ដើម្បីក្លាយជាសិស្សល្អ កូនល្អពលរដ្ឋល្អគឹត្រូវ ៖
ក. សិស្សល្អ
- ត្រូវស្តាប់បង្គាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ
- ចេះគោរពវិន័យ បទបញ្ជាសាលារៀន
- យកចិត្តទុកដាក់ ស្រាវជ្រាវខិតខំរៀនសូត្រ
- មានអធ្យោស្រ័យល្អក្នុង និងក្រៅថ្នាក់
- មានសីលធម៌ គុណធម៌ សច្ចធម៌ ជានិច្ច ។
ខ. កូនល្អ
- ស្តាប់ដំបូន្មាន លោកឪពុក អ្នកម្តាយ
- គោរពជួយយកអាសារលោកទាំងទ្វេ
- មានសីលធម៌ ក្នុងក្រុមគ្រួសារ
- មានសាមគ្គីភាពល្អ ជាមួយបងប្អូនខ្លួន
- ចេះរក្សាកិត្តិយស ទ្រព្យសម្បត្តិគ្រួសារ ។
គ. ពលរដ្ឋល្អ
- គោរពនិងអនុវត្តច្បាប់សង្គមជាតិ
- ចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ
- រក្សាទំនៀមទម្លាប់ ប្រពៃណី សាសនា
- មានអធ្យាស្រ័យល្អក្នុងសហគមន៍
- បង់ពន្ធជូនរដ្ឋតាមកាលកំណត់ ។