ក្រសួងទេសចរណ៍ជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានតួនាទីនិងភារកិច្ចដូចខាងក្រោម ៖
- ដឹកនាំគ្រប់គ្រងសម្របសម្រួលនិងអភិវឌ្ឍន៍លើវិស័យទេបសចរណ៍
- កំណត់និងរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅប្រសិទ្ធភាព គណភាពនិងនិរន្តរភាពដើម្បីរួមចណែកកាត់បន្ថយភាពក្រីក្រនិងឆ្លើយតបនិងបម្រែបម្រួលអាកាសធាតុ
- រួមចំណែកការពារនិងថែរក្សាធនធានធម្មជាតិ វប្បធម៌និងទំនៀមទម្លាប់ដែលជាមូលដ្ឋានបម្រើឲ្យវិស័យទេសចរណ៍
- ទាញយកផលប្រយោជន៍ ក្នុងវិស័យទេសចរណ៍ឲ្យបានជាអតិបរមា ធានាការបែងចែកប្រកបដោកយសមធម៌និងប្រកបដោយបន្ត និងស្កាត់ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍
- ផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងនិងក្រៅព្រះរាជណាចក្រកម្ពុជា
- ចាត់តាំងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស ដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- គ្រប់គ្រងនិងត្រួតពិនិត្យព័ត៌មានទេសចរណ៍់គ្រប់គ្រងនឹងជំរុញចលនាទេសចរណ៍ក្នុងស្រុក
- លើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ រកទីផ្សារនិងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន
- អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន
- ពង្រឹងការអភិវឌ្ឍន៍អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន ដោយសារសងការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឲ្យស្របតាម
- ស្តង់ដារជាតិនិងអន្តរជាតិ អាស៊ានតំបន់ ស្ថាប័នពាក់ព័ន្ធ
- គ្រប់គ្រងនិងត្រួតពិនិត្យសាលាជំនាញវិជ្ជាជីវៈទេសចរណ៍និងគ្រឹះស្ថាប័នអប់រំទេសចរណ៍
- ធានានិងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធស្តង់ដានានា ក្នុងវិស័យទអេសចរណ៍និងប្រព័ន្ធធានាគុណភាពដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុខភាព និងបង្កើតការពេញចិត្តដល់ទេសចរណ៍
- គ្រប់គ្រងអាជីរកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍និងសេវាកម្មផ្សេងទៀតបម្រើឲ្យវិស័យទេសចរណ៍ តាមរយៈការផ្តល់អាជ្ញារបណ្ណទេសចរណ៍
- ត្រួតពិនិត្យនិងធ្វើអធិការកិច្ចលើអាជីវកម្មទេសចរណ៍ រមណីដ្ឋានកទេសចរណ៍ និងសេវាកម្មផ្សេងទៀតដែលបម្រើឲ្យវិស័យទេសចរណ៍
- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពលើកកម្ពស់ និងជំរុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្ម បដិសណ្ឋារកិច្ចល្អនិងចលនាប្រឡងប្រណាំងធុរកិច្ចបៃតង ក្នងវិស័យទេសចរណ៍
- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិក្នុងវិស័យទេសចរណ៍
- សហការគ្រប់គ្រងសមាគមន៍ឧស្សាហកម្មទេសចរណ៍
- សហការរួមចំណែកការពារបរិស្ថាននឹងលើកកម្ពស់ កម្ពុជាស្អាត កម្ពុជាបៃតង
- សហការជំរុញការវិនិយោគវិស័យទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍន៍ជាតិនិងផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា
- សហការគ្រប់គ្រងនិងកជនភាវូបនីកម្ម នសសហគ្រាសបរទេសរបស់រដ្ឋដែលជួលសម្រាប់គោលបំណងទេសចរណ៍
- សហការជាមួយនគរបាលទេសចរណ៍ នឹងសមត្ថកិច្ចពាក់ព័ន្ធដើម្បីធានាសន្តិសុខសុវត្ថិភាពទេសចរណ៍
- ផ្តល់យោបល់លើផែនការ ប្រើប្រាស់ដីធ្លី តាមរយៈយន្តការគណៈកម្មាធិការរៀបចំដេនដីនឹងនគរូបនីយកម្មថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ខណ្ឌ
- ផ្តល់យោបល់លើហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈបម្រើឲ្យវិស័យទេសចរណ៍
- ផ្តល់យោបល់លើការផ្តល់សម្បទានសម្រាប់គោលបំនងទេសចរណ៍
- សហការផ្តល់យោបល់ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធលើការកសាងគោលនយោបាយពន្ធដា លើអាជីវកម្ម ទេសចរណ៍ទិដ្ឋាការ និងគោលនយោបាយអាកាសចរណ៍
- រៀបចំនិងអនុវត្តន៍ សម្របសម្រួលនិងពីគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរនិងផែ្នកឯកជនក្នុងការអនុញ្ញាត្តិគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពនិងកម្មវិធីនានាពាក់ព័ន្ធនឹង វិស័យទេសចរណ៍ ដូចមានចែងក្នុងច្បាប់ស្តីពីទេសចរណ៍
- ធ្វើរបាយការណ៍ប្រចាំថ្ងៃ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- ទទួលអនុវត្តន៍ភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនពីរាជរដ្ឋាភិបាល ។