Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្ដីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានលក្ខខណ្ឌដូចម្តេចខ្លះ ?

២. តើការតែងតាំង ឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញ ខេត្ត រាជធានី មានលក្ខខណ្ឌអ្វីខ្លះ ?

៣. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីហាមឃាត់ក្នុងការតែងតាំង ឬ ប្រគល់ភារកិច្ច ?

៤. តើចាកចេញពីក្របខណ្ឌដោយសារមូលហេតុអ្វីខ្លះ ?

ចម្លើយ 

១. ការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្តីរាជកិច្ចមន្ដ្រីរាជការស៊ីវិលនៅតាម ក្រសួងស្ថាប័នមានលក្ខខណ្ឌដូចជា ៖

  • ការតែងតាំង ឬ ប្រគល់ភារកិច្ចឪ្យកាន់មុខតំណែងណាមួយ នៅក្នុងមុខសាធារណៈរបស់ក្រសួងស្ថាប័នជាគោលការណ៍ត្រុវអនុវត្តចំពោះមន្ដ្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ននោះ ។
  • ការតែងតាំង ឬ ប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ច ជាក់ស្ដែងសញ្ញាបត្រជំនាញ បទពិសោធន៍ការងាររបស់សាមីជន ឪ្យស្របតាមតួនាទីភារកិច្ចនិងរចនាសម័្ពន្ធរបស់ក្រសួងស្ថាប័ននីមួយៗ ។
  • ត្រូវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាជ្រៀសវាដាច់ខាតមិនឪ្យបាតុភាពនៃក្នុងក្រសួង ស្ថាប័នរបស់ខ្លួនមុននឹងលើកសំណើរតែងតាំង ឬ ធ្វើសេចក្ដីសម្រេចជាស្ថាពរ ។
  • ការតែងតាំងឪ្យកាន់មុខតំណែងណាមួយក្នុងក្របខណ្ឌ មុខងារសាធារណៈត្រុវអនុវត្តឪ្យបានត្រឹមត្រូវទៅតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋមន្រ្តីដែលមានចែងក្នុងមាត្រា ២៨ ជំពូក ៣ស្ដីពី សិទ្ធិក្នុងការតែងតាំង ។
  • រាល់លិខិតបទដ្ឋានស្ដីពីការតែងតាំងមន្រ្តីរាជការ ស៊ីវិល ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ អនុក្រឹត្យ ឬ ប្រកាសត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាលនិងឯកភាពដោយរដ្ឋលេខាធិការមុខងារសាធារណៈនិងផ្នែកថវិកាដោយមន្ដ្រីត្រួតត្រាហរិញ្ញវត្តដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្តជនណាដែគ្មានទិដ្ឋាការនេះត្រូវនិរាករណ៍ ។

២. ការតែងតាំងឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញខេត្ត រាជធានី មានលក្ខខណ្ឌដូចជា ៖

  • ត្រូវផ្តូចផ្ដើមលិខិតតែងតាំងត្រូវធ្វើឡើងដោយក្រសួងស្ថាប័នជំនាញ
  • ត្រុវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាក្នុងក្រសួងស្ថាប័នដើម្បីកំណត់យលបេក្ខជនដែលត្រូវតែងតាំងដោយមានកំណត់ហេតុប្រជុំក្នុងការវាយតម្លៃបេក្ខជននោះផង ។
  • បន្ទាប់មកត្រូវពិគ្រោះយោបល់លើបេក្ខជនដែលត្រូវតែងតាំងនោះ ជាមួយអភិបាលខេត្ត រាជធានី ។ សាមីអភិបាលខេត្ត រាជធានី នោះត្រូវធ្វើការពិគ្រោះយោបល់ឪ្យមានការឯកភាពគ្នាក្នុងជួរថ្នាក់ដឹកនាំខេត្ត រាជធានី មុននិងផ្តល់យោបល់ឆ្លើយតប ។
  • ក្នុងករណីមិនទាន់មានការឯកភាពរវាងក្រសួងស្ថាប័នសាមីជា មួយនិងខេត្ត រាជធានីនោះ អភិបាលខេត្ត រាជធានី ត្រូវលើកសំណើរជូនក្រសួងមហាផ្ទៃ ដើម្បីជួយធ្វើការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃស្ថាប័នសាមី ។

៣. ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖

  • អ្នកដែលគ្មានឈ្មោះក្នុងក្របខណ្ឌមុខងារសាធារណៈ
  • អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
  • ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែងណាមួយដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀប និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
  • ការតែងតាំងបន្ថែមចំនួនមន្ដ្រីក្នុងមុខតំណែងអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ អនុប្រធានមន្ទីរនៅខេត្ត រាជធានី ក្នុងករណីដែលនាយកដ្ឋាន ការិយាល័យ ឬ មន្ទីរនោះមាន អនុប្រធានចាប់ពី ០២ នាក់ឡើងទៅរួចហើយ ។ ក្នុងករណីចាំបាច់ត្រូវពិគ្រោះជាមួយក្រសួងមុខងារសាធារណៈដើម្បីពិនិត្យ​លើរចនាសម្ព័ន្ធជាមុន ។ ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជនស្ដីពីការតែងតាំងមន្ដ្រីរាជការរបស់ក្រសួង ស្ថាប័នធ្វើឡើងផ្ទុយនិងច្បាប់ ឬ លិខិតបទដ្ឋានជាធរមា​នទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងមុខងារសាធារណៈត្រូវរាយការណ៍ជូនរាជរដ្ឋភិបាល ដើម្បីសុំការអនុញ្ញាត លុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ន នោះធ្វើឪ្យបានត្រឹមត្រូវឡើងវិញ ។

៤. ការចាកចេញពីក្របខណ្ឌគឺដោយសារមូលហេតុ ០៦យ៉ាងគឺ ៖

  • ការឈបចូលពីការងារស័គ្រចិត្ត
  • ការចូលនិវត្តន៍ដោយការដល់អាយុតាមការស្នើសុំនិងការដោយបញ្ញត្តិ
  • ការបាត់បង់សម្បទាវិជ្ជាជិវៈ
  • ទទួលមរណៈភាព
  • បណ្ដេញចេញពីក្របខណ្ឌដោយសារទទួលទណ្ឌកម្មវិន័យថ្នាក់ទី ២
  • អវត្តមានគ្មានមូលហេតុក្រោយពីស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login