សេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សមាន៣០មាត្រា រួមមាន៖
- មាត្រា១៖ មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា
- មាត្រា២៖ ត្រូវចាត់ទុកមនុស្សគ្រប់ៗរូបឲ្យបានស្មើៗគ្នា
- មាត្រា៣៖ សិទ្ធិមានជិវីតរស់នៅ
- មាត្រា៤៖ សិទ្ធិការពារមិនឲ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
- មាត្រា៥៖ សិទ្ធិមិន ឲ្យមានទារុណកម្មមកលើខ្លួន
- មាត្រា៦៖ សិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថាជាមនុស្សមួយរូប
- មាត្រា៧៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់
- មាត្រា៨៖ សិទ្ធិសុំឲ្យច្បាប់ការពារខ្លួន
- មាត្រា៩៖ សិទ្ធិមានសេរីភាព
- មាត្រា១០៖ សិទ្ធិឲ្យមានការកាត់ក្តីត្រឹមត្រូវ
- មាត្រា១១៖ សិទ្ធិទទួលការកាត់ទោសស្របទៅតាមច្បាប់កំណត់
- មាត្រា១២៖ សិទ្ធិការពារជីវភាពឯកជនខ្លួន
- មាត្រា១៣៖ សិទ្ធិធ្វើដំណើរ ទៅមកបានដោយមានសេរីភាព
- មាត្រា១៤៖ សិទ្ធិទៅសុំជ្រកកោន នៅក្រៅប្រទេសបាន
- មាត្រា១៥៖ សិទ្ធិមានសញ្ជាត្តិមួយ
- មាត្រា១៦៖ សិទ្ធិរៀបចំគូរស្រករ និងគ្រួសារ
- មាត្រា១៧៖ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
- មាត្រា១៨៖ សិទ្ធិមានជំនៅដោយសេរី
- មាត្រា១៩៖ សិទ្ធិនិយាយស្តី ឬសម្តែងមតិ
- មាត្រា២០៖ សិទ្ធិចូលរួមប្រជុំដោយសេរី
- មាត្រា២១៖ សិទ្ធិចូលរួមនៅក្នុងសកម្មភាពនយោបាយ
- មាត្រា២២៖ សិទ្ធិមាននិរភ័យសង្គម
- មាត្រា២៣៖ សិទ្ធិមានការងារធ្វើ
- មាត្រា២៤៖ សិទ្ធិមានការសម្រាក កម្សាន្ត
- មាត្រា២៥៖ សិទ្ធិមានជីវភាពរស់នៅសមរម្យ
- មាត្រា២៦៖ សិទ្ធិមានការអប់រំ
- មាត្រា២៧៖ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌និងរក្សាសិទ្ធិ
- មាត្រា២៨៖ សិទ្ធិឲ្យមានច្បាប់ការពារសិទ្ធិ
- មាត្រា២៩៖ កាតព្វកិច្ចចំពោះសហគមន៍និងគោរពសិទ្ធិអ្នកដទៃ
- មាត្រា៣០៖ កាតព្វកិច្ចការពារខ្លឹមសារនៃសេចក្តីថថ្លែងការណ៍នេះ ។