Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រទេសកម្ពុជាចែកជាប៉ុន្មានរដូវចាប់ពីរខែណាដល់ខែណា ?

២. តើនៅប្រទេសកម្ពុជាភ្នំដែលខ្ពស់ជាងគេមានឈ្មោះអ្វី ? ហើយកម្ពស់ប៉ុន្មាន ?

៣. តើពិធីបុណ្យអំទូកប្រព្រឹត្តនៅថ្ងៃណា ?

៤. តើទង់ព្រះពុទ្ធសាសនាមានពណ៌អ្វីខ្លះ ?

៥. តើសម្តេចសង្ឃរាជ្យជួនណាតទ្រង់ប្រសូតនៅថ្ងៃខែឆ្នាំណា ?

ចម្លើយ

១. ប្រទេសកម្ពុជាចែកជា ពីររដូវ ៖

  • រដូវវស្សា គឺចាប់ពីរខែ ឧសភា ដល់ខែតុលា
  • រដូវប្រាំងគឺ ចាប់ពីរខែ វិច្ឆិកា ដល់ខែមេសា ។

២. ភ្នំដែលខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជាគឺ ភ្នំឳរ៉ាល់ មានកម្ពស់ ១៨១៣ម៉ែត្រ ។

៣. ពិធីបុណ្យអំទូក ប្រព្រឹត្តិទៅនៅថ្ងៃ ១៤,១៥ កើតនិងថ្ងៃ១រោជ ខែកក្តិកជា រៀងរាល់ឆ្នាំនៅរដូវទឹកស្រកមានរយៈពេលបីថ្ងៃ ។

៤. ទង់ព្រះពុទ្ធសាសនាមានពណ៌ដូចជា ៖

  • ពណ៌ខៀវចង់អប់រំទូន្មានពុទ្ធបរិស័ទ្ធទាំងអស់ឱ្យមានចិត្តជ្រះថ្លាហ៊ានលះបង់វត្ថុជាទីស្រលាញ់ដើម្បីជួយសង្រ្គោះស្រោចស្រោងមនុស្សពីអន្លុងទុក្ខ ពីរអន្លងអវិជ្ជាឆ្ពោះទៅកាន់ទីបរមសុខ ។
  • ពណ៌លឿង ចង់បណ្តុះកម្លាំងសទ្ធាដល់ពុទ្ធបរិស័ទ្ធរួមគ្នាបរិច្ចាកអ្វីៗ ដែលខ្លួនមានដើម្បីរួមចំណែកកសាងបដិមាស្នងព្រះពុទ្ធអង្គ សម្រាប់ទុកជាទីសក្ការៈបូជារៀងរហូតទៅ ។
  • ពណ៌ក្រហម ការផ្តល់ដំបូន្មានដល់ពុទ្ធបរិស័ទ្ធ ត្រូវមានសន្តានចិត្តតបគុណ មាតាបិតា ដែលជាព្រះរស់ឱ្យបានល្អទោះខ្លួនត្រូវលះបង់ជីវិតក៏ដោយ ។
  • ពណ៌ហ្សងបាទ ចង់អប់រំពុទ្ធបរិស័ទ្ធឱ្យមានចិត្តកត្តញូកតវេទី ចំពោះមាតាបិតា តាមរយៈការផ្គត់ផ្គង់ទំនុកបំរុងបាយទឹកជូនលោកទាំងពីរឱ្យបានឆ្អែតឆ្អន់មុនខ្លួនជាប្រចាំ ។
  • ពណ៌សចង់អប់រំពុទ្ធបរិស័ទ្ធឱ្យមានចិត្តចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកដទៃក្រៅពីជាតិខ្លួនសម្រាប់ឱ្យពួកគេមានលទ្ធភាព អាចរស់នៅសុខសាន្ត មិនប្រកាន់ពីពណ៌សម្បុរពូជសាសន៍ ឬសាសនាឡើយ ។
  • ពណ៌ផ្លេក ។

៥. សម្តេចសង្ឃរាជ្យជួនណាតទ្រងប្រសូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ១៨៨៣ ។ សុគតព្រះជន្ម ៨៦ព្រះវស្សា ត្រូវនិងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ១៩៦៩ ។ ស្នាដៃនិពន្ធ និងបង្កើត ៖ វចនានុក្រមខ្មែរ និងបទនគររាជ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login