ម៉ោងយ៉ាងយូរ ។​
  • បើមានការចាប់ខ្លួន ឬ ការឃាត់ខ្លួន ឬ ការឃុំខ្លួនជាបណ្ដោះអាសន្ន លើមន្ដ្រីរាជការណាមួយនោះព្រះរាជការអាជ្ញា ឬ នៅក្រមមានសមត្ថភាពត្រូវរាយការណ៍ដែលបទល្មើសនោះកើតមានក្នុងក្របខណ្ឌនៃការបំពេញការងារសាធារណៈរដ្ឋត្រូវការពារមន្ដ្រីរាជការនោះតាមផ្លូវច្បាប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login