Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍គ្រឹះរបស់កាកបាទក្រហមមាន៧យ៉ាងគឺ ៖

  • ភាពមនុស្សធម៌គឺចលនាការពារអាយុជីវិតនិងសុខភាពមនុស្សជាតិដោយមិនរើសអើងធានាឱ្យមានការគោរពក្នុងឋានៈជាមនុស្សផងគ្នា យោគយល់គ្នា សហការជួយគ្នា បង្កើតមិត្តភាពដើម្បីឱ្យសង្គមមនុស្សលើសកលលោកមាន សន្តិភាពយូរអង្វែង ។
  • ភាពមិនលម្អៀង គឺអង្គការនេះបំពេញភារកិច្ចមិនប្រកាន់សញ្ជាតិ ពូជសាសន៍ ជំនឿសាសនាវណ្ណៈសង្គមឬគំនិតនយោបាយអ្វីឡើយដោយខិតខំប្រឹងប្រែងដើម្បីសម្រាលទុក្ខវេទនាខ្លោចផ្សារដល់រាល់បុគ្គលដែលរងគ្រោះផ្អែកលើតម្រូវការជាចាំបាច់ជាអាទិភាពគឺជួយសង្រ្គោះមនុស្សចំពោះករណីគ្រោះអាសន្នធ្ងន់ធ្ងរបំផុត ។
  • ភាពអព្យាក្រឹត្យ គឺអង្គការនេះចៀសវាងត ដាច់ខាតការចូលរួមទាក់ទិនក្នុងភាគីជម្លោះណា មួយឡើយ ទោះជាកាលៈទេសៈណាក៏ដោយក៏មិនចូលរួមវែកញែកបញ្ហានយោបាយ ពូជសាសន៍ ជំនឿសាសនាប្រភេទមនោគមវិជ្ជាណាឡើយ ។
  • ឯករាជភាពគឺអង្គការនេះរួមចំណែកជួយដល់រដ្ឋាភិបាលក្នុងការងារមនុស្សធម៌ក្រោមឳវាទច្បាប់ប្រទេសរបស់ខ្លួនក៏ដោយក្នុងសមាគមជាតិទាំងនោះត្រូវតែរក្សាស្វ័យភាពក្នុងការធ្វើសកម្មភាពស្របតាមគោលការណ៍ជាសារវន្តរបស់ខ្លួន ។
  • សេវាកម្មស័្មគ្រចិត្តគឺអង្គការនេះធ្វើការជួយសង្រ្គោះដោយស្ម័គ្រចិត្តដោយមិនគិតផលកម្រៃតបស្នងវិញឡើយ ។
  • ឯកភាពអង្គការនេះបានកំណត់ជាឯកច្ឆន្ទថាក្នុងប្រទេសនីមួយៗត្រូវមានសមាគមជាតិតែមួយប៉ុណ្ណោះ ។ សមាគមជាតិទាំងនេះត្រូវបើកទ្វារចំហសម្រាប់មនុស្សទូទៅហើយបំផុស និងពង្រីកសកម្មភាពមនុស្សរបស់ខ្លួនពាសពេញផ្ទៃប្រទេស ។
  • សកលភាពអង្គការនេះមានលក្ខណៈជាសកលហើយសមាគមជាតិទាំងនេះមានឋានៈស្មើគ្នានិងមានភារកិច្ចជួយទៅវិញទៅមកទូទាំងសកលលោក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login