Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពេលបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យគឺកសាង និងអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ក្នុងគោលបំណងកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ។ ហើយដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយសម្រាប់ការអប់រ់ជាតិជាច្រើនដូចជា ៖

  • ការធានាលទ្ធភាពទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌
  • ការលើកកម្ពស់គុណភាព និងភាពឆ្លើយតបក្នុងវិស័យអប់រំ
  • ការធានាឱ្យបាននូវភាពសក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់
  • ដាក់ទិសដៅក្នុងវិស័យអប់រំឱ្យឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដើម្បីឈានទៅរកការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក
  • ធ្វើកំណែទម្រង់យ៉ាងស៊ីជ្រៅលើគ្រប់កម្រិតថ្នាក់តាំងពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា
  • ការអប់រំមិនប្រកាន់ ឬរើសអើងលើជំនឿសាសនា ភាសា ពូជសាសន៍ យេនឌ័រ កាយសម្បទាភូមិសាស្រ្ត ​និងសង្គមគ្រួសារអ្វីដែរ
  • ជម្រុញឱ្យមានការអប់រំប្រកបដោយគុណភាពគុណធម៌ និងប្រសិទ្ធភាពខ្ពស់
  • អប់រំមនុស្សឱ្យចេះរស់នៅជាមួយគ្នាដោយសុខដុមរម្យនាក្នុងសង្គមជាតិ ។ សរុបមកចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញពិតជាមានលក្ខណៈល្អប្រសើខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login