Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពេលបច្ចុប្បន្ននេះ មន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានចំនួនប៉ុន្មានក្របខណ្ឌ ? អ្វីខ្លះ​ ?

២. តើលក្ខខណ្ឌនៃការជ្រើសរើសមន្រ្ដីរាជការស៊ីវិលត្រូវបានរៀបចំ ឡើងយ៉ាងដូចម្ដេច ?

៣. ច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចម្ដេចខ្លះ ?

៤. តើការតែងតាំងនិងការប្រគល់ភារៈកិច្ចដល់មន្ដ្រីរាជការស៊ីវិលមានដំណើរការដូចម្ដេចខ្លះ ?

ចម្លើយ

១. ពេលបច្ចុប្បន្ននេះមន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានក្របខណ្ឌចំនួន ២១ ក្របខណ្ឌមានដូចខាងក្រោម ៖

  • ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល
  • ក្របខណ្ឌមន្ដ្រីក្រមការ
  • ក្របខណ្ឌមន្រ្ដីលេខាធិការរដ្ឋបាល
  • ក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល
  • ក្របខណ្ឌរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
  • ក្របខណ្ឌមន្រ្ដីក្រមការក្រសួងមហាផ្ទៃ
  • ក្របខណ្ឌមន្ដ្រីលេខាធិការរដ្ឋបាលក្រសួងមហាផ្ទៃ
  • ក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃ
  • ក្របខណ្ឌអនុរក្សាពន្ធនាគារ ក្រសួងមហាផ្ទៃ
  • ក្របខណ្ឌមន្ដ្រីការទូតជាន់ខ្ពស់
  • ក្របខណ្ឌមន្ដ្រីក្រមការ បរទេស
  • ក្របខណ្ឌគ្រូវបង្រៀនចម្រើន ឧត្តម
  • ក្របខណ្ឌគ្រូបង្រៀនចម្រើនមូលដ្ឋាន
  • ក្រមខណ្ឌគ្រួបង្រៀនចម្រើនបឋម
  • ក្របខណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់
  • ក្របខណ្ឌមន្ដ្រីបច្ចេកទេសមធ្យម
  • ក្របខណ្ឌមន្ដ្រីបច្ចេកទេសបឋម
  • ក្របខណ្ឌភ្នាក់ងារបច្ចេកទេស
  • ក្របខណ្ឌមន្ដ្រីសុខាភិបាលជាន់ខ្ពស់
  • ក្របខណ្ឌមន្ដ្រីសុខាភិបាលមធ្យម
  • ក្របខណ្ឌសុខាភិបាលបឋម ។

២. លក្ខខណ្ឌការជ្រើសរើសត្រូវបានកំណត់ក្នុងច្បាប់ ស្ដីពីសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិលហើយរាល់ការជ្រើសរើសរាជរដ្ឋាភិបាលតែងចេញបទបញ្ជានិងសេចក្ដីសម្រេចផ្សេងៗព្រមទាំងធ្វើការផ្សព្វផ្សាយមុនពេលជ្រើសរើស ដើម្បីធ្វើការប្រលងប្រជែងចូលបម្រើការងារតាមតម្រូវការនៃស្ថាប័នសាធារណៈ ។ កាលបរិច្ឆេទនៃការប្រលងប្រជែងជ្រើសរើសឪ្យចូលក្នុងក្របខណ្ឌរាជការត្រូវកំណត់និងផ្សព្វផ្សាយយ៉ាងតិច ៣ ខែមុនកាលបរិច្ឆេទប្រលង ។ ក្នុងករណីដែលមានការប្រញាប់ការផ្សព្វផ្សាយត្រូវធ្វើយ៉ាងតិច ៣០ ថ្ងៃ ។ បណ្ដាលលក្ខខណ្ឌទាំងនោះមានសញ្ជាត្តិ អាយុចម្រើនសញ្ញាបត្រ ជំនាញ ឯកទេស ភាពជាពលរដ្ឋកាយសម្បទាគ្រប់គ្រាន់ ហើយនៅប្រទេសខ្លះមានលក្ខខណ្ឌបំពេញបន្ថែមដូចជា​ការបំពេញកាតព្វកិច្ចយោធា ...។

៣. ច្បាប់សហលក្ខន្ដិក មន្រ្ដីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម ៖

     ក. មានសញ្ជាតិខ្មែរ ៖​ កត្តាសញ្ជាតិមានសារៈសំខាន់សម្រាប់អនុវត្តន៍ ក្នុងប្រព័ន្ធមុខងារសាធារណៈកម្ពុជា និងបណ្ដាប្រទេសលើសសកលលោកផងដែរ ។ ប៉ុន្ដែក្នុងច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល មិនបានកំណត់ថាសញ្ជាតិខ្មែរពីកំណើត ឬ ការបានសញ្ជាតិតាមរយៈសញ្ជាតិតូបនីយកម្មឡើយ ។ មតិមួយចំនួនតែងគិតថាបើមន្ដ្រីមិនមានសញ្ជាតិខ្មែរនោះមិនសូវមានភាពស្មោះត្រង់ គិតគូរដល់ផលប្រយោជន៍សាធារណៈ ឬ ប្រយោជន៍ជាតិដែលខ្លូនបម្រើការងារឡើង ។ បើមានសញ្ជាតិខ្មែរទើបមានភាពស្មោះត្រង់ចំពោះជាតិ ។ ដូច្នេះបើមន្ដ្រីរាការបាត់បង់ សញ្ជាតិ ដោយប្រការណាមួយនោះ មុខងារក្នុងមុខងារសាធារណៈក៏ត្រូវបាន បញ្ចប់ដូចគ្នា ។ គោលបំណងសំខាន់នៃការកំណត់បេក្ខជនត្រូវមានសញ្ជាតិគឺមិនឪ្យមានការជ្រៀតជ្រែតចូលពីបរទេសក្នុងកិច្ចការរាជការរបស់ខ្លួន ។

     ខ. អាយុ ការកំណត់អាយុចូលបម្រើការងារ គឺជាលក្ខខណ្ឌកំណត់ផ្នែកវេជ្ជសាស្រ្ដពីកាយសម្បទា សមត្ថភាពខាងបញ្ហាសា្មរតីលទ្ធភាពទទួលខុសត្រូវពីអំពើរបស់ខ្លួន ។ ការកំណត់នេះ ជាទូទៅតែងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។ តាមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ការកំណត់អាយុរបស់បេក្ខជនដែលអាចមានសិទិ្ធប្រឡងចូលក្របខណ្ឌ មន្ដ្រី រាជការស៊ីវិល គឺយ៉ាងតិច ១៨ ឆ្នាំ និងយ៉ាងច្រើន ២៥ ឆ្នាំតែក៏មានការលើកលែងដូចមានការចែងក្នុងមាត្រា ១១ នេះផងដែរដូចជា ៖

  • ចំពោះបេក្ខជនដែលមានបរិញ្ញាបត្រចម្រើនអាយុត្រូវបានចម្រើនពី ២៥ ដល់ ៣០ ឆ្នាំយ៉ាងច្រើនបំផុត ។
  • ចំពោះបេក្ខជនដែលបានរៀននៅគ្រឹះស្ថានឧត្តមសិក្សាមួយឆ្នាំ ឬ ច្រើនឆ្នាំ ហើយមិនបានសញ្ញាបត្រ នោះ ការចម្រើនអាយុ ២៥ ឆ្នាំនិងត្រូវរំកិលតាមចំនួនឆ្នាំ ដែលបានរៀនក្នុងឧត្តមសិក្សាទាំងនោះតែមិនឪ្យលើសពីអាយុ ៣០ ឆ្នាំ ។​
  • ចំពោះបេក្ខជនបំពេញកាតព្វកិច្ចយោធាការចម្រើនអាយុត្រូវបានរំកិលតាមចំនួនឆ្នាំដែលបានបំពេញកាតព្វកិច្ចយោធានោះ ។
  • ក្នុងការចាំបាច់រាជរដ្ឋភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជន ដើម្បីបំពេញសេចក្ដី ត្រូវ​ការជាអទិភាព និងដើម្បីផលប្រយោជន៍ជាតិ ។ គេអាចធ្វើការកត់សម្គាល់ឃើញថាច្បាប់មានភាពអនុគ្រោះច្រើនសម្រាប់មន្ត្រីរាជការក្នុងការប្រលងប្ដូរក្របខណ្ឌដោយគ្រាន់តែតម្រូវឪ្យមានអតីតភាពការងារប្រភេទក្របខណ្ឌ ឋានន្ដរស័ក្ខ ថ្នាក់សមស្របតាមការកំណត់ករណីខ្លះទៀតចំពោះការប្រលងបែបនេះ ពុំបានគិតលក្ខខណ្ឌអតីតកាល ការងារនិងអាយុឡើង ដោយគ្រាន់តែមានចម្រើនសញ្ញាបត្រ តាមការទាមទារពោលគឺច្បាប់មានការលើកទឹកចិត្ត ដល់មន្ដ្រីរាជការដែលខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនអាចមានឳកាសដូរក្របខណ្ឌខ្លួនបាន ។

     គ. សិទ្ធិពលរដ្ឋសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិនយោបាយ​ បេក្ខជនទាំងពីរភេទអាចក្លាយមន្ដ្រីសិទ្ធិខាងរដ្ឋប្បរណី និងសិទ្ធិនយោបាយ ផ្ទុយទៅវិញ បើបាត់បង់សិទ្ធិណាមួយសាមីខ្លួនមិនអាចក្លាយជាមន្ដ្រីរាជការមន្ដ្រីរាជការបានឡើយ ។ សិទ្ធិពលរដ្ឋគឺជាសិទ្ធិដែលច្បាប់ទទួលស្គាល់ជាពលរដ្ឋដូចជាសិទ្ធិរាស់រានមានជីវិតមានសេរីភាពនិងសន្ដិសុខផ្ទាល់ខ្លួន ។ ចំពោះសិទ្ធិរដ្ឋប្បវេណីជាសិទ្ធិទាក់ទងស្ថានភាពបុគ្គល សិទ្ធិកម្មសិទ្ សិទ្ធិអាពាហ៍ពិពាហ៍និងសិទ្ថិទាក់ទង និងកាតព្វកិច្ចកើតពីកិច្ចសន្យា ។ សិទ្ធិនយោបាយ ជាសិទ្ធិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយ សិទ្ធិបោះឆ្នោយឈរឈ្មោះឪ្យគេបោះឆ្នោតនិងបង្កើតសមាគម ។ ការកំណត់សិទ្ធិនោះមានសារៈសំខាន់ចំពោះមុខងារសាធារណៈដើម្បីរក្សនូវកិត្តិយសនៃអំណាចសាធារណៈនិងផលប្រយោជន៍ជាតិ ។  ការបាត់បង់សិទ្ធិទាំងនោះមានសារៈសំខាន់ចំពោះសាធារណៈនិងផលប្រយោជន៍ជាតិ ។ ​ការបាត់បង់សិទ្ធិទាំងនេះ ភាគច្រើនបណ្ដាលមកពីការផ្តន្ទាទោសព្រហ្មទណ្ឌដោយជាប់ពន្ធនាគារ ។

     ឃ. ភាពមានសីលធម៌ល្អ និងសុច្ចរិតៈ តាមអត្ថន័យមាត្រា ១២ នៃច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលបេក្ខជនត្រូវជ្រើសរើសសម្រាប់ចូលបម្រើការងារ ក្នុងមុខងារសាធារណៈត្រូវមានលិខិតបញ្ជាក់ពីឃុំ ឬសង្កាត់ថាជននោះជាជនមានលិខិតថ្កោកទោសដែលចេញដោយក្រសួងយុត្តិធម៍បញ្ជាក់ថាគ្មានទោសនិងមានសុពភាពរយៈពេល ០៣ ខែ ។ ការទាមទារបែបនេះគឺដើម្បីជៀសវាងនូវភាពអសកម្មភាពដែលស្ថិតជាប់នៅក្នុងផ្នត់គំនិតរបស់អ្នករាជការ ឬ ប្រជាពលរដ្ឋពោលគឺបើជ្រើសរើសអ្នកមាន សីលធម៌មិនល្អ ឬ ជនធ្លាក់ប្រត្រឹត្តបទល្មើសគេអាចយល់ថា ជ្រើសរើសមនុស្សមានប្រវត្តិរូបអាក្រក់មានគ្រប់គ្រងពួកគេដឹកនាំប្រទេសនិងធ្វើឪ្យអាប់ឳនដល់កិត្យានុភាពរដ្ឋបាល ។

      ង. កាយសម្បទាគ្រប់គ្រាន់ បេក្ខជនទាំងពីរ ភេទត្រូវមានកាយសម្បទា គ្រប់គ្រាន់ដើម្បីទទួលការងារតាមតួនាទី ឬ តំណែងរបស់ខ្លួន ។ ជាគោលការណ៍ ការជ្រើសរើសមន្រ្ដីរាជការ កត្តាកាយសម្បាទាត្រូវបានកំណត់ជាមុនក្នុងបទបញ្ជា ឬ សេចក្ដីណែនាំ របស់ស្ថាប័នពាក់ព័ន្ធ ដូចជា ការជ្រើសរើសមន្ដ្រីរាជការសុខភិបាល ( គ្រូពេទ្យ ) សម្បទាល្អគ្រប់គ្រាន់ ភ្នែកត្រចៀកត្រូវទាមទារជាចាំបាច់នូវកាយ និងសុខភាពល្អ ។ ចំពោះពិការភាពលើចំណុចណាមួយនៃសារពាង្គកាយដែលធ្វើឪ្យបានបាត់បង់កាយសម្បទា មិនអាចបំពេញការងារ បានត្រូវបានច្បាប់ហាមឃាត់ ក្នុងការជ្រើសរើសចូលបម្រើការងារស្ថាប័នសាធារណៈ ។ សត្វថ្ងៃមានការលើកលែងខ្លះ យោងតាមស្ថានភាពជាក់ស្ដែងនិងការគិតគូរដល់ជនពិការរាជរដ្ឋាភិបាលបានកំណត់ឪ្តជ្រើសរើសមន្ថ្រីពិការចូលក្នុងក្របខណ្ឌរដ្ឋផងដែរជាមួយនេះរាជរដ្ឋាភិបាលក៏បានលើកឡើងនូវគោលការណ៍អាទិភាពជ្រើសរើសយកមន្ដ្រីរាជការជានារី ឪ្យចូលបម្រើការងាររាជការបានកាន់តែច្រើនផងដែរ ។

៤. ការតែងតាំង និងការប្រគល់ភារៈដល់មន្ដ្រីរាជការស៊ីវិលមានលក្ខណៈដូចតទៅ ៖

         ក. ការតែងតាំង ឬ ប្រគល់ភារៈកិច្ចដោយព្រះមហាក្សត្រ ​៖ យើងឃើញថារដ្ឋធម្មនុញ្ញផ្ទុកនូវវិធានមួយចំនួនដែលទាក់ទងដោយយផ្ទាល់ក្នុងការរៀបចំមុខងារសាធារណៈដូចជា អំណាចតែងតាំង មុខដំណែងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្រ្ដីជាន់ខ្ពស់ស៊ីវិល និងយោធាដែលផ្ដល់អំណាចដល់ព្រះមហាក្សត្រ ។ អត្រា ២១ ៖ តាមសសេចក្ដី ស្នើររបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ទ្រាយព្រះហស្ថលេខា លើព្រះរាជក្រឹត តែងតាំងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធាឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព ។ លើសពីនេះ ការផ្ដល់អំណាចដល់ព្រះមហាក្សត្រក្នុងការតែងតាំងមន្ដ្រីរាជការ ក៏មានកំណត់នៅក្នុងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីផងដែរ គឺមាត្រា ១៤ នាយករដ្ឋមន្ត្រីលើលសំណើរ ថ្វាយព្រះមហាក្សត្រ តែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹក្យនូវមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធា ។ មុខតំណែងក្នុង​មុខងារសាធារណៈដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យមាន ៖ អត្គលេខាធិការ ក្រសួង អគ្គធិកា សាកលវិទ្យាធិការ អភិបាលខេត្ត រាជធានី ឯកអគ្គរាជទូត ​​ប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព និងមុខតំណែងទី១ នៃក្របខណ្ឌប្រភេទ “ ក “ ។

          ខ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយនាយករដ្ឋមន្ដ្រី នាយករដ្ឋ មន្ដ្រីអាចតែងតាំងជាន់ខ្ពស់ស៊ីវិល យោធា មន្ដ្រី ការទូត និងអភិបាលរងខេត្ត /រាជធានី អភិបាលក្រុង / ស្រុក / ខណ្ឌ និងមន្រ្តីចាប់ពីប្រធាននាយកដ្ឋានវរសេនីយ៍ឯកនិងថ្នាក់ប្រហាក់ប្រហែលឡើងទៅតាមសំណើររបស់ប្រធានស្ថាប័ន ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមាន ៖ អគ្គលេខាធិការ រងក្រសួងអគ្គនាយធិការ អភិបាល ក្រុង ស្រុកខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ។ 

           គ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយប្រធានស្ថាប័ន មាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីបាន ផ្តល់សមាជិកទាំងឡាយ នៃរាជរដ្ឋភិបាលនូវអំណាចដឹងនាំ គ្រប់គ្រងក្រសួង ឬ រដ្ឋលេខាធិការដ្ឋានក្នុងនាមជាប្រធានស្ថាប័ន ប្រធានស្ថាប័នដឹកនាំការងារក្នុងស្ថាប័ន និងគ្រប់គ្រងបុគ្គលិកមន្ដ្រីរាជការក្រោមឳវាទតាមបែបបទនីតិវិធីជាធរមានហើយ ប្រកាសសម្រាប់មន្ថ្រី ដែលមានឋានៈចាប់ពីអនុប្រធាបនាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែតាំងឬប្រគល់ភារកិច្ចដោយប្រកាសមាន ៖  អនុប្រធាននាយកដ្ឋាន អភិបាលរង ក្រុង ស្រុក ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានការិយាល័យ ថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញ អនុប្រធានការិយាល័យ ថ្នាក់កណ្ដាល ប្រធាន អនុប្រធានការិយាល័យនៅសាលាខេត្ត រាជធានី ប្រធាន អនុប្រធានការិយាល័យ ក្រុង ស្រុក ខណ្ឌ ក្រសួង ស្ថាប័ន ( រាល់ តំណែង សម្រាប់ ឋានន្តរស័ក្ខទី ៣ នៃក្របខណ្ឌប្រភេទ ( ក )ចុះមកក្រោម ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login