បានជាត្រូវបង្កើតក្រសួងនិងរដ្ឋលេខាធិការដ្ឋានព្រោះថា ៖
- ដើម្បីសម្រួលដល់កិច្ចការងាររដ្ឋបាល
- ដើម្បីជួយដល់ការងាររាជរដ្ឋាភិបាល
- ដើម្បីងាយស្រួយដល់ការគ្រប់គ្រង និងពង្រីកវិស័យនានា
- ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសជាតិ ( ផ្នែកអប់រំ យោធា សេដ្ឋកិច្ច ងភិវឌ្ឍន៍ ... )
- ដើម្បីឲ្យសមស្របទៅនឹងកាលៈទេសៈ ដែលតម្រូវឲ្យស្របនឹងស្ថានភាពរីកចម្រើន និងតម្រូវការរបស់ពិភពលោក
- ក្រសួង និងរដ្ឋលេខាធិការដ្ឋានគឺជារដ្ឋបាលថ្នាក់កណ្តាលដែលនៅជុំវិញទីស្តីការគណៈរដ្ឋមន្រ្តី ដែលគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិក និងគ្រប់គ្រងវិស័យើរដ្ឋបាលនានាទៅតាមសាខានានា ដែលនៅជុំវិញខេត្តនៃប្រទេសកម្ពុជា ។
ដូចនេះក្រសួងនិងរដ្ឋលេខាធិការដ្នាន គឺជាដងខ្លួននិងអវៈយវៈនៃរាជរដ្ឋាភិបាល ។