Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបង្កើតសមាគមន៍អាស៊ាននៅឆ្នាំ២០១៥មានអ្វីខ្លះ ?

២. តើអាស៊ានមានទស្សនៈវិស័យសម្រាប់ឆ្នាំ២០២០មានអ្វីខ្លះ ?

៣. តើសមាសភាពក្របខ័ណ្ឌក្រសួងសុខាភិបាលមានប៉ុន្មាន ?

៤. តើបុណ្យមាឃបូជាមានអត្ថន័យដូចម្តេច ?

៥. តើអភិបាលកិច្ចល្អជាអ្វី ? តើអភិបាលកិច្ចល្អមានធាតុសំខាន់ប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ

១. ការបង្កើតសមាគមន៍អាស៊ាននៅឆ្នាំ២០១៥ មាន ៖

  • សហគមន៍នយោបាយនិងសន្តិសុខ
  • សហគមន៍សេដ្ឋកិច្ច
  • សហគមន៍វប្បធម៌ ។

២. អាស៊ានមានទស្សនៈវិស័យសម្រាប់ឆ្នាំ២០២០មាន ៖

  • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍
  • ភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយថាមពល
  • សហគមន៍មួយដែលជាសង្គមចេះយកអាសារគ្នា
  • អាស៊ានដែលសំឡឹងមើលទៅខាងក្រៅ ។

៣. សមាសភាពក្របខ័ណ្ឌក្រសួងសុខាភិបាលមានបី ៖

  • ក្របខ័ណ្ឌមន្ត្រីសុខាភិបាល
  • ក្របខ័ណ្ឌមន្ត្រីបច្ចេកទេស
  • ក្របខ័ណ្ឌរដ្ឋបាល ។

៤. បុណ្យមាឃបូជាធ្វើឡើងនៅថ្ងៃ១៥កើតពេញបូរមីខែមាឃដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ។

៥. អភិបាលកិច្ចល្អជាជាការប្រើប្រាស់វិធីសាស្រ្តបច្ចេកទេសល្អបំផុតដើម្បីគ្រប់គ្រងអោយបានល្អដែលជារបៀបមួយដែលអំណាចសាធារណៈនិងអាជ្ញាធរមានសមត្ថកិច្ចបានត្រូវបង្កើតនិងប្រើប្រាស់ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងលើធនធានសំខាន់ៗទាំងអស់របស់ប្រទេសអោយបានល្អ ។ អភិបាលកិច្ចល្អមានធាតុសំខាន់៤យ៉ាងគឺ

  • គណនេយ្យភាព ៖ ជាសកម្មភាពនៃការបំពេញភារកិច្ចរបស់មន្រ្តីសាធារណៈដែលផ្អែកលើធាតុចំបងពីរគឺ
  • ការឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាដែលទាក់ទងនឹងសកម្មភាពរបស់ខ្លួន ។
  • ការឆ្លើយតបនឹងផលវិបាកនៃសកម្មភាពរបស់ខ្លួនដែលអាចដឹងថាមុនបាននិងអត្ថន័យពេញលេញ ។
  • តំលាភាព ៖ ភាពស្រស់ថ្លាដែលបានផ្សព្វផ្សាយទូលំទូលាយបើកជាចំហរជាសាធារណៈនៅពត៌មានទាំងឡាយដដែលមានភាពគ្រប់គ្រាន់ពេញលេញពិតប្រាកដដែលអាចជឿជាក់បាននិងទាន់ពេលវេលា ។
  • ភាពដែលអាចប៉ាន់ប្រមាណបាន ៖ ការដឹងជាមុននៅនយោបាយច្បាប់និងបទបញ្ញត្តិទាំងឡាយហើយត្រូវបានអនុវត្តអោយមានប្រសិទ្ធភាពនិងការឯេកភាពជាទូទៅគឺជាគោលការណ៍ដែលពាក់ព័ន្ធជិតសិទ្ធិជាមួយនឹងគោលការណ៍នីតិរដ្ឋ ។
  • ការចូលរួម ៖ សកម្មភាពទាំងឡាយរបស់រដ្ឋាភិបាលចាំបាច់ត្រូវតែមានការចូលរួមពិគ្រោះផ្តល់យោបល់ពីសាធារណៈនិងដើម្បីធានាអោយបានល្អមានភាពម្ចាស់ការការធ្វើពលកម្មនិងឯកភាព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login