មូលហេតុដែលនាំឪ្យសិល្បៈស្បែកធំ មានប្រជាប្រិយក្នុងសង្គមខ្មែរនិងចាត់ទុកសិល្បៈសក្ការៈនោះគឺ ៖
- សិល្បៈនេះមានលក្ខណៈនិងខ្លឹមសារឆ្លើយតបទៅនឹងជំនឿខ្មែរ គឺពុទ្ធសាសនានិងព្រហ្មញ្ញសាសនាដោយម្នាក់ៗយល់ថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ដែលដក់ជាប់ក្នុងគំនិតចិត្តកាយខ្លួនជានិច្ចនោះ ។
- សិល្បៈនេះបានធ្វើការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីទេពកោសល្យដ៏ប៉ិនប្រសប់នៃវិចិត្រករចម្លាក់ផ្ទាំងស្បែកពីបច្ចេកទេស សម្ដែងឥតខ្ចោះរបស់សិល្បករ ដែលធ្វើឪ្យរួបស្បែកមានព្រលឹងមានជីវិតរស់រវើកទៅតាមចង្វាក់ភ្លេង និងសំដីអ្នកពោល ។ ចំណុចទាំងនេះគឺបង្ហាញមោទនភាពជាតិដែលខ្មែរម្នាក់ៗពុំអាចបំភ្លេចបានឡើយ ។
- មកពីសាច់រឿងនៃសិល្បៈស្បែកនេះបង្កប់ដោយចរិតតស៊ូរវាងអំពើល្អ និងសភាវៈអាក្រក់ ។ ម្យ៉ាងទៀត សាច់រឿងសម្ដែងបានបង្ហាញវីរបុរសតែងគាំទ្រជានិច្ចនូវយុត្តិធម៌ ។ រឿងដែលលើកមកសម្ដែងក្នុងសិល្បៈស្បែកធំគឺ “ រាមកេរ្ដិ៍ “ ។ ដូចនេះសាច់រឿងវាឆ្លើយតបទៅនឹង សណ្ដានចិត្ត និងទស្សនៈដ៏ប្រពៃ ដែលខ្មែរម្នាក់ៗបានប្រកាន់យកតាំងពីដើមរហូតមក ។