Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថាបុណ្យបច្ច័យបួនគឺជាបុណ្យដែលវេរប្រគេនព្រះសង្ឍនូវគ្រឿងអាស្រ័យរបស់បុព្វជិតគ្រប់ទាំងបួនមុខ ។ ហើយបច្ច័យទាំងបួននោះរួមមាន ៖

  • ចីវរបច្ច័យ ៖ គ្រឿងសម្រាប់គ្របដណ្តប់មានស្បង់ចីពរ សង្ឃាដី អង្ស័ក វត្ថុពន្ធ​កាយពន្ធ កន្សែងដណ្តប់ កន្សែងជូតដៃ រហូតដល់សំពត់បិទរបួសរំដំបៅជាដើម ។
  • បិណ្ឌបាតបច្ច័យ ៖ គ្រឿងសម្រាប់ឆាន់មានបាយ សម្ល ម្ហូបក្រៀម ម្ហូបស្រស់ ប្រហុក ផ្អក អំបិល ត្រីងៀត ត្រីឆ្អើរ ស្លាបព្រា ចានជាដើម ។
  • សេនាសេនបច្ច័យ ៖ គ្រឿងដេក អង្គុយមានកន្ទេល ខ្នើយ មុង ឆ័ត្រ ស្បែកជើង កុដិ តុ កៅអ្វីសាលាវិហារជាដើម ។
  • គិលានភេសជ្ជបច្ច័យ ៖ គ្រឿងថ្នាំសម្រាប់ព្យាបាលមានថ្នាំបុក គុល្លិកា កុឡា ក្រមួន ថ្នាំជក់ ថ្នាំរិត ប្រេងខ្យល់ ថ្នាំលាប ថ្នាំចាក់ តែ ស្ករ បារី ស្លា ជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login