Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. គេថា “ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ” ។ ចូរស្រាយបំភ្លឺ ។

២. តើត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យណាខ្លះ ដែលមានឱ្យយើងចាត់ទុកថា “គ្រូចំណាន” ?

៣. តើកត្តាសំខាន់អ្វីខ្លះ ដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀន ការសិក្សារៀនសូត្រឱ្យមានប្រសិទ្ធភាពនិងគុណភាព ?

៤. តើជំរឿនជាអ្វី ? ជាទូទៅជំរឿនធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំម្តង ? តើប្រទេសកម្ពុជាយើងធ្លាប់បានធ្វើជំរឿនប៉ុន្មានលើកមកហើយ ? ចូរបញ្ជាក់ជំរឿនក្នុងឆ្នាំនីមួយៗ ។

៥. តើជំរឿនមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះប្រទេសជាតិ ? ដើម្បីអោយការធ្វើជំរឿនទទួលបានជោគជ័យ តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេចខ្លះ ?

ចម្លើយ

១. ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយ

  • ចិត្តវិទ្យា ៖ ជាវិទ្យាសាស្រ្តមួយសិក្សាពីបាតុភូតនៃចិត្តរបស់មនុស្ស
  • វិទ្យាសាស្រ្តសង្គមជាវិទ្យាសាស្រ្តសិក្សាពីទ្រង់ទ្រាយនៃចលនារបស់សង្គម ។ ឧទារហណ៍ អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត សង្គមវិទ្យា គរុកោសល្យ ។
  • ចិត្តវិទ្យាជាមាតានៃបណ្តាវិទ្យាសាស្រ្តសង្គមទាំងឡាយព្រោះ ៖
  • វិទ្យាសាស្រ្តសង្គមទាំងអស់សុទ្ធតែសិក្សាពីមនុស្សទាំងអស់
  • ដើម្បីស្គាល់មនុស្សត្រូវមានចំណេះដឹងចិត្តវិទ្យា
  • ចិត្តវិទ្យាអាចអោយអ្នកសិក្សាបញ្ហាទិសដៅ
  • អ្នកសិក្សាវិទ្យាសាស្រ្តសង្គមទាំងអស់ ត្រូវមានមូលដ្ឋានចិត្តវិទ្យា ។ អាស្រ័យហេតុនេះចិត្តវិទ្យា គឺជាមាតានៃបណ្តាវិទ្យាសាស្រ្តទាំងអស់ ។

២. គ្រូចំណានត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចតទៅ ៖

  • លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលគុណធម៌ យុត្តិធម៌ខន្តី ព្យាយាម
  • កម្រិតវប្បធម៌ខ្ពស់ទូលំទូលាយ
  • គុណសម្បត្តិផ្នែកចំពោះវិទ្យាសាស្រ្តបច្ចេកទេស
  • មានគំនិតប្រឌិតញាណ
  • វិទ្យាសាស្រ្តល្អ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងជាក់លាក់
  • ចេះជម្រុញទឹកចិត្តសិស្ស (រង្វាន់ជាពាក្យសំដី និងសម្ភារៈ)
  • មនសិការវិជ្ជាជីវៈខ្ពស់
  • ចេះប្រើប្រាស់សម្ភារៈឧបទេសស្របតាមនិយាមគរុកោសល្យ
  • បង្កបរិយាកាសទូលាយដល់សិស្ស (សេរីភាព សមភាពប្រជាធិបតេយ្យ)
  • មានផែនការបង្រៀន
  • ណែនាំអប់រំសិស្សឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ
  • ស្វ័យសិក្សាបន្ថែមរាល់ចំណេះដឹងថ្មីៗ
  • ជួយកែលំអរនិងវាយតំលៃលទ្ធផលសិក្សារបស់សិស្សពោលមុខនឹងកំពុងសិក្សាអោយបានទាន់ពេលវេលា
  • គ្រប់គ្រងសណ្តាប់ធ្នាប់ និងអប់រំបុគ្គលិកលក្ខណៈសិស្ស
  • មានទំនាក់ទំនងល្អ ជាមួយសហសេវិកក្នុងអង្គភាព ។

៣. កត្តាសំខាន់ៗ ដែលបង្កដល់ការបង្ហាត់បង្រៀន និងរៀនមានប្រសិទ្ធភាព និងគុណភាពគឺ ៖

  • ធនធានមនុស្ស (បុគ្គលិកលក្ខណៈ សមត្ថភាពជំនាញរបស់គ្រូ សមត្ថភាពប្រតិបត្តិ )
  • សំភារៈក្នុងការបង្រៀន និងរៀនទំនើបទាន់សម័យ (អគារសិក្សាគ្រប់គ្រាន់ សំភារៈឧបទេស មន្ទីរពិសោធន៌)
  • បរិសា្ថនថ្នាក់រៀន (ការគ្រប់គ្រងវិន័យ សីលធម៌ ការប្រាស្រ័យទាក់ទងល្អរវាងគ្រូ និងសិស្ស មានការគោរពគ្នាទៅវិញទៅមក)
  • លទ្ធផលនៃការបង្រៀន និងការរៀនសូត្រមានលទ្ធផលល្អ
  • កម្មវិធីសិក្សាមានស្តង់ដាសមស្របតាមតំបន់ និងអន្តរជាតិ
  • ការចូលរួមរបស់មាតាបិតា របស់សហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន
  • សេដ្ឋកិច្ចក្នុងគ្រួសារ និងក្នុងសង្គមមានស្ថេរភាព
  • ទីផ្សារក្នុងការរកការងារធ្វើ (ជំនឿ តំលៃក្នុងសង្គម)
  • ការលើកសរសើរ និងផ្តល់ជារង្វាន់ (សិស្សនិងគ្រូ)
  • កត្តាសិស្សខ្លួនឯង
  • គោលនយោបាយរបស់រាជរដ្ឋាភិបាល
  • ដើម្បីបង្ហាត់បង្រៀន និងរៀនសូត្រអោយមានគុណភាពនិងប្រសិទ្ធភាពត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ៗខាងលើនេះ ។

៤. ជំរឿន គឺជាការអប់រំចំនួនមនុស្សប្រុស ស្រី ចាស់ ក្មេង ជនពិការ ជនជាតិភាគតិច ជនបរទេសដែលបានចូលសញ្ជាតិដែលមាននៅក្នុងប្រទេសមួយ ដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើផែនការអភិវឌ្ឃប្រទេស ។ ជាទទៅជំរឿនធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្តង ។ ប្រទេសកម្ពុជាយើងធ្លាប់បានធ្វើជំរឿនចំនួន ៤ លើកមកហើយគឺ ៖

  • ការធ្វើជំរឿនក្នុងឆ្នាំ១៩២១ សម័យអាណានិគមបារាំង ។ ការធ្វើជំរឿននៅក្នុងឆ្នាំនេះមិនមែនជាការធ្វើជំរឿនពិតប្រាកដឡើយ ពីព្រោះគោលបំនងជាចំបង គឺដើម្បីចង់ដឹងអំពីចំនួនមនុស្សប្រុសចាប់ពីអាយុ ២០ ឆ្នាំ ដល់ ៦០ ឆ្នាំ ប៉ុននោះ បុព្វហេតុប្រមូលពន្ធដារ ។
  • ការធ្វើជំរឿនក្នុងឆ្នាំ ១៩៦២ សម័យសង្គមរាស្រ្តនិយម ។ ជំរឿននេះបានត្រូវធ្វើឡើងទូទាំងប្រទេសលើកទី១ ចាប់តាំងពីកម្ពុជាបានទទួលឯករាជ្យ ។ ដោយគេធ្វើលើមនុស្សគ្រប់រូប គ្រប់ក្រុមគ្រួសារដើម្បីស្រង់ពត៍មានចង់ដឹងពីសិ្ថតិប្រជាជនផង និងប្រមូលទិន្នន័យផង ។
  • ការធ្វើជំរឿនក្នុងឆ្នាំ ១៩៩៨ សម័យព្រះរាជាណាចក្រកម្ពុជាទី២ ។ ជំរឿននេះគេធ្វើឡើងនៅថ្ងៃទី ០៣ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៩៨ បន្ទាប់ពីរយៈពេល៣៦ឆ្នាំនៃការធ្វើជំរឿននៅឆ្នាំ ១៩៦២ និងបន្ទាប់ពីភាពចលាចលខាងនយោបាយនៅក្នុងប្រទេសកម្ពុជាអស់ជាងពីរទសវត្សមក ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជំរឿនដើម្បីចង់ដឹងចំនួនប្រជាជនអស់ដែលកំពុងរស់នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះដើម្បីប្រមូលទិន្នន័យគោលបំណងអភិវឌ្ឍន៍ប្រទេស ។
  • ការធ្វើជំរឿនក្នុងឆ្នាំ ២០០៨ សម័យតេជោ ។ ជំរឿននេះគេធ្វើឡើងនៅថ្ងៃទី ០៣ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០៨ ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជំរឿនដើម្បីចង់ដឹងចំនួនប្រជាជនទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះដើម្បីប្រមូលទិន្នន័យគោលបំណងអភិវឌ្ឍន៍ប្រទេស ។ ក្នុងចំណោមការធ្វើជំរឿនទាំង៤ លើកកន្លងមកនេះ មានតែ ៣លើកប៉ុននោះគឺ នៅឆ្នាំ ១៩៦២ និង២០០៨ ទេ ដែលជាការធ្វើជំរឿនពិតប្រាកដ និងទទួលបានលទ្ធផលល្អ តាមរយៈជំរឿនថ្ងៃទី ០៣ មីនា ឆ្នាំ ២០០៨ កន្លងមកនេះ ។ ប្រជាជនកម្ពុជាសរុបមានចំនួន ១៣ ៣៩៥ ៦៨២ នាក់ក្នុងនោះបុរសមានចំនួន ៦ ៥១៦ ០៥៤នាក់ និងស្រ្តីមានចំនួន ៦ ៨៧៩ ៦២៨នាក់ ។

៥. ជំរឿនមានអត្ថប្រយោជន៍ចំពោះប្រទេសជាតិដូចខាងក្រោម ៖

  • ប្រមូលទិន្នន័យពត៍មានដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជាសាស្រ្ត (អត្រាកំនើនមរណៈ តំហយចុះអត្រាអនក្ខរជន អត្រាភាពក្រីក្រ...) បញ្ហាសេដ្ឋកិច្ចសង្គមកិច្ច នៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន និងបណ្តាលមូលហេតុផ្សេងៗ ដែលពាក់ព័ន្ធ ។
  • ចង្អុយបង្ហាញជាមូលដ្ឋានវិភាគពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចហើយអាចព្យាករណ៍ទស្សន៍ទាយអំពីទំហំតំរូវការរបស់ពលរដ្ឋនាពេលអនាគតដើម្បីឱ្យស្ថាប័នជំនាញ ផ្តល់យោបល់ជូនរដ្ឋាភិបាល និងជាមូលដ្ឋានសំរាប់រដ្ឋាភិបាល ធ្វើការសំរេចចិត្ត បរកបដោយសុភវិនិច្ឆ័យ សមហេតុសមផល ។
  • កសាង ផែនការអភិវឌ្ឍលើគ្រប់វិស័យបានត្រឹមត្រូវច្បាស់លាស់គ្រប់ ជ្រុងជ្រោយធានាបានស្ថិរភាពតុល្យភាព និងចំទិសដៅ ចំតំរូវការចាំបាច់ ដើម្បីសុពលភាពសង្គម ។
  • ផ្តល់លទ្ធភាពដល់សហគមន៍ អន្តរជាតិ (ស្ថានទូតនៃបណ្តាប្រទេសជាមិត្តអង្គការក្រៅរដ្ឋាភិបាលអង្គការអន្តរជាតិទីភ្នាក់ងារសហប្រជាជាតិអ្នកពាក់ព័ន្ធកម្មវិធីជំនួយអភិវឌ្ឍ) អាចដាក់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅ ។
  • បង្កលក្ខណៈងាយស្រួលដល់វិនិយោគិនក្នុងស្រុក និងបរទេសបណ្តាក់ទុនរកស៊ីនិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចូលរួមការងារអភិវឌ្ឍសង្គមជាតិ ។

ដើម្បីជួយមន្ត្រីជំរឿន​ប្រជាជនត្រូវ ៖

  • លះបង់ឳកាសនៅរង់ចាំជួបមន្ត្រីជំរឿននៅតាមផ្ទះរៀងៗខ្លួន ដើម្បីផ្តល់ពត៍មាន ។
  • ក្តាប់ឱ្យបាននូវពត៍មានក្នុងគ្រួសារ (ឆ្នាំកំណើតកូនកម្រិតវប្បធម៌ស្ថានភាពគ្រួសារ...) ។
  • ផ្តល់នូវពត៍មានពិតប្រាកដ ពេញលេញ និងត្រឹមត្រូវដល់មន្ត្រីជំរឿន ។
  • រាក់ទាក់ទទួលស្វាគមន៍ ដល់មន្ត្រីជំរឿនដោយកក់ក្តៅដើម្បីជួយផ្តល់កម្លាំងចិត្តដល់មន្ត្រីជំរឿនឱ្យធ្វើការងារបានល្អ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login