Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសំណង់ប្រាសាទបែបព្រះពុទ្ធសាសនា និងបែបព្រហ្មណ៍និយមខុសគ្នាដូចម្តេច ?

២. ជាទូទៅ គេតែងសង្កេតឃើញនៅក្បែរ​ប្រាសាទ រមែងមានព្រះទឹកមួយជានិច្ច ។ តើមូលហេតុអ្វី ?

៣. ប្រាសាទភាគច្រើនបុព្វបុរសយើងសង់បែរមុនទៅទិសខាងកើតដោយមានជំនឿថា ទិសខាងកើតផ្តល់សេចក្តីចម្រើនរុងរឿង លើកលែងតែប្រាសាទអង្គរវត្ត ដែលបែរមុខទៅខាងលិច ។ តើមូលហេតុអ្វី ? ចូរពន្យល់​ ។

ចម្លើយ

១. ការសង់ប្រាសាទបែបពុទ្ធសាសនាគេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាន់ថ្នាក់ខ្ពស់ៗដូចជា ប្រាសាទបែបព្រាហ៍និយមទេ ។ សំណង់ប្រាសាទប្រភេទនេះបញ្ជាក់ឱ្យយើងដឹងថាព្រះពុទ្ធជាមនុស្សនៅលើលោកនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃឆ្ងាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។

ខ. ការសង់ប្រាសាទបែបព្រាហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានខឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឱ្យឃើញថា អាទិទេពមិនមែនជាមនុស្សនៅលើលោកនេះទេ ពួកលោករស់នៅទីខ្ពស់ ដូចជា នៅលើពពក ឬឋានសួគ៌ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ ការសាងសង់ប្រាសាទនៅលើកំពូលភ្នំ គឺដើម្បីការរៀបចំពិធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ សំណង់ប្រាសាទភ្នំនេះមានពីរ ប្រភេទគឺ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិដូចជា ប្រាសាទបាខែង និងប្រាសាទភ្នំដែលសង់នៅលើដី ដូចជាប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ​ប្រាសាទអង្គរវត្ត ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំ ព្រោះតាមទស្សនៈឥណ្ហាគេនិយមគោរពភ្នំព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។

២. ជាទូទៅគេតែងតែសង្កេតឃើញនៅក្បែរប្រាសាទរមែងមានស្រះទឹកមួយជានិច្ច ព្រោះ ៖

  • ការកសាងប្រាសាទគេត្រូវជីកដីធ្វើខឿនប្រាសាទ ។ ដើម្បីជាផលចំណេញគេជីកបន្ថែមធ្វើជាស្រះទឹកតែម្តងគឺដើម្បីយកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាបរិភោគផងដែរ ឬក៏ជាកន្លែងងូតទឹក ។
  • ជាឧបសគ្គការពារសត្រូវ ។
  • បើតាមន័យសាសនា ការកសាងស្រះទឹកនេះ គឺគេយល់ឃើញថាទឹក តំណាងឱ្យធាតុត្រជាក់ត្រជុំ ដែលនឹងផ្តល់ភាពសុខសាន្ត ចម្រុងចម្រើនរុងរឿង ។

៣. ចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្ត នេះមានទស្សនៈជាច្រើនបានវាយតម្លៃ និងសនិ្នដ្ឋានខុសៗគ្នា ៖

  • ទស្សនៈខ្លះយល់ថា បើគេសង់ប្រាសាទនេះបែរមុខទៅទិសខាងកើត គឺជិតស្ទឹងសៀមរាបនាំឱ្យគ្មានកន្លែងប្រារព្ធពិធីបុណ្យ ហើយផ្លូវចូលមករាជធានីអង្គរធំនោះនៅខាងលិចស្រាប់ ។
  • ទស្សនៈខ្លះទៀតសន្និដ្ឋានថា បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ហាក់ដូចជាបែរខ្នង ហុចគូទ ទៅលើប្រាសាទសំខាន់ៗឯទៀត ។
  • អ្នកខ្លះថាបានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុនទៅទិសខាងលិច ពីព្រោះប្រាសាទនេះជាប្រាសាទផ្នូររបស់ព្រះបាទសុរិយាវរ្ម័នទី២ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login