Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើលទ្ធិប្រជាធិបតេយ្យជាអ្វី ?

២. តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ ? ចូររៀបរាប់ ។

៣. ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោត ?

៤. ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ តើសង្គមត្រូវទាមទារឱ្យមានអ្វីខ្លះ ?

៥. ដូចម្តេចដែលហៅថា សុជីវធម៌ ? ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌ ? តើសុជីវធម៌ និងសីលធម៌ មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

ចម្លើយ

១. លទ្ធិប្រជាធិបតេយ្យមានន័យថាជាទម្រង់នៃការដឹកនាំប្រទេសដែលអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ អំណាចកំពូលក្នុងរដ្ឋាភិបាលថិតក្នុងកណ្តាប់ដៃប្រជាពលរដ្ឋប្រើប្រាស់ដោយប្រជាពលរដ្ឋផ្ទាល់ និងដោយអ្នកតំណាងប្រជាពលរដ្ឋ ដែលជ្រើសរើសដោយការបោះឆ្នោត ។

២. លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺ ៖

  • ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញ
  • មានសេរីភាពខាងសារពត៌មាន
  • មានគណបក្សបនយោបាយច្រើន
  • ការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
  • ពហុនិយម និងមានការអធ្យាស្រ័យ ។

៣. បានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោតព្រោះ ក្នុងលទ្ធិប្រជាធិតេយ្យ ប្រជារាស្រ្ត គឺជាម្ចាស់ទឹកដីម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ ។ ប្រជារាស្រ្តជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស ។ ប៉ុន្តែប្រជារាស្រ្តទាំងអស់មិនអាចទៅចាត់ចែងកិច្ចការរដ្ឋដោយផ្ទាល់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជន ដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើជាតំណាងឱ្យខ្លួនហៅថា តំណាងរាស្រ្តដើម្បីទៅចាត់ចែងកិច្ចការរដ្ឋជំនួស ។ ការជ្រើសរើសនេះត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ដែលមានលក្ខណៈដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ។

៤. ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ សង្គមត្រូវទាបទារឱ្យមានតម្លាភាព ឱ្យមានការគោរពសិទ្ធិ ។

៥. សុជីវធម៌ គឺជាច្បាប់សម្រាប់មនុស្សឱ្យរស់នៅបានសុខស្រួលនៅក្នុងសង្គម ឬច្បាប់គួរសមក្នុងជីវិតរស់នៅ ។ មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ ព្រោះសុជីវធម៌អាចធ្វើឱ្យយើង ៖

  • ចេះរៀបចំខ្លួនកុំឱ្យមានការឆ្គាំឆ្គងក្នុងឥរិបទណាមួយ
  • ចេះរៀបចំចរិយា និងឫកពារឱ្យសមតាមកាលៈទេសៈ
  • ចេះរៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលចូលរួមក្នុងពិធីអ្វីមួយ
  • ចេះប្រើសម្លៀកបំពាក់សមរម្យទៅតាមពេលវេលា
  • ចេះនិយាយ និងសរសេរត្រឹមត្រូវតាមក្បួនខ្នាត
  • ចេះទទួលភ្ញៀវ និងគោរពសិទ្ធិគ្នា ។

សុជីវធម៌មានទំនាក់ទំនងយ៉ាងជិតសិ្នទ្ធជាមួយសីលធម៌ ព្រោះថាកាលណាមានលំអផ្នែកឥរិយាបថ ក៏ត្រូវមានលំអផ្នែកស្មារតីចិត្តគំនិតថែមទៀត គឺត្រូវមាននិច្ចសីលដូចជា ៖

  • វៀរចាកអំពីបៀតបៀន ឬសម្លាប់ជីវិតសត្វ
  • វៀរចាកអំពីគៃបន្លំ ឬលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
  • វៀរចាកអំពើខុសឆ្គងក្នុងកាមទាំងឡាយគឺមិនប្រព្រឹត្តគន្លងប្រពៃណីជាប្រពន្ធប្តីឬកូនចៅអ្នកដទៃ
  • វៀរចាកការពោលពាក្យកុហក ឬបោកបញ្ចោត
  • វៀរចាកការសេពនូវគ្រឿងស្រវឹង (គ្រឿងញៀន) ក្រៅពីនោះក៏ត្រូវវៀរចាកការប្រព្រឹត្តអំពើទាំងឡាយដូចជា ការបង្កបក្សពួកបងតូចបងធំវាយតប់គ្នាបើកម៉ូតូប្រដេញការជួញដូរមនុស្ស លេងហ្គេម លេងល្បែងស៊ីសងគ្រប់ប្រភេទ...។ ដូច្នេះយុវជនទាំងឡាយត្រូវរៀបចំខ្លួន តាំងចិត្ត និងប្រព្រឹត្ត ជាមនុស្សល្អប្រកបដោយលក្ខណៈសម្បត្តិប្រពៃណីគឺជាយុវជនដែលល្អព្រមទាំងចរិយាសម្បត្តិវិជ្ជាសម្បត្តិនិងត្រូវមានការអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាពលរដ្ឋល្អដើម្បីសង្គមជាតិយើងសំបូររុងរឿងជានិច្ចនិរន្តរ៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login