2019-01-10 16:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រភេទគ្រឿងញៀនមាន ៖ “ហិត ចាក់ លេប ជក់” ដូចជា ៖
ក. អាភៀន ៖ ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ខាងរាងកាយនិងបង្កើតអារម្មណ៌រវើរវាយ ។ អ្នកប្រើ ៖ ចង់ក្អួត ងុយដេក ទល់លាមក និងធ្វើអោយប្រស្រីភ្នែកតូច ។
ខ. កញ្ឆា ៖ បាត់បង់ទំនប់ចិត្ត ធ្វើអោយនិយាយហើយសើចច្រើន ។ ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម និងបង្កើនចំនង់ក្នុងការបរិភោគ ។ ប្រើកញ្ឆាច្រើនបណ្តាលអោយឆាប់ស្លន់ស្លោ អន្ទះអន្ទែង កើតជំងឺប្រសាទ ។
គ. អំហ្វេតាមីន ៖ (យ៉ាម៉ា ថ្នាំឆ្កួត) ៖ បង្កើតភាពរំភើប ពង្រីករន្ធប្រស្រីភ្នែក បន្ថយការបរិភោគ ដេកមិនលក់ ដំណើរញ័រដកដង្ហើមមិនទៀងទាត់ ថប់អារម្មណ៍ស្លន់ស្លោ បេះដូងគាំងមួយភ្លែតៗ ដួលប្រកាច់ និងសំពាធឈាមឡើងខ្ពស់ ខ្លះ គឃ្លើន ហើយវង្វេង ។
ឃ. អេក្សតាស៊ី (គ្រឿងញៀនស្នេហា) ៖ ស្រវឹងតិចតួចរំភើបរីករាយ ផ្លាស់ប្តូរចក្ខុវិញ្ញាណ បាក់ទឹកចិត្ត ឬថប់អារម្មណ៍ស្លន់ស្លោ និងសិទ្ធិស្នាលជាមួយអ្នកដទៃ ។ ប្រើថ្នាំនេះច្រើនបណ្តាលអោយខូចថ្លើម និងកើតជំងឺខាន់លឿង ។
ង. ហេរ៉ូអ៊ីន ៖ បង្កើតភាពវើរវាយ ចង់ក្អួត ងុយដេក ទល់លាមក រន្ធប្រស្រីរួមតូច សម្ពាធឈាមថយចុះ បេះដូងលោត យឺត ស្រូបខ្យល់បានតិច ។
ច. សារធាតុរំលាយហើរ (សារធាតុហិត) មានដូចជា ៖ ថ្នាំបាញ់កំប៉ុង ឧស្ម័នប៊ូតាន សាំង កាវ ថ្នាំពណ៍ សារធាតុពង្រាវអាមីលនីទ្រីដ ។ វាមានឥទ្ធិពលធ្វើអោយអារម្មណ៍រីករាយ ធូរស្រាលនៅក្នុងទឹកងុយដេក និយាយឡុល ឆាប់ខឹង ថប់អារម្មណ៍ អន្ទះអន្ទែង ចង់វាយតប់គេឯង ។ មមាលមមើនិងការស្តាប់គឺកើតឡើងជាធម្មតា ។
ឆ. កូកាអ៊ីន ៖ ធ្វើអោយរំភើបរីករាយ និងរំជួលចិត្តជាខ្លាំង ។ ថប់បារម្ភ គំនិតស្រមើស្រមៃច្រើន រហ័សមានអារម្មណ៍ថា ខ្លួនខ្លាំងអស្ចារ្យ គិតផ្តេសផ្តាស បញ្ចេញអាកប្បកិរិយាច្រំដែលគ្មានន័យ ។ ប្រើច្រើនកើតរោគចិត្ត ។
ង. អែសអេលឌី ៖ ជាគ្រឿងញៀន មមាលខ្លាំងបំផុត គឺឃើញភ្លើងពណ៌ រូបភាព ហើយមានអារម្មណ៍ដឹងថាមានអ្វីៗ កើតឡើងនៅក្នុងខ្លួន និងក្រៅខ្លួន ។ ស្ពឹកសាច់ដុំកន្រ្តាក់ មានរេផ្លិក និងញ័រ ធ្វើអោយការគ្រប់គ្រងចលនាខ្លួនចុះខ្សោយ ។ អ្នកប្រើមានអារម្មណ៍ភ័យខ្លាច និងស្លន់ស្លោ ។