2019-02-21 17:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សម័យអង្គរចុះដុនដាបចាប់ពីសតវត្សទី១៣មក រហូតដល់ចាកចោលអង្គរនៅពាក់កណ្តាលសតវត្សទី១៥។
ឆ្លាក់ចុះដុនដាបដោយសារមូលហេតុច្រើនយ៉ាង ៖
ការឆ្លាក់ចុះនៃពិធីទេវរាជ ៖ ដើម្បីឡើងពិធីទេវរាជជាកំលាំងមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ និងចំរុញអោយសម័យរុងរឿង តែចាប់ពីចុងសតវត្សទី១២មក ពិធិទេវរាជ ត្រូវឆ្លាក់ចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗដោយមូលហេតុ ពិធីនេះបង្កើតចេញជាលទ្ធិបុគ្គលនិយម ។
ជំលោះផ្ទៃក្នុង ៖ ដែលគេសង្កេតឃើញមានសង្រ្គាមជាហូរហែរ រវាងក្រុមរាជវង្សានុវង្ស និង រវាងសាសនា”ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា” ។
ដោយសារការកសាងប្រាសាទធំៗ ច្រើនហួសហេតុ ដែលធ្វើអោយប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើនជាហេតុធ្វើអោយជីវភាពរបស់ប្រជាសពលរដ្ខ កាន់តែឆ្លាក់ចុះបន្តិចម្តងៗ ។
មូលហេតុដែលជាលទ្ធផលនៃគំនិតចក្រពត្តិនិយមពង្វាតទឹកដី ៖ នយោបាយពង្វាតទឺកដី ជាការប្រសើរក្នុងដំណាក់់កាលដំបូង តែនយោបាយនេះបានជះឥទ្ធិពលអាក្រក់ដល់ខ្លួនឯងវិញ ។
ការថយចុះនៃវិស័យកសិកម្ម ៖ ទំនប់បារាយណ៍ត្រូវបោះបង់គ្មានភ្លៀងឆ្លាក់ជាច្រើនឆ្នាំ...ដែលប្រជាពលរដ្ឋធ្វើស្រែមិនបាន ។
មូលហេតុនៃការតំហយប្រជាជន ៖ ស្លាប់ដោយជំងឺរាតត្បាត ស្លាប់ដោយសង្គ្រាម និងដោយត្រូវជនជាតិថៃកៀរជាឈ្លើយសឹក ។
មូលហេតុពីខាងក្រៅនៃវត្តមានជនជាតិថៃ ៖ ដើមឡើយជនជាតិនេះជាជនជាតិភាគតិច នៃខេត្តយូណានរបស់ចិន ។ តែដោយសារការធ្វើបាបរបស់ជនជាតិម៉ុងហ្គោល ពួកគេបានធ្វើដំណើរចុះក្រោម បង្កើតបានជាកុលសម្ព័ន្ធរួចក្លាយជាប្រទេស ធ្វើការបះបោរ បង្ករសង្គ្រាមវាយក្រុងអង្គរ ដែលធ្វើអោយសម័យអង្គរអន់ថយបន្តិចម្តងៗ ។
បើយើងសរុបកឃើញថា មូលហេតុដែលធ្វើអោយសម័យអង្គរចុះអន់ថយវិញ អាស្រ័យដោយកត្តាខាងក្នុងនិងកត្តាខាងក្រៅដែលបានអូសទាញប្រទេសខ្មែរយើងអោយឆ្លាក់ចុះ រហូតដល់បង្ខំចិត្ត ត្រូវតែបោះបង់ទីក្រុងអង្គរនាឆ្នាំ១៤៣១ ។