ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចដូចខាងក្រោម ៖
- រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងនិងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោលនយោបាយ ប្រសិទ្ធិភាព និងសហប្រតិបត្តិការណ៍ក្នុងចំណោមគ្នា និងគ្នា
- សម្របសម្រួលគ្នារបាយការណ៍នានារបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ាន
- ពិនិត្យពិចារណាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានអាស៊ាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត
- ឯកភាពចំពោះការតែងតាំង និងការបញ្ចប់អាណត្តិ អគ្គលេខាធិការរងបន្ទាប់ពីបានទទួលអនុសាសន៍របស់អគ្គលេខាធិការ
- អនុវត្តការងារផ្សេងៗទៀតដែលកំណត់ឡើងក្នុងធម្មនុញ្ញនេះ ឬមុខនាទីផ្សេងទៀតដែលអាចកំណត់ឡើងដោយកិច្ចប្រជុំកំពូលអាស៊ាន ។