Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចម្លាក់របស់ខ្មែរចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើចម្លាក់ខ្មែរ មានមុខងារប៉ុន្មានយ៉ាង ?

៣. ចូររៀបរាប់ពីស្ថានភាពបន្ទាយលង្វែក ។

៤. តើមូលហេតុអ្វីខ្លះ បានជាបែកបាក់បន្ទាយលង្វែក ?

៥. នៅវត្តភ្នំក្បែរនាឡិកាធំមានសិលាចារឹតពីរផ្ទាំង និងចម្លាក់ ។ តើសិលាចារឹតពីរផ្ទាំងនោះនិយាយពីអ្វី ? ចូរបង្ហាញពីអត្ថន័យសិលាចារឹត និងរូបចម្លាក់នោះ ។

ចម្លើយ

១. គេបានសង្កេតឃើញចម្លាក់បុរាណខ្មែរមានបីប្រភេទ គឺចម្លាក់លិប ឬចម្លាក់រាក់ ចម្លាក់លៀន និងចម្លាក់លោត ឬចម្លាក់ដាច់ពីជញ្ជាំង (ក្លាយទៅជារូបបដិមា ឬសត្វ) ។

  • ចម្លាក់លិបគឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមើលទៅមិនសូវឃើញផុសចេញខ្លាំងពីផ្ទៃថ្មទេ ។
  • ចម្លាក់លៀន គឺជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម​ព្រោះគេដាប់សាច់ថ្មឱ្យជ្រៅ មើលទៅរូបចម្លាក់ដូចផុសចេញពីផ្ទៃថ្ម ។
  • ចម្លាក់លោតគឺគេឆាក់រូបសត្វឬរូបមនុស្សពុំមែននៅលើជញ្ជាំទេតែគេឆ្លាក់ដាច់ពីជញ្ជាំង ប៉ុន្តែផ្នែកជាប់ជញ្ជាំងដោយទម្រ ព្រោះខ្លាចរលំ ។

២. ចម្លាក់ខ្មែរមាននាទីសំខាន់ពីរយ៉ាងគឺ ៖

ក. ចម្លាក់សម្រាប់សក្ការៈបូជា មានដូចជា​រូបបដិមាព្រះពុទ្ធ ព្រះពោធិសាត្វ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរជាដើម ។

ខ. ចម្លាក់សម្រាប់លម្អ មានដូចជា ចម្លាក់រូបសត្វផ្តុំ ក្បាច់ក្បូរផ្សេងៗ ភ្ងីផ្កាជាដើម ។

៣. ស្ថានភាពបន្ទាយលង្វែក ជាចំណុចយុទ្ធសាស្រ្ត មានទន្លេ បឹង និងព្រៃឈើជារបាំង ។ បន្ទាយនេះមានរាងបួនជ្រុង បណ្តោយ ៣គ.ម ទទឹង ២គ.ម កំពែងដីកម្ពស់ ១៥ ហ្ថត (៧.៥ម) ហ៊ុមព័ន្ធដោយគូទឹក និងដាំដើមឫស្សីកំរាស់ ២សិន (១សិន ដល់ ៤០ម) ព័ន្ធជុំវិញ ។ ក្នុងបន្ទាយលង្វែកមានវាំងស្តេច បន្ទាយទាហានផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះធំ៤ គ្រប់ទិស ហើយចិញ្ចឹមត្រីព្រួល រ៉ស់ ឆ្ពោ ព្រោះនៅជាប់មាត់ទន្លេសាប សង់ឃ្លាំង ១៥ ខ្នងសម្រាប់ស្រូវអង្គរ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ។ បន្ទាយលង្វែកមានទ្វារធំ៤ នៅទិសទាំង៤ នៅចំជ្រុងនៃទិសតូចទាំងបួន ។ មានសួនច្បារធំ មានភូមិអ្នកស្រុក ៤​មានវត្ត៥ ។

៤. មូលហេតុនៃការបែងចែកបន្ទាយលង្វែក គឺ

  • ព្រះរាជា៖សត្ថាទីឆោតល្ងង់ទៅជួយរំដោះក្រុងអយុធ្យារបស់សៀមពីការត្រួតត្រារបស់ភូមា ។
  • សៀម ៖ សៀមរមិលគុណ ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ក្នុងបន្ទាយលង្វែក និងប្រើល្បិចបានប្រាប់ដួងចូលគុម្ពឬស្សី ។
  • ប្រជារាស្រ្តខ្មែរ ៖ក្រិក្រឆោតល្ងង់ចង់បានប្រាក់ដួងក៏នាំគ្នាកាប់ឆ្ការគុម្ពឬស្សីដែលជារបងការពារបន្ទាយដ៏រឹងមាំ ។
  • វិបត្តិផ្ទៃក្នុង ៖ រាជវង្សានុវង្សនាម៉ឺនមន្រ្តីប្រជារាស្រ្តមិនពេញចិត្តនឹងព្រះសត្ថាទី១តែងតាំងកូនអាយុ ១១ឆ្នាំ ឱ្យគ្រប់គ្រងរាជ្យ និង៦ឆ្នាំជាមហាឧបរាជ ។ ដូចនេះហើយទើបពួកគេបានបាត់បង់ស្មារតីប្រយុទ្ធ ។
  • សាមគ្គី ៖ ប្រទេសខ្មែរហាក់ដូចជា បាត់បង់សាគ្គីភាពដូចជា សត្ថាទី១ នាំកូនទាំងពីររត់ភៀសខ្លួន ទៅប្រទេសឡាវ ប្រជារាស្រ្តអស់ជំនឿ ។

៥. នៅវត្តភ្នំក្បែរនាឡិកាធំមាន សិលាចារឹតពីរផ្ទាំង និងរូបចម្លាក់ ។ សិលាចារឹតពីរផ្ទាំងនោះនិយាយពី និងរូបចម្លាក់នោះមានអត្ថន័យដូចខាងក្រោម ៖

ក. សិលាចារឹត

  • សិលាចារឹតជាភាសាបារាំង ៖ ប្រាប់ពីសន្ធិសញ្ញាបារាំង សៀម ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៧០ គឺ បារាំងបានប្រគល់ខេត្ត សៀមរាប បាត់ដុំបង សិរីសោភ័ណអោយខ្មែរវិញ ។
  • សិលាចារឹតភាសាខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ទទួលយកខេត្តទាំង៣ ពីបារាំង ដោយមានព្រះរាជាសៀមធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧ ។

ខ. រូបចម្លាក់

  • នារីទី១ ៖ កាន់ជើងពានតម្កល់ប្រាសាទព្រះវិហារ (កាលណោះប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តសៀមរាប)
  • នារីទី២ ៖ កាន់ជើងពានដាក់ត្រា
  • នារីទី៣ ៖ កាន់ជើងពានដាក់ប្រអប់ត្រានារីទាំងបី ជានិមិត្តរូបបង្ហាញពី ៖
  • បារាំងថ្វាយបូរណភាពទឹកដី នៃខេត្តទាំងបីថ្វាយដល់ព្រះមហាក្សត្រខ្មែរ
  • នារីទាំងបី បានកាន់យកខេត្តទាំងបីថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹក ម្ចាស់ដីរបស់កម្ពុជារដ្ឋដោយទឹកមុនញញឹមញញែមអមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង ។

សរុប ៖ សិលាចារឹតពីរផ្ទាំង និងរូបចម្លាក់នេះធ្វើឡើងក្នុងបំណង ៖

  • រំលឹកថ្ងៃប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនខ្មែរទាំងអស់ដោយមានព្រះបាទសម្តេចព្រះស៊ីសុវត្ថិជាប្រមុខដឹកនាំជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបី ដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤ នោះ ។
  • រំលឹកនូវកម្លាំងមហាសាមគ្គីជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរជុំវិញព្រះមហាក្សត្រ ទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតអៀនខ្មាស់ ។

សន្និដ្ឋាន ៖ នេះជាមោទនភាពជាតិ ដែលកូនខ្មែរត្រូវចងចាំ ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login