ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចម្ដេចខ្លះ ?
២. តើការតែងតាំងនិងការប្រគល់ភារៈកិច្ចដល់មន្ដ្រីរាជការស៊ីវិលមានដំណើរការដូចម្ដេចខ្លះ ?
៣. តើការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្ដីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានលក្ខខណ្ឌដូចម្តេចខ្លះ ?
៤. តើការតែងតាំង ឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញ ខេត្ត រាជធានី មានលក្ខខណ្ឌអ្វីខ្លះ ?
៥. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីហាមឃាត់ក្នុងការតែងតាំង ឬ ប្រគល់ភារកិច្ច ?
៦. តើចាកចេញពីក្របខណ្ឌដោយសារមូលហេតុអ្វីខ្លះ ?
៧. តើការផ្លាស់ប្ដូរកន្លែងធ្វើការជាអ្វី ? ហើយកើតឡើង ដោយសារមូលហេតុអ្វីខ្លះ ?
៨. តើការផ្ទេរគឺជាអ្វី ? មានមូលហេតុអ្វីខ្លះ ?
៩. តើពេលបច្ចុប្បន្ននេះ មន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានចំនួនប៉ុន្មានក្របខណ្ឌ ? អ្វីខ្លះ ?
ចម្លើយ
១. ច្បាប់សហលក្ខន្ដិក មន្រ្ដីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម ៖
ក. មានសញ្ជាតិខ្មែរ ៖ កត្តាសញ្ជាតិមានសារៈសំខាន់សម្រាប់អនុវត្តន៍ ក្នុងប្រព័ន្ធមុខងារសាធារណៈកម្ពុជា និងបណ្ដាប្រទេសលើសសកលលោកផងដែរ ។ ប៉ុន្ដែក្នុងច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល មិនបានកំណត់ថាសញ្ជាតិខ្មែរពីកំណើត ឬ ការបានសញ្ជាតិតាមរយៈសញ្ជាតិតូបនីយកម្មឡើយ ។ មតិមួយចំនួនតែងគិតថាបើមន្ដ្រីមិនមានសញ្ជាតិខ្មែរនោះមិនសូវមានភាពស្មោះត្រង់ គិតគូរដល់ផលប្រយោជន៍សាធារណៈ ឬ ប្រយោជន៍ជាតិដែលខ្លូនបម្រើការងារឡើង ។ បើមានសញ្ជាតិខ្មែរទើបមានភាពស្មោះត្រង់ចំពោះជាតិ ។ ដូច្នេះបើមន្ដ្រីរាការបាត់បង់ សញ្ជាតិ ដោយប្រការណាមួយនោះ មុខងារក្នុងមុខងារសាធារណៈក៏ត្រូវបាន បញ្ចប់ដូចគ្នា ។ គោលបំណងសំខាន់នៃការកំណត់បេក្ខជនត្រូវមានសញ្ជាតិគឺមិនឪ្យមានការជ្រៀតជ្រែតចូលពីបរទេសក្នុងកិច្ចការរាជការរបស់ខ្លួន ។
ខ. អាយុ ការកំណត់អាយុចូលបម្រើការងារ គឺជាលក្ខខណ្ឌកំណត់ផ្នែកវេជ្ជសាស្រ្ដពីកាយសម្បទា សមត្ថភាពខាងបញ្ហាសា្មរតីលទ្ធភាពទទួលខុសត្រូវពីអំពើរបស់ខ្លួន ។ ការកំណត់នេះ ជាទូទៅតែងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។ តាមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ការកំណត់អាយុរបស់បេក្ខជនដែលអាចមានសិទិ្ធប្រឡងចូលក្របខណ្ឌ មន្ដ្រី រាជការស៊ីវិល គឺយ៉ាងតិច ១៨ ឆ្នាំ និងយ៉ាងច្រើន ២៥ ឆ្នាំតែក៏មានការលើកលែងដូចមានការចែងក្នុងមាត្រា ១១ នេះផងដែរដូចជា ៖
គ. សិទ្ធិពលរដ្ឋសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិនយោបាយ បេក្ខជនទាំងពីរភេទអាចក្លាយមន្ដ្រីសិទ្ធិខាងរដ្ឋប្បរណី និងសិទ្ធិនយោបាយ ផ្ទុយទៅវិញ បើបាត់បង់សិទ្ធិណាមួយសាមីខ្លួនមិនអាចក្លាយជាមន្ដ្រីរាជការមន្ដ្រីរាជការបានឡើយ ។ សិទ្ធិពលរដ្ឋគឺជាសិទ្ធិដែលច្បាប់ទទួលស្គាល់ជាពលរដ្ឋដូចជាសិទ្ធិរាស់រានមានជីវិតមានសេរីភាពនិងសន្ដិសុខផ្ទាល់ខ្លួន ។ ចំពោះសិទ្ធិរដ្ឋប្បវេណីជាសិទ្ធិទាក់ទងស្ថានភាពបុគ្គល សិទ្ធិកម្មសិទ្ សិទ្ធិអាពាហ៍ពិពាហ៍និងសិទ្ថិទាក់ទង និងកាតព្វកិច្ចកើតពីកិច្ចសន្យា ។ សិទ្ធិនយោបាយ ជាសិទ្ធិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយ សិទ្ធិបោះឆ្នោយឈរឈ្មោះឪ្យគេបោះឆ្នោតនិងបង្កើតសមាគម ។ ការកំណត់សិទ្ធិនោះមានសារៈសំខាន់ចំពោះមុខងារសាធារណៈដើម្បីរក្សនូវកិត្តិយសនៃអំណាចសាធារណៈនិងផលប្រយោជន៍ជាតិ ។ ការបាត់បង់សិទ្ធិទាំងនោះមានសារៈសំខាន់ចំពោះសាធារណៈនិងផលប្រយោជន៍ជាតិ ។ ការបាត់បង់សិទ្ធិទាំងនេះ ភាគច្រើនបណ្ដាលមកពីការផ្តន្ទាទោសព្រហ្មទណ្ឌដោយជាប់ពន្ធនាគារ ។
ឃ. ភាពមានសីលធម៌ល្អ និងសុច្ចរិតៈ តាមអត្ថន័យមាត្រា ១២ នៃច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលបេក្ខជនត្រូវជ្រើសរើសសម្រាប់ចូលបម្រើការងារ ក្នុងមុខងារសាធារណៈត្រូវមានលិខិតបញ្ជាក់ពីឃុំ ឬសង្កាត់ថាជននោះជាជនមានលិខិតថ្កោកទោសដែលចេញដោយក្រសួងយុត្តិធម៍បញ្ជាក់ថាគ្មានទោសនិងមានសុពភាពរយៈពេល ០៣ ខែ ។ ការទាមទារបែបនេះគឺដើម្បីជៀសវាងនូវភាពអសកម្មភាពដែលស្ថិតជាប់នៅក្នុងផ្នត់គំនិតរបស់អ្នករាជការ ឬ ប្រជាពលរដ្ឋពោលគឺបើជ្រើសរើសអ្នកមាន សីលធម៌មិនល្អ ឬ ជនធ្លាក់ប្រត្រឹត្តបទល្មើសគេអាចយល់ថា ជ្រើសរើសមនុស្សមានប្រវត្តិរូបអាក្រក់មានគ្រប់គ្រងពួកគេដឹកនាំប្រទេសនិងធ្វើឪ្យអាប់ឳនដល់កិត្យានុភាពរដ្ឋបាល ។
ង. កាយសម្បទាគ្រប់គ្រាន់ បេក្ខជនទាំងពីរ ភេទត្រូវមានកាយសម្បទា គ្រប់គ្រាន់ដើម្បីទទួលការងារតាមតួនាទី ឬ តំណែងរបស់ខ្លួន ។ ជាគោលការណ៍ ការជ្រើសរើសមន្រ្ដីរាជការ កត្តាកាយសម្បាទាត្រូវបានកំណត់ជាមុនក្នុងបទបញ្ជា ឬ សេចក្ដីណែនាំ របស់ស្ថាប័នពាក់ព័ន្ធ ដូចជា ការជ្រើសរើសមន្ដ្រីរាជការសុខភិបាល ( គ្រូពេទ្យ ) សម្បទាល្អគ្រប់គ្រាន់ ភ្នែកត្រចៀកត្រូវទាមទារជាចាំបាច់នូវកាយ និងសុខភាពល្អ ។ ចំពោះពិការភាពលើចំណុចណាមួយនៃសារពាង្គកាយដែលធ្វើឪ្យបានបាត់បង់កាយសម្បទា មិនអាចបំពេញការងារ បានត្រូវបានច្បាប់ហាមឃាត់ ក្នុងការជ្រើសរើសចូលបម្រើការងារស្ថាប័នសាធារណៈ ។ សត្វថ្ងៃមានការលើកលែងខ្លះ យោងតាមស្ថានភាពជាក់ស្ដែងនិងការគិតគូរដល់ជនពិការរាជរដ្ឋាភិបាលបានកំណត់ឪ្តជ្រើសរើសមន្ថ្រីពិការចូលក្នុងក្របខណ្ឌរដ្ឋផងដែរជាមួយនេះរាជរដ្ឋាភិបាលក៏បានលើកឡើងនូវគោលការណ៍អាទិភាពជ្រើសរើសយកមន្ដ្រីរាជការជានារី ឪ្យចូលបម្រើការងាររាជការបានកាន់តែច្រើនផងដែរ ។
២. ការតែងតាំង និងការប្រគល់ភារៈដល់មន្ដ្រីរាជការស៊ីវិលមានលក្ខណៈដូចតទៅ ៖
ក. ការតែងតាំង ឬ ប្រគល់ភារៈកិច្ចដោយព្រះមហាក្សត្រ ៖ យើងឃើញថារដ្ឋធម្មនុញ្ញផ្ទុកនូវវិធានមួយចំនួនដែលទាក់ទងដោយយផ្ទាល់ក្នុងការរៀបចំមុខងារសាធារណៈដូចជា អំណាចតែងតាំង មុខដំណែងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្រ្ដីជាន់ខ្ពស់ស៊ីវិល និងយោធាដែលផ្ដល់អំណាចដល់ព្រះមហាក្សត្រ ។ អត្រា ២១ ៖ តាមសសេចក្ដី ស្នើររបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ទ្រាយព្រះហស្ថលេខា លើព្រះរាជក្រឹត តែងតាំងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធាឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព ។ លើសពីនេះ ការផ្ដល់អំណាចដល់ព្រះមហាក្សត្រក្នុងការតែងតាំងមន្ដ្រីរាជការ ក៏មានកំណត់នៅក្នុងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីផងដែរ គឺមាត្រា ១៤ នាយករដ្ឋមន្ត្រីលើលសំណើរ ថ្វាយព្រះមហាក្សត្រ តែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹក្យនូវមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធា ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យមាន ៖ អត្គលេខាធិការ ក្រសួង អគ្គធិកា សាកលវិទ្យាធិការ អភិបាលខេត្ត រាជធានី ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព និងមុខតំណែងទី១ នៃក្របខណ្ឌប្រភេទ “ ក “ ។
ខ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយនាយករដ្ឋមន្ដ្រី នាយករដ្ឋ មន្ដ្រីអាចតែងតាំងជាន់ខ្ពស់ស៊ីវិល យោធា មន្ដ្រី ការទូត និងអភិបាលរងខេត្ត /រាជធានី អភិបាលក្រុង / ស្រុក / ខណ្ឌ និងមន្រ្តីចាប់ពីប្រធាននាយកដ្ឋានវរសេនីយ៍ឯកនិងថ្នាក់ប្រហាក់ប្រហែលឡើងទៅតាមសំណើររបស់ប្រធានស្ថាប័ន ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមាន ៖ អគ្គលេខាធិការ រងក្រសួងអគ្គនាយធិការ អភិបាល ក្រុង ស្រុកខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ។
គ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយប្រធានស្ថាប័ន មាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីបាន ផ្តល់សមាជិកទាំងឡាយ នៃរាជរដ្ឋភិបាលនូវអំណាចដឹងនាំ គ្រប់គ្រងក្រសួង ឬ រដ្ឋលេខាធិការដ្ឋានក្នុងនាមជាប្រធានស្ថាប័ន ប្រធានស្ថាប័នដឹកនាំការងារក្នុងស្ថាប័ន និងគ្រប់គ្រងបុគ្គលិកមន្ដ្រីរាជការក្រោមឳវាទតាមបែបបទនីតិវិធីជាធរមានហើយ ប្រកាសសម្រាប់មន្ថ្រី ដែលមានឋានៈចាប់ពីអនុប្រធាបនាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែតាំងឬប្រគល់ភារកិច្ចដោយប្រកាសមាន ៖ អនុប្រធាននាយកដ្ឋាន អភិបាលរង ក្រុង ស្រុក ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានការិយាល័យ ថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញ អនុប្រធានការិយាល័យ ថ្នាក់កណ្ដាល ប្រធាន អនុប្រធានការិយាល័យនៅសាលាខេត្ត រាជធានី ប្រធាន អនុប្រធានការិយាល័យ ក្រុង ស្រុក ខណ្ឌ ក្រសួង ស្ថាប័ន ( រាល់ តំណែង សម្រាប់ ឋានន្តរស័ក្ខទី ៣ នៃក្របខណ្ឌប្រភេទ ( ក )ចុះមកក្រោម ) ។
៣. ការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្តីរាជកិច្ចមន្ដ្រីរាជការស៊ីវិលនៅតាម ក្រសួងស្ថាប័នមានលក្ខខណ្ឌដូចជា ៖
៤. ការតែងតាំងឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញខេត្ត រាជធានី មានលក្ខខណ្ឌដូចជា ៖
៥. ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖
៦. ការចាកចេញពីក្របខណ្ឌគឺដោយសារមូលហេតុ ០៦យ៉ាងគឺ ៖
៧. ការផ្លាស់កន្លែងធ្វើការ គឺជាការប្ដូរកន្លែងធ្វើការពីអង្គភាពមួយទៅអង្គភាពមួយទៀតនៅក្នុងក្របខណ្ឌក្រសួងតែមួយ ដូចជាការប្ដូរពីខេត្តទៅខេត្តមួយការប្ដូរមកពីធ្វើការនៅទីស្ដីការក្រសួង ឬ ពីអង្គភាពមួយទៅអង្គភាពមួយនៅក្នុងក្រសួងតែមួយ ។ ការប្ដូរនេះត្រូវគោរពលក្ខខណ្ឌមួយចំនួនដែលប្រែប្រួលតាមកាលកំណត់តាមការកំណត់របស់ក្រសួងនីមួយៗនិងទៅតាមស្ថានភាពគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងនីមួយៗមានដូចជា ៖
៨. ការផ្ទេរគឺជាការផ្ទេរក្របខណ្ឌនិងកន្លែងធ្វើការរបស់មន្ដ្រីរាជការពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀត ។ មន្ដ្រីរាជការក្របខណ្ឌ អាចធ្វើការផ្ទេរពីក្រសួងស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតតាមការស្នើរសុំរបស់សាមីខ្លួន ឬ តាមតម្រូវការ ការងារ ដោយមានការឯកភាពរបស់ក្រសួងសាមីទាំង ២ និងដោយមានការយល់ព្រមពីក្រសួងមុខសាធារណៈការឯកភាព គឺជាឯកភាពពីថ្នាក់ដឹកនាំតាមឋានុក្រមរបស់ក្រសួងទាំងពីរបើចំពោះមន្រ្ដីរាជការជាប្រធាន មន្ទីរត្រូវមាន ឯកភាពពីអាជ្ញាធរដែនដីបន្ថែមទៀត ។
៩. ការចូលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវិតការងាររបស់មន្ត្រីរាជការនៅក្នុងអាជីពរបស់ខ្លួន ។ ការចូលនិវត្តន៍ចែកចេញជា ៖
ក. មន្ដ្រីក្របខណ្ឌប្រភេទ “ ក “
មន្រ្ដីក្របខណ្ឌប្រភេទ “ ក “ ទាំងអស់ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។ មន្ត្រីក្នុងឋានន្ដរស័ក្ដិទី១ នៃក្របខណ្ឌប្រភេទ “ ក “ ( ក១ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខទី ២ នៃក្របខណ្ឌប្រភេទ “ ក “ ( ក២ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ ដោយអនុក្រឹក្យ ។ មន្ដ្រីក្នុងឋានន្ដរស័ក្ខិទី៣ នៃក្របខណ្ឌប្រភេទ “ ក “ ( ក៣ ) ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយប្រកាស ប្រកាសរបស់ក្រសួងមុខងារសាធារណៈសម្រាប់ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ក្របខណ្ឌជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសរបស់ក្រសួង ស្ថាប័នសាមីសម្រាប់ក្របខណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ប្រកាសរបស់ក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្ដ្រីការទូតជាន់ខ្ពស់ ប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ក្របខណ្ឌសុខាភិបាលជាន់ខ្ពស់ប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ក្របខណ្ឌគ្រូបង្រៀនចម្រើនឧត្តម ។
ខ. មន្ដ្រីក្របខណ្ឌប្រភេទ មន្ដ្រីក្របខណ្ឌមន្រ្ដី ចូលនិវត្តន៍ ៥៨ ឆ្នាំលើកលែងតែមន្ដ្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជននិងកីឡា ចូលនិវត្តន៍នៅអាយុ ៦០ ។ ចូលនិវត្តន៍ ត្រូវសម្រេចដោយប្រកាស ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីក្របខណ្ឌក្រសួងមហាផ្ទៃ ចូលនិវត្តន៍ នៅអាយុ ៥៨ ដោយប្រកាសរបស់ប្រសួងមហាផ្ទៃមន្ត្រីក្របខណ្ឌមន្ដ្រីក្រមការការបរទេសចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀន ចម្រើនមូលដ្ឋានចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ដ្រីក្របខណ្ឌមន្ដ្រីបច្ចេកទេសមធ្យម ចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។ មន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលមធ្យមចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។
គ. មន្ដ្រីក្របខណ្ឌប្រភេទ “ គ “ មន្រ្ដីក្របខណ្ឌមន្ដ្រីលេខាធិការរដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រី លេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ដ្រីក្របខណ្ឌ អនុរក្សាពន្ធនាគារក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌបច្ចេកទេសបឋមចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងស្ថាប័នសាមីមន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលបឋមចូលនិវត្តន៍អាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀនចម្រើនបឋម ចូលនិវត្តន៍អាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឃ. មន្រ្តីក្របខណ្ឌប្រភេទ “ ឃ “ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខាងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងារបច្ចេកទេសចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។
ក. ការបាត់បងសម្បទានវិជ្ជាជីវៈ ដោយគ្រោះថ្នាក់ការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារ គឹគ្រោះថ្នាក់ដែលកើតឡើង ដោយធ្វើការ ឬ ក្នុងពេលធ្វើការ ឬក្នុងពេលធ្វើការជូនក្រសួង ស្ថាប័នទោះមានហេតុយ៉ាងណាក៏ដោយឬ មានកំហុសមកពីអ្នករាជការ ឬ គ្មានក៏ដោយហើយបណ្ដាលឪ្យបាត់បង់សម្បទានវិជ្ជាជីវៈ ការងារទាំងស្រុងនិងជាអចិន្រៃ្ដយ៍ ។ ឧទាហរណ៍ គ្រោះថ្នាក់កើតើឡើងក្នុងពេលម៉ោងធ្វើការទាំងក្នុង និងក្រៅក្រសួង ស្ថាប័ន ដែលអ្នករាជការបានបំពេញភារកិច្ចរបស់ខ្លួន ។ គ្រោះថ្នាក់ក្នុងរយៈពេលធ្វើការ និងនបៅពេលមុន ឬ ក្រោយពេលធ្វើការដែលអ្នករាជការរៀបចំសម្ភារៈពលកម្ម ឬ ម៉ាស៊ីន ។ គ្រោះថ្នាក់ក្នុងការបំពេញសេចក្ដីត្រូវការផ្ទាល់របស់ខ្លួនក្នុងរយៈពេលក្រោយធ្វើការដូចជាពេលសម្រាកហូបចុក និងពេលបំបៅកូនកណ្ដាលវេន ពេលសម្អាតខ្លួននៅក្រោយធ្វើការ ។ គ្រោះថ្នាក់ដែលបណ្ដាលមកពីកត្តាដែលមានគ្រោះថ្នាក់មានជាតិពុល ដោយមិនដឹងខ្លួនជាមុនក្នុងក្រសួងស្ថាប័ន និងក្នុងផលិតកម្ម ហើយបណ្ដាលឪ្យមានរបួសពុលសន្លប់ ដល់អ្នករាជការ ហើយធ្វើឪ្យបាត់បង់សម្បទានវិជ្ជាជីវៈជាស្ថាពរនូវសមត្ថភាពការងារ ។ គ្រោះថ្នាក់ដែលធ្លាក់លើអ្នករាជការ ក្នុងពេលអ្នកទាំងនោះធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះត្រង់ទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬ ដោយគ្មានវៀងទៅទីណា ជាប្រយោជន៍ផ្ទាល់ខ្លួន ។
ខ. ការបាត់បង់សម្បទានវិជ្ជាជីវៈដោយគ្រោះថ្នាក់ ការងារក្នុងេះពេលបេសកកម្មគ្រោះថ្នាក់នៅពេលអ្នករាជការបញ្ចេញនូវវីរៈភាពក្នុងការបំពេញបេសកម្មដែលក្រសួង ស្ថាប័ន អង្គភាពប្រគល់ឪ្យហើយបានលះបង់ជីវិតរបស់ខ្លួន ។ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលអ្នករាជការការពារទ្រព្យសម្បត្តិរដ្ឋ ឬ សាធារណៈដូចជា ភ្លើងឆេះផ្ទះ ទឹកជំនន់ ...។
គ. ការបាត់់បង់សម្បទានវិជ្ជាជីវៈ ដោយសារជំងឺឬគ្រោះថ្នាក់ផ្សេងៗ ការដាក់ឪ្យចូលនិវត្តន៍ដោយសារការបាត់បង់សម្បទា វិជ្ជាជីវៈដោយសាមន្ត្រីរាជការមានជំងឺ ឬ ដោយសារគ្រោះថ្នាក់ផ្សេងៗក្រៅពីករណីគ្រោះថ្នាក់ការងារខាងលើ ។