Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា ? រហូតដល់បច្ចុប្បន្ននេះ តើអង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិនៅកម្ពុជាមានអ្វីខ្លះ ?

២. “អាស៊ាន” មានន័យពេញលេញដូចម្តេច ? ហេតុអ្វីបានជាប្រទេសកម្ពុជាចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ?

៣. តើប្រទេសដែលជាសមាជិកអាស៊ានមានតួនាទីដូចម្តេចខ្លះ ?

៤. ហេតុអ្វីបានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ?

៥. តើព្រះរាជក្រិត្យស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកម្ពុជាធ្វើឡើងនៅថ្ងៃខែឆ្នាំណា ?

ចម្លើយ

១. ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ។ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជា មានដូចជា ៖

  • ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិនៅទីក្រុងឡាអេ បានបញ្ជាឱ្យថៃដកកងទ័ព និងតម្រួតចេញជាបន្ទាន់ពីតំបន់ប្រាសាទព្រះវិហារ ដែលថៃបានកាត់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤ ។
  • អង្គការសហប្រជាជាតិបានជួយរៀបចំអោយមានការប្រជុំនៅទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១
  • ជួយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាន់ពីមានសង្រ្គាមរុំាំរ៉ៃអស់ពេលជិតបីទសវត្សកន្លងមក ។ ការងារនេះប្រព្រឹត្តទៅនៅក្នុងអាណតិ្តលោកអគ្គលេខាធិការ សាវីយេ ប៉េរេដីគុអេឡា (១៩៨២ដល់១៩៩១) និងលោក ប៊ូត្រូស ប៊ូត្រូស កាលី (១៩៩២ដល់១៩៩៦)
  • ជួយឱ្យមានការកាត់ទោសខ្មែរក្រហមក្នុងខែ មិថុនា ១៩៩៧ សហនាយករដ្ឋមន្រ្តីខ្មែរទាំងពីរ សម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិបានសរសេរលិខិតមួយជូនអង្គការសហប្រជាជាតិដើម្បីសុំឱ្យមានការកាត់ទោស ខ្មែរក្រហម ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ដល់១៩៧៩ ដោយក្នុងនោះ មានការជជែកចរចារដើម្បីរករូបមន្តបង្កើតតុលាការ ពិសេសបានឈានជើងចូលមកដល់ និងដោយមានការចូលរួមពីសំណាក់អ.ស.ប និងមតិអន្តរជាតិ ។ បច្ចុប្បន្ននេះច្បាប់កាត់ទោសខ្មែរក្រហមត្រូវបានតាក់តែង និងអនុម័តដោយរដ្ឋសភាជាតិហើយគេនៅតែវង់ចាំតែការអនុវត្តច្បាប់នេះតែប៉ុណ្ណោះ ។ ការងារនេះប្រព្រឹត្តិទៅនៅក្នុងអាណត្តិលោកអគ្គលេខាធិការ កូហ្វីអាណាន់ ។

២. ក. អាស៊ាន មានន័យថាពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។

ខ. បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា ៖

  • ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌
  • ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់
  • ជម្រុញសហប្រតិបត្តិការណ៍ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ
  • ជម្រុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស
  • ជម្រុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍
  • រក្សាសហប្រតិបត្តិការណ៍ជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។

៣. ប្រទេសដែលជាសមាជិកអាស៊ានមានតួនាទី ការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក ។

  • បង់មូលនិធីវិទ្យាសាស្ត្រប្រាំម៉ីដុល្លារសហរដ្ឋអាមេរិក
  • បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ ។

ភារកិច្ចចំពោះមុខរបស់អាស៊ាន ៖

  • អភិវឌ្ឍន៍សេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុងល្បឿននៃដំណើរ កំណែទម្រង់ និងទំនើបកម្ម សម្រាប់លើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច ។
  • ទំនាក់ទំនងល្អរវាងប្រទេស អាស៊ាននិងមហាអំណាចសេដ្ឋកិច្ចពិភពលោក ដូចជាជប៉ុន សហរដ្ឋ អាមេរិកសហគមន៍ អ៊ឺរ៉ុប និងអូស្រ្តាលីជាដើម ។
  • លើកទឹកចិត្តប្រទេសមានឱ្យជួយប្រទេសក្រីក្រ ។

៤. បានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន គឺដើម្បីរឹតចំណងសាមគ្គីភាព ជាមួយប្រទេសអាស៊ីអាគ្នេយ៍​ ជាបងប្អូន និងអភិវឌ្ឍប្រទេសបានឆាប់រហ័ស ។

៥.ព្រះរាជក្រិត្យស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឡាយព្រះហស្ថលេខា ថ្ងៃទី ៦​ ខែ ឧសភា ឆ្នាំ ២០០២ មាន ៨ ជំពូកនិង១៦មាត្រា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login