ក្រោយពេលព្រះពុទ្ធបានត្រាស់ដឹង ព្រះអង្គតែងបំពេញពុទ្ធកិច្ច៥ប្រការ អស់រយៈពេល៤៥វស្សាគឺ ៖
- ពេលព្រឹក ៖ ទ្រង់និមន្តបិណ្ឌបាត្រ
- ពេលរសៀល ៖ សំដែងធម៌ទេសនាសំរាប់សាធារណៈជន
- ពេលព្រលប់ ៖ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃ
- ពេលពាក់កណ្តាលអាធ្រាត្រ ៖ ដោះស្រាយប្រស្នាពួកទេវតា
- ពេលជិតភ្លឺ ៖ ប្រមើល ទតនូវសត្វលោកដែលមានភ័ព្វ និងអភ័ព្វ ។ ក្រោយពេលត្រាស់ដឹង ទ្រង់បានប្រោសភិក្ខុបញ្ចវគ្គី ភិក្ខុមុនគេ ។ ភិក្ខុទាំងនោះ មានឈ្មោះដូចតទៅ (កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈមហានាម អស្សជិ) ។