Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើលក្ខ័ណអ្វីខ្លះដែលគ្រូបង្រៀនគួរប្រកាន់យក ?

២. ហេតុអ្វីបានជាគ្រូចាំបាច់ត្រូវរៀបចំកិច្ចតែងការបង្រៀន ?

៣. ទស្សនៈមួយបានលើកឡើងថា “ការបង្រៀនឱ្យគេចេះស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប” ។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់ ។

៤.​ ហេតុដូចម្តេចបានជាប្អូនៗមកដាក់ពាក្យសុំចូលប្រឡងក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា ?

ចម្លើយ

១. គ្រូបង្រៀនគួរប្រកាន់យក ៖

  • ការស្លៀកពាក់ សមរម្យស្របទៅតាមវ័យ ពេលវេលាទីកន្លែងសកម្មភាព មជ្ឈមណ្ឌលជុំវិញ មិនត្រូវពាក់ស្បែកជើងឃ្ថុបអត់ស្រោម ។
  • ឫកពា និងអាកប្បកិរិយា សាមញ្ញ សុភាពរាបសារ មានចិត្តអត់ធ្មត់នឹងនរប្រកាន់នូវព្រហ្មវិហាធម៌ មានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្នា មិនត្រូវមានចិត្តអំនួតប្រព្រឹត្តអំពើពាលាអាវាសែ ។ ជារួមមានន័យថា មានសីលធម៌រស់នៅក្នុងភាពថ្លៃថ្នូរនៅក្នុងគ្រួសារ និងក្នុងសង្គម ។
  • អំពីមុខរបរទី២ ជាគោលការណ៍ ការមានមុខរបរទី២តែងនាំមកនូវភាពរំខានដល់មុខរបរទី១ តែនាពេលបច្ចុប្បន្ននេះ បើមិនមានមុខរបរមួយទៀតពិតជាដាច់ពោះព្រោះគ្រូប្រាក់ខែតិច ។

២. បានជាគ្រូចាំបាច់ត្រូវរៀបចំកិច្ចតែងការបង្រៀនព្រោះ ៖

  • កម្មវិធីសិក្សាតំរូវអោយគ្រូមានចំណេះដឹងមួយទូលំទូលាយ និងប្លែកៗ
  • ក្នុងការអនុវត្តកម្មវិធីបង្រៀនទំនើបតំរូវជាចាំបាច់ឱ្យមានកិច្ចតែងការបង្រៀនមួយយ៉ាងល្អិតល្អន់ ។
  • គ្រូបង្រៀនពុំមានលទ្ធភាពបង្រៀនដោយគ្មានការព្រាងទុកនោះទេ ។ បើគ្មានការព្រាងទុកនោះការបង្រៀនរបស់យើង និងមិនមានភាពច្បាស់លាស់ ចាប់ត្រង់នេះបន្តិច និងមានភាពរារែកមិនធ្វើឱ្យសិស្សចាប់អារម្មណ៍និងមិនមានភាពស៊ីជំរៅនោះទេ ។
  • មានកិច្ចតែងការបង្រៀន ជាការចាំបាច់ណាស់សម្រាប់គ្រូបង្រៀននាពេលបច្ចុប្បន្ននេះ ដែលជាគំនិតទូទៅកំរិត បណ្តុះបណ្តាលមុខជំនាញនៅមានកំរិតមួយមិនទាន់សមស្រប ។
  • កិច្ចតែងការបង្រៀនអោយគ្រូរៀបចំសង្វាក់នៃការបង្រៀនទៅតាមកំរិតយល់ដឹងសមស្របរបស់សិស្ស​និងកាលៈទេសៈព្រមទាំងធ្វើអោយសិស្សចូលចិត្តរៀន ។
  • ចូរធ្វើកិច្ចតែងការបង្រៀនផ្នែកនៃមេរៀនមួយដូចមានភ្ជាប់ជាមួយសំរាប់រយៈពេល ១ម៉ោង ។

៣. ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទូចត្រីប្រសើរជាងឱ្យត្រីគេហូប”

ក. នេះជាងទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូ អ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការរបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស ។

ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរដោយខ្លួន ចេះបំពេញមុខវិជ្ជាជីវៈ ដើម្បីជីវិតរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ ។

គ. ការបង្រៀនអោយគេចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះបំពេញមុខវិជ្ជាជីវៈ ប្រសើរណាស់ដើម្បីម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗពោលគឺ គេអាចរស់ដោយខ្លួនគេអស់មួយជីវិត ។ ប្រសើរជាជាងឱ្យត្រីគេហូបមានន័យថាប្រសើរជាជាងបង្រៀនផ្តល់ពុទ្ធិដល់គេតែគេមិនចេះអនុវត្តនិងរកស៊ីប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង ។

ឃ. តាមរយៈទស្សនៈខាងលើនេះ ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សមានពុទ្ធិរឹងមាំ ចេះអនុវត្តប្រតិបត្តិ និងមានចំណេះចេះរស់នៅជាដោយខ្លួនឯងនាពេលអនាគត ។ ការបង្ហាត់បង្រៀនត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ។ ត្រូវបណ្តុះបណ្តាលមុខវិជ្ជាជីវៈ​ដើម្បីធានាមុខរបរមួយឱ្យសិស្ស ។

៤. បុព្វហេតុដែលនាំឱ្យខ្ញុំដាក់ពាក្យប្រឡងចូលក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡាហើយនាំឱ្យខ្ញុំស្រលាញ់មុខរបរវិជ្ជាជីវៈគ្រូបង្រៀនព្រោះ ៖

  • ជាមុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តម និងមានគុណប្រយោជន៍ចំពោះមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍សង្គមជាតិដូចមានពាក្យស្លោកបានពោលថា “ដាំក្នុងសាលា ផ្លែផ្កាក្នុងសហគមន៍” ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login