សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖
- ជ្រើសរើសសិស្សតាមឧបនិស្ស័យឲ្យចូលសិក្សានិងប្រឡងបញ្ចប់ដោយផ្តល់នូវ សញ្ញាបត្រសិល្បៈនិងស្នាតកប័ត្រសិ្បៈ
- បណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំពីកម្រិតបឋមដល់មធ្យមដើម្បីក្លាយជាអ្នកជំនាញសិល្បៈទាំងទ្រឹស្តី ទាំងការអនុវត្តន៍នឹងការបង្កើតថ្មីតាមការចាំបាច់របស់សង្គម
- បំពាក់បំប៉នមន្រ្តីជំនាញ និងសិល្បៈករ ឲ្យក្លាយជាគ្រូបង្ហាត់ ដែលមានគរុកោសល្យសិល្បៈ និងវិជ្ជាជីវៈពេញលេញ
- ស្រាវជ្រាវចងក្រងកម្មវិធីសិក្សាជាមួយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសហការជាមួយអង្គការជាតិ និងអន្តរជាតិលើមូលដ្ឋានការងារបណ្តុះបណ្តាលនិងស្រាវជ្រាវបច្ចេកទេសសិល្បៈ ដើម្បីធ្វើការឲ្យកាន់តែប្រសើរឡើងនូវការអប់រំសិល្បៈ
- ថ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
- ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។