ស្តេចដែលបានបោះបង់ទីក្រុងអង្គរ គឺព្រះបាទពញាយ៉ាត នៅឆ្នាំ ១៤៣១ មុនគ.ស ។ មូលហេតុដែលនាំអោយព្រះអង្គសំរេចព្រះទ័យចាកចោលក្រុងអង្គរព្រោះ ៖
- ព្រះអង្គទើបតែបានកំចាត់សៀមអស់ពីនគរ ហើយត្រូវឡើងគ្រងរាជ្យជាព្រះមហាក្សត្រ ។
- ក្នុងការស្តារ និងកសាងជាតិឡើងវិញនេះ ត្រូវជួបប្រទះនឹងការលំបាកជាច្រើន ដោយតំបន់អង្គរ ត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាមកជាច្រើនលើកច្រើនសា ធ្វើអោយបណ្តាញផ្លូវទឹក សំរាប់បង្កបង្កើតផលត្រូវរីងស្ងួត ។
- សៀមនៅតែមានបំនងចូលមកលុកលុយក្រុងអង្គរ ដើម្បីពង្រីកទឹកដីនៃរាជាណាចក្ររបស់គេ ។
- ព្រះអង្គទ្រង់ព្រះតំរិះថា ត្រូវតែចេញពីក្រុងអង្គរ ហើយកសាងរាជធានីនៅកន្លែងណាមួយអោយឆ្ងាយពីសៀមបន្តិច ។ ទីបំផុតព្រះអង្គទ្រង់សំរេចព្រះទ័យមកតាំងរាជធានីនៅមូលដ្ឋានចាស់របស់ព្រះអង្គវិញ គឺស្រីសន្ធរត្រង់តំបន់ឈ្មោះទួលបាសាន ។