ព្រះពុទ្ធទ្រង់ត្រាស់ដឹងនូវអរិយសច្ចៈបួន ៖
+ ទុក្ខសច្ចៈ ទុក្ខជាការពិតមួយដែលមនុស្សត្រូវតែមាន ៖
- ជាតិទុក្ខ ៖ កើតត្រូវតែមានទុក្ខ
- ព្យាធិទុក្ខ ៖ ទុក្ខមានជំងឺមកបៀតបៀន
- ជរាទុក្ខ ៖ ទុក្ខព្រោះជរាភាព
- មរណទុក្ខ ៖ ទុក្ខបណ្តាលមកពីសេចក្តីស្លាប់ ។
+ សមុទយសច្ចៈ សេចក្តីទុក្ខប្រាកដជាមានមូលហេតុពិតប្រាកដ ។ មូលហេតុនៃទុក្ខមានពីរយ៉ាង ៖
- តណ្ណា គឺការស្រេកឃ្លាន សេចក្តីប្រាថ្នា លោភ ។
- អវិជ្ជា គឺសេចក្តីល្ងង់ខ្លៅ ។
+ និរោធសច្ចៈ ការរំលត់ទុក្ខ គឺជាការពិត
- កន្លែងរំលត់ទុក្ខ គឺព្រះនិញ្វន
- ដើម្បីរំលត់ទុក្ខ ត្រូវបំបាត់អវិជ្ជា រំលើងតណ្ណា ។
+ មគ្គសច្ចៈ មធ្យោបាយបំបាត់ទុក្ខជាការពិតមួយ ។ ដើម្បីបំបាត់ទុក្ខត្រូវប្រកាន់ផ្លូវកណ្តាល ហើយប្រតិបត្តិយ៉ាងខ្ជាប់ខ្លួននូវផ្លូវ៨យ៉ាង មានឈ្មោះថា អដ្ឋង្គិមគ្គ ។ អដ្ឋង្គិកមគ្គី៨មាន ៖
- សម្មាទិដ្ឋិ = ការយល់ឃើញត្រូវ
- សម្មាសង្កប្បៈ = ការត្រិះរិះត្រូវ
- សម្មាវាចា = ពាក្យសំដីត្រូវ
- សម្មាកម្មន្ត = ការងារត្រូវ
- សម្មាអាជីវៈ = ការចិញ្ចឹមជីវិត្រូវ
- សម្មាវាយាមៈ = ការព្យាយាមត្រូវ
- សម្មាសតិ = ការភ្ញាក់រលឹកត្រូវ
- សម្មាសមាធិ = ការធ្វើសមាធិត្រូវ ។