Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថាគ្រឿងញៀន ? តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ ?

២. តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យជនខ្លះប្រើប្រាស់គ្រឿងញៀន ?

៣. តើអ្នកប្រព្រឹត្តគ្រឿងញៀនមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនគ្រួសារ និងសង្គមជាតិ ?

ចម្លើយ

១. ក. គ្រឿងញៀន ជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយ ហើយធ្វើឱ្យផ្លាស់ប្តូរមុខងារដំណើរការនៃរាងកាយមនុស្ស ។

ខ. ប្រភេទសារធាតុញៀនមាន បារី ស្រា កាហ្វេ កញ្ឆាអាភៀន ថ្នាំបាញ់ កាវ ថ្នាំជក់ ថ្នាំបំបាត់ការឈឺចាប់ថ្នាំបាយបាន ថ្នាំងងុយដេក អ៊ិស្រ្តាស៊ី ឬថ្នាំគ្រវីក្បាលហេរ៉ូអ៊ីន ម័រហ៊ីន អំហ្វេតាមីន ឬយ៉ាម៉ាយ៉ាបា ឬថ្នាំឆ្គួត ។

២. មូលហេតុដែលនាំអោយជនខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ ៖

ក. កត្តាបុគ្គលផ្ទាល់

  • អវិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ
  • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល
  • ភាពចង់ដឹង ចង់សាក បណ្តាលអោយញៀនខ្លាំងឈប់មិនបានអត្តចរិតរឹងមាន
  • ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់ គិតថាអាចបំភ្លេចបញ្ហាផ្សេងៗបាន
  • សេព្វគប់មិត្តមិនល្អ
  • ទទួលការគាបសង្កត់ គម្រាមកំហែងពីពួកក្មេងទំនើងត្រូវគេចាប់បង្ខំអោយប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នុងការរកប្រាក់

ខ. កត្តាគ្រួសារ

  • ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
  • មានអំពើហិង្សាក្នុងគ្រួសារ
  • ជីវភាពគ្រួសារក្រីក្រ ត្រូវបង្ខំចិត្តរកស៊ីជួញដូរគ្រឿងញៀន

គ. កត្តាសង្គម

  • លំហូរចូលនៃវប្បធម៌បរទេស
  • មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន ។ ដោយសារអំពើពុករលួយពីសំណាក់អាជ្ញាធរខ្លះ
  • មានការឆកល្វែងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

ឃ. កត្តាសំខាន់ គឺមាតាបិតាត្រូវ​ប្រុងប្រយ័ត្ន ណែនាំអប់រំកូនអោយបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តោយអោយកូនចាយវាយប្រាក់កាសខ្ជះខ្ជាយ ឬបណ្តោលអោយកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើអោយមានការពិបាកកែ ។

៣. ការប្រើប្រាស់គ្រឿងញៀនបង្កអោយមានផលវិបាកអាក្រក់ ដល់ខ្លួន គ្រួសារ និងសង្គមជាតិ ៖

ក. ចំពោះខ្លួន

  • ខូចសុខភាព (ទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ)
  • កើតជំងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរពិសេសជំងឺមិនអាចព្យាបាលបានអេដស៍)
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • បាត់បង់ការងារ
  • ខាតបង់ការរៀនសូត្រ
  • បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរជាមនុស្ស
  • ប៉ះពាល់ដល់ខួរក្បាល អាចក្លាយជាមនុស្សឆ្គួតឱ្យឡប់សតិ ងាយនឹងឆាប់ភ្លេចភ្លាំង
  • មានចរិតកាចសាហាវ ឃោរឃៅ ចូលចិត្តប្រើហិង្សា ហ៊ានប្រព្រឹត្តចោរកម្ម ឆក់ប្លន់ ឧក្រិដ្ឋកម្ម
  • ធ្វើអ្វីមួយគ្មានការពិចារណា
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួនមិត្តភភក្តិ អ្នកជិតខាង រស់នៅឯកោ
  • បាត់បង់គ្រួសារ សាច់ញាតិ
  • បាត់បង់ទំនុកចិត្តល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាតិ
  • បាត់បង់ឳកាសល្អនៅក្នុងជីវិត (ខូចអនាគត)
  • អាចជាប់គុក ឬស្លាប់ខ្លួន ។

ខ. គ្រួសារ

  • បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ (ជាអ្នករកប្រាក់ចំណូល ជាអ្នកផ្តល់ភាពកក់ក្តៅ ជាក្តីសង្ឃឹមនៅក្នុងគ្រួសារ )
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ (ពូជអំបូរ)
  • បង្កអោយមានអំពើហិង្សាក្នុងគ្រួសារ (កើតមានជំលោះផ្សេងៗ)
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួននិងមិត្តភក្តិ អ្នកជិតខាង
  • បាត់បង់ទំនុកចិត្តល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាតិ
  • ធ្វើអោយមានភាពសោកសៅ សោកសង្រេងនៅក្នុងគ្រួសារ
  • មានការបារម្មណ៍ពីសំនាក់សមាជិកគ្រួសារ (វិបត្តិផ្លូវចិត្ត)

គ. សង្គមជាតិ

  • បាត់បង់ធនធានមនុស្សនៅក្នុងសង្គម
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសសំរាប់ជាតិ
  • បង្កអោយមានអំពើហិង្សាក្នុងសង្គម (កើតមានជម្លោះផ្សេងៗ)
  • កើតមានអំពើអសន្តិសុខក្នុងសង្គម (ឆក់ ប្លន់ សម្លាប់ ចាប់ជម្រិត ចាប់រំលោភ...)
  • កើតមានភាពអនាធិបតេយ្យ ច្របូកច្របល់ រញ៉េរញ៉ៃ
  • សង្គមគ្មានការរីកចម្រើនជួបវិបត្តិក្រីក្រពឹងអាស្រ័យតែជំនួយបរទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login