មូលហេតុដែលនាំអោយសម័យអង្គរចុះអន់ថយទៅ គឺបណ្តាលមកពីសម័យអង្គរ ចាប់ចុះដុនដាបពីសតវត្សទី១៣ រហូតដល់ការចាកចោលអង្គរ ពាក់កណ្តាលសតវត្សទី១៥ ៖
- ការធ្លាក់ចុះនៃពិធីទេវរាជ ៖ ដើមឡើយពិធីទេវរាជ ជាកំលាំងមួយដ៏សំខាន់ ក្នុងការបង្រួបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីសតវត្សទី១២មក ពិធីទេវរាជធ្លាក់ចុះ ។
- ជំលោះផ្ទៃក្នុង ធ្វើអោយមានសង្រ្គាមជាហូរហែររវាងរាជវង្សានុវង្ស និងរវាងសាសនា “ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា” ។
- ការកសាងប្រាសាទធំៗ និងច្រើនហួសហេតុ ដែលធ្វើអោយប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើន ។