បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងអត្ថិសុខក្នុងទស្សនៈពុទ្ធនិយមព្រោះទេយ្យទានដែលបានរៀបចំនៅពេលប្រារព្ធពិធីបុណ្យមានចីវរបិណ្ឌបាតសេនាសនៈនិងគិលានភេសជ្ជៈដែលសុទ្ធតែជាវត្ថុជំនួយសម្រាប់បំពេញតម្រូវការរបស់នៅគ្រប់គ្រាន់របស់មនុស្ស ។
- ចីវរៈ គឺមានសម្លៀកបំពាក់ សំពត់អាវស្បង់ជីពរ សម្រាប់បិទបាំងរាងកាយឱ្យបានសមរម្យនិងសមស្របទៅតាមរដូវកាល តាមស្ថានភាពបរិយាកាស ។
- បិណ្ឌបាត គឺមានម្ហូបអាហារ បាយទឹកស្រូវអង្ករ មើមឈើ ផ្លែឈើ បង្អែមចំអាបសម្រាប់បំបាត់ការស្រេកឃ្លាន និងធ្វើឱ្យសរីរាង្គកាយលូតលាស់ធំធាត់ ។
- សេនាសនៈ គឺមានទីជម្រក ផ្ទះសម្បែងសមរម្យអាចស្នាក់នៅបានសូមគួរ រួមទាំងប្រដាប់ប្រដារប្រើប្រាស់ផ្សេងទៀតដែលចាំបាច់ដូចជា គ្រែ ពូកកន្ទេល ខ្នើយ កៅអី តុ ទូ ចាន ឆ្នាំងជាដើម ។
- គិលានភេសជ្ជៈ គឺមានថ្នាំសង្កូវសម្រាប់ព្យាបាល បំបាត់ការឈឺចាប់ ។ តែបច្ច័យមួយនេះតាមធម្មតាគេនិយមផ្តល់ជាថវិកាដើម្បីឱ្យអ្នកកទទួលមានសិទ្ធិចាត់ចែងប្រើប្រាស់តាមតម្រូវការ ។
- តម្រូវការសរីរៈតាមទស្សនៈម៉ាស្លូព្រោះប្រដាប់ប្រដារសំភារបរិក្ខាដែលគេនឹងធ្វើទានទៅពេលនោះសុទ្ធតែទាក់ទងនឹង ៖
- ការហូបចុកសម្រាប់ចម្អែតក្រពះនិងចិញ្ចឹមសរីរាង្គកាយឱ្យបានរស់រានមានជីវិតរីកចម្រើនធំធាត់ព្រោះមនុស្សមិនអាចរស់នៅដោយអត់អាហារបានឡើយ ។
- ការស្នាក់នៅសមរម្យ មានទីជម្រកជ្រកពួនលាក់ខ្លួន ការពារនឹងសត្វសាហាវ ធាតុអាកាសព្រោះមនុស្សមិនអាចរស់នៅហាលវាលខ្យល់ គ្មានទ្រនំជ្រកបានឡើយ ។
- ឳសថសម្រាប់ព្យាបាលដែលគេនាំគ្នាឧបកិច្ចជាបច្ច័យ ជាថវិកា ដោយប្រគល់សិទ្ធិអំណាចឱ្យអ្នកទទួលចាត់ចែងប្រើប្រាស់តាមតម្រូវការនិងតាមការគួរ ។