ក. ប្រាសាទខ្មែរមានលក្ខណៈដូចប្រាសាទឥណ្ឌាដែរ ព្រោះខ្មែរយើងធ្វើប្រាសាទតាមឥណ្ឌា ដូចជាប្រាសាទភ្នំដានៅខេត្តតាកែវ ។
ខ. ខ្មែរកសាងប្រាសាទភ្នំដើម្បី ៖
- ឧទ្ទិសថ្វាយអាទិទេព រឺទេវៈផ្សេងៗក្នុងសាសនាព្រាហ្មណ៍ដូចជាព្រះឥសូរ ព្រះនារាយណ៍ជាដើម ។
- ឧទ្ទិសថ្វាយពោធិសត្វក្នុងព្រះសាសនា ដូចជាលោកេស្វរៈ (ពោធិសត្វខាងពុទ្ធសាសនាមហាយាន) ។
- ឧទ្ទិសថ្វាយទេវរាជ (តំកល់លិង្គព្រះឥសូរ ក្នុងប្រាសាទជាតំនាងព្រះរាជា) ។
- ឧទ្ទិសថ្វាយបុព្វបុរស ព្រះរាជាមានមាតាបិតា និងវរជនខ្លះ ។
គ. ប្រាសាទភ្នំមាន ២ប្រភេទ ៖
- ប្រភេទទី១ ៖ ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិ ។ ឧទាហរណ៍ ៖ ប្រាសាទបាខែង ។
- ប្រភេទទី២ ៖ ប្រាសាទភ្នំដែលសង់នៅលើដី គឺដើម្បីតំនាងភ្នំនេះឯង ។ ឧទាហរណ៍ ៖ ប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទធំ ប្រាសាទប្រែរូប ប្រាសាទតាកែវ ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ។ល។