អំពើហិង្សាក្នុងគ្រួសារ នាំមកនូវផលវិបាកចំពោះសាមីគ្រួសារ និងសង្គមជាតិដូចតទៅ ៖
ក. ចំពោះសាមីគ្រួសារ
- ខាតបង់ប្រាក់កាសសម្រាប់ទិញថ្នាំព្យាបាលរបួសនិងថ្លៃសេវាព្យាបាល
- ខាតបង់ពេលវេលា
- ខាតបង់សម្ភារៈនានា
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស (អាម៉ាស)
- បាត់បង់ភាពសិ្នទ្ធិស្នាលនៅក្នុងគ្រួសារ
- បាត់បង់សមាជិកគ្រួសាររ (ព្រាត់ប្រាស់កូន ប្រពន្ធ ប្តី ឬសាច់ញាតិ)
- អាចបាត់បង់អាយុជីវិត ប្រសិនបើករណីធ្ងន់ធ្ងរ
- កូនខ្វះភាពកក់ក្តៅពីឪពុកម្តាយ ឬអាណាព្យាបាល
- ធ្វើអោយកូនខ្វះចំណេះដឹង (រៀនបានតិច ឬរៀនខ្សោយ)
- គ្រួសារគ្មានសុភមង្គល ។
ខ. ចំពោះសង្គមជាតិ
- បាត់នូវធនធានមនុស្ស
- ធ្វើអោយផសង្គមមានភាពអាម៉ាស
- អំពុលដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាអស់ទាំងនោះ
- ធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍយឺត ។ ដើម្បីជៀសវាងអំពើហិង្សាក្នុងគ្រួសារមនុស្សម្នាក់ៗត្រូវ
- ចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នា តែបើកើតមានអំពើនេះ យើងត្រូវដើរចេញដើម្បីអោយកំហឹងបាន រសាយ ឬលេងកីឡាដើម្បីរំសាយ
- លើកទឹកចិត្តអោយមានសមភាព និងភាពស្មោះត្រង់ តម្លាភាពរវាងបុរស ស្រ្តី
- លើកទឹកចិត្តអោយស្រ្តីមានការទទួលខុសត្រូវ និងទទួលជោគជ័យក្នុងវិជ្ជាជីវៈ
- ផ្តល់សិទ្ធិទៅអោយស្រ្តីក្នុងការធ្វើផែនការ និងធ្វើសេចក្តីសម្រេចចិត្តដូចជា នយោបាយ សេដ្ឋកិច្ចវប្បធម៌
- ផ្តល់អោយស្រ្តីទទួលការអប់រំស្មើនឹងបុរស ដើម្បីបំពេញសេចក្តីត្រូវការសំខាន់ៗក្នុងការរស់នៅ ។