ក្រសួងមុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចខាងក្រោម៖
- រៀបចំនិងកំណត់គោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិស័យមុខងារសាធារណៈ
- ត្រួតពិនិត្យនិងងវាយតម្លៃប្រសិទ្ធិភាព នៃប្រពន្ធគ្រប់គ្រងមុខងារសាធារណៈ តាមរយៈការតាមដាន ការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ច្បាប់ និងលិខិតបទដ្ឋានគតិកយុត្ត
- ដឹកនាំនិងជំរុញការអនុវត្តគលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ និងគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈព្រមទាំងធ្វើការវាយតម្លៃនិងជំរុញការកែលម្អគុណភាពធនធានមនុស្ស និងសេវាសាធារណៈ
- សិក្សាស្រាវជ្រាវនិងលើកសំណើ អំពីការធ្វើទំនើបកម្មនិងនិទានកម្មវិស័យមុខងារសាធារណៈ
- សិក្សាស្រាវជ្រាវនិងធ្វើបច្ចុប្បន្នភាពក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌកតិយុត្តនៃមុខងារសាធារណៈ
- ពិនិត្យនិងផ្តល់យោបល់លើសំណើពាក់ព័ន្ធនឹងការបង្កើតកែសម្រួលការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- ពិនិត្យនិងដោះស្រាយពាក្យបណ្តឹងវ៉ារបស់មន្រ្តីរាជការស៊ីវិល ដែលមានវិវាទពាក់ព័ន្ធកិច្ចការមុខងារសាធារណៈ
- គ្រប់គ្រងលក្របខណ្ឌ ផែនការក្របខណ្ឌនិងប្រសិទ្ធិភាពនៃការប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យានិងបុគ្គលអណ្តែតទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងលើកសំណើផែនការក្របខណ្ឌប្រចាំឆ្នាំនិងតម្រូវការចាំបាច់នៃការប្រើប្រាស់បុគ្គលិក ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
- ដឹកនាំ តាមដាននិងជំរុញការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈឲ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ ស្របតាមការរីកចម្រើនក្នុងតំបន់និងសកលលោក
- រៀបចំនិងជំរុញុំការអនុវត្តប្រពន្ធលើកទឹកចិត្ត ការកែលម្អប្រព័ន្ធបៀវត្សនិងលាភការ និងការលើកម្ពស់សុខមាលភាពមន្រ្តីរាជការស៊ីវិល
- ចូលរួមនិងត្រួតពិនិត្យ ការរៀបចំកិច្ចដំណើរការប្រឡងប្រជែងផ្សេងទៀតក្នុងមុខងារសាធារណៈទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- ពិនិត្យ ផ្ទៀងផ្ទាត់និងផ្តល់ទិដ្ឋការលើលិខិតបទដ្ឋានឯកត្តជនក្នុងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនិងលើកសំណើរសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្រ្តីរាជការស៊ីវិលទាំងអស់នៅថ្នាក់ជាតិនិងថ្នាក្រោមជាតិ
- រៀបចំនិងគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិតាមប្រព័ន្ធព័ត៌មានវិទ្យា
- គ្រប់គ្រងការដាក់មន្រ្តីរាជការស៊ីវិលឲ្យចូលនិវត្តន៍ឮ
- សហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចមុខងារសាធារណៈជាពិសេសជាមួយអាស៊ាននិងប្រទេសក្នុងតំបន់
- គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិកហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ
- ទទួលភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន ។