បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ៖
- នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយ
- ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគត់របស់សង្គមនីមួយៗ
- តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ
- ផលប្រយោជន៍របស់កុមារមិនដូចគ្នា នឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលលើកុមារឡើយ
- កុមារងាយទទួលការរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននិងការរំលោភបំពានគ្រប់យ៉ាង
- កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់
- កុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀតចំពោះសកម្មភាពឬអសកម្មភាពរដ្ឋាភិបាល
- កុមារគ្មានសិទ្ធិបោះឆ្នោតឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់
- នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារគឺជាសម្បត្តិឬជាកម្មសិទ្ធិរបស់មាតាបិតា
- សង្គមជាតិនិមួយៗ ត្រូវមានកាតព្វកិច្ច បំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញាស្មារតីនិងសុវត្តិភាព ។