សំនួរ
១. ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍន៍របស់មនុស្ស ។
២. តើសិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានអ្វីខ្លះ ?
៣. តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីទទួលបានសីលធម៌សកល ?
៤. ចូរពណ៌នាពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកល ?
៥. តើមង្គល៣៨ប្រការមានសារៈសំខាន់អ្វីខ្លះ ដល់អ្នកគ្រួសារនិងសហគមន៍របស់អ្នក ?
ចម្លើយ
១. រៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍន៍របស់មនុស្សគឺ៖
ក. សិទ្ធិដើម្បីមានចំណេះដឹង
យោបលតាមមាត្រា២៦នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីមនុស្សបាន ចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ។
ខ. សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញមតិដោយសេរី
- សិទ្ធិប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមន៍ដោយសេរី
- សិទ្ធិបោះឆ្នោត
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
- សិទ្ធិមាន លទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ
គ. សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌
- សិទ្ធិមានការងារធ្វើ
- សិទ្ធិជ្រើសរើសការងារ
- សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
- សិទ្ធិមានកម្រិតជីវភាព រស់នៅសមរម្យ
- សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
- សិទ្ធិបង្កើតគ្រួសារ
- សិទ្ធិមានសន្តិសុខសង្គម
- សិទ្ធិមានការធានារ៉ាប់រង ។
២. សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមាន៖
ក. សិទ្ធិសំខាន់ៗរបស់មនុស្សមានពីរគឺ៖
- សិទ្ធិមានជីវីតក្នុងការរស់នៅ
- សិទ្ធិក្នុងការចិញ្ចឹមជីវីត
- សិទ្ធិក្នុងការទទួលការអប់រំ
- សិទ្ធិក្នុងការបើកអង្គការមហាជន
- សិទ្ធិក្នុងការទទួលព័ត៌មានដោយសម្ងាត់
- សិទ្ធិក្នុងការមានជម្រសមរម្យ
- សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី
- សិទ្ធិក្នុងការទទួលការការពារ...។
ខ. សេរីភាព
- សេរីភាពក្នុងការដើរហើរ
- សេរីភាពបញ្ចេញមតិយោបល់ដោយសេរី
- សេរីភាពក្នុងការរួចផុតពីការរើសអើង
- សេរីភាពក្នុងការវិនិច្ឆ័យទោសត្រឹមត្រូវ
- សេរីភាពក្នុងការចូលរួមបោះឆ្នោត
- សេរីភាពក្នុងការទទួលព័ត៌មានពិតប្រាកដ
- សេរីភាពក្នុងការចូលរួមវេទិការមហាជន
- សេរីភាពក្នុងកាករចូលរួមប្រជុំនានា.... ។
៣. ដើម្បីទទួលបានសីលធម៌សកលយើងត្រូវ៖
- យើងត្រូវចេះពឹងពាក់គ្នាទៅវិញទៅមក
- យើងទទួលខុសត្រូវរៀងៗខ្លួនចំបោះរាល់អ្វីដែលយើងធ្វើ
- យើងត្រូវតែប្រព្រឹត្តចំពោះអ្នកដទៃដូចយើងប្រាថ្នាឲ្យអ្នកដទៃប្រព្រឹត្តចំពោះយើង
- យើងត្រូវប្តេជ្ញាចិត្តគោរពជីវីតនិងសេចក្តីថ្លៃថ្នូររបស់ បុគ្គលភាពនិងភាពដោយឡែកពីគ្នា
- យើងត្រូវតែមានសេចក្តីអត់ធ្មត់និងចេះទទួលស្គាល់ នូវអ្វីដែលយើងបានប្រព្រឹត្ត
- យើងត្រូវសន្យាថាបង្កើនការយល់ដឹង របស់យើងទាំងអស់គ្នា
- យើងត្រូវចេះគ្រប់គ្រងសតិ របស់យើង
- យើងត្រូវចេញលើកកម្ពស់សន្តិភាព ដ៏មានប្រយោជន៍សម្រាប់មនុស្សជាតិ
- យើងត្រូវចេះរបៀបរស់នៅជាមិត្រភាពបែបធម្មជាតិ ។
៤. ពណ៌នាពីភាពចាំបាច់នសសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកលគឺ៖
- យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសន្តាប់ធ្នាប់សកលមួយដ៏ប្រសើរ
- ការចូលរួមរបស់យើងគឹជាភារៈចាំបាច់បំផុតដើម្បីស្វែងរកផលប្រយោជន៍នៃសិទ្ធិមនុស្ស សេរីភាពយុត្តិធម៌សន្តិភាពនិងអភិរក្សភពផែនដី
- ប្រពៃណីប្លែកៗគ្នាខាងសាសនានិងវប្បធម៌របស់យើងប្រាកដជាមិនរារាំង យើងក្នុងការចូលរួមប្រឆាំងទៅនិងរាល់ទម្រង់នៃអំពើមនុស្សធម៌និងក៏គ្មានអ្វីមកទប់ស្តាត់ យើងមិនឲ្យបំពេញការងារមនុស្សធម៌ដែរ
- គោលការណ៍នានា ដែលបានបង្ហាញនៅក្នុងសីលធម៌សកល ពិតជាអាចយកជាការបានដោយមនុស្សទាំងអស់ដែលមានជំនឿលើសីលធម៌ ។
៥. មង្គលទាំង៣៨ប្រការនេះមានសារសំខាន់ដូចតទៅ៖
ក. ចំពោះខ្ញុំផ្ទាល់
- រស់នៅប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ
- មានការខិតខំប្រឹងប្រែង តស៊ូក្នុងការងារ
- យល់ច្បាស់អំពីគុណតម្លៃនៃមង្គល៣៨
ខ. ចំពោះគ្រួសារ
- មានសេចក្តីសុខ ចេះជួយគ្នា ចេះគោរពគ្នា
- ចេះអប់រំប្រៀបប្រដៅកូនចៅឲ្យធ្វើតែល្អ
- យល់ពីតម្លៃនៃការគ្រប់គ្រង់គ្រួសារឲ្យល្អ ។
គ. ចំពោះសហគមន៍
- ធ្វើឲ្យសហគមន៍រីកចម្រើន និងអភិវឌ្ឍន៍
- មាននូវភាពសុខដុមរមនា យោគយល់គ្នា
- គ្មានជម្លោះនិងបញ្ហាស្មុគស្មាញមផ្សេងៗ ។
៦. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ ៖
- ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
- ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
- អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ
- ពលរដ្ឋម្នាកៗមានសិទ្ធិចូលរួមបោះឆ្នោត
- លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
- អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម។
៨. ទំនួលខុសត្រូវគឺជា កាតព្វកិច្ចដែលត្រូវធានារ៉ាប់រងរាល់អំពើទាំងឡាយ ដែលខ្លួយបានធ្វើដោយហ៊ានទទួលនូវផលវិបាកនៅចំពោះមុខខ្លួនឯងផង និងចំពោះមុខច្បាប់សង្គមផង ។
ទំនួលខុសត្រូវ ចែកចេញជា២គឹ៖
- ទំនួលខុសត្រូវផ្នែកសីលធម៌ គឺជាទំនួលខុសត្រូវដែលអ្នកប្រព្រឹត្តហ៊ានទទួលសារភាព ដោយស្មោះត្រង់ដោយពុំមានការបង្ខិតបង្ខំ ហើយក៏ជាការទទួលខុសត្រូវផ្ទាល់នោចំពោះមុខខ្លួនឯង នូវរាល់ទង្វើដែលខ្លួនបានធ្វើដោយគ្មានវិប្បដិសារី ។
ឧទាហរណ៍៖ កូននៅពេលដែលនិយាយពាក្យអសុរសឬធ្វើអំពើអាក្រក់ដោយវាចាចំពោះឪពុកឺអ្នកម្តាយ កូន នោះៗត្រូវហ៊ានសុខមាលទោស ។
- ទំនូលខុសត្រូវសង្គម គឺជាទំនួលខុសត្រូវ ដែលអ្នកប្រព្រឹត្តហ៊ានសារភាពទោសកំហុសរបស់ខ្លួន នៅចំពោះមុខច្បាប់សង្គម ។
ឧទាហរណ៍៖ ពេលដែលខ្ញុំជិះម៉ូតូដោយពុំបានពាក់មួកសុវត្ថិភាព គឺខ្ញុំត្រូវទទួលទោសបទុំលហុនៃច្បាប់ចរាចរណ៍ ។
៨. ជនជាតិភាគតិចនៅប្រទេសកម្ពុជាដោយទៅតាមស្ថិតិរបស់នាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ខែ មីនា ឆ្នាំ ១៩៩៥ មាន២១គឺ ៖
- ជនជាតិយួន
- ជនជាតិព្រៅ
- ជនជាតិចិន
- ជនជាតិក្រឿង
- ជនជាតិឡាវ
- ជនជាតិព័រ
- ជនជាតិសៀម
- ជនជាតិកាវែត
- ជនជាតិទំពួន
- ជនជាតិស្ទួយ
- ជនជាតិកួយ
- ជនជាតិកាឆុក
- ជនជាតិស្ទៀង
- ជនជាតិក្រាអុល
- ជនជាតិល្មួន
- ជនជាតិរ៉ូបែល
- ជនជាតិព្នង
- ជនជាតិចារាយ... ។
៩. ជនជាតិភាគតិចមានសិទ្ធិ ដូចតទៅ៖
- អនុវត្តគោរពសាសនារបស់ខ្លួន ប្រើប្រាស់ភាសារបស់ខ្លួនដោយសេរី
- ចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៌សាសនា សេដ្ឋកិច្ច និងកិច្ចការសាធារណៈ
- ចូលរួមធ្វើសេចក្តីសម្រេចថ្នាក់ជាតិ ថ្នាក់តំបន់ស្តីអំពីបញ្ហាដែលទាក់ទងនិងជនជាតិភាគតិចឲ្យស្របទៅតាមច្បាប់របស់ប្រទេស
- បង្កើតនិងថែរក្សាសហគមន៍របស់ខ្លួន ហើយមានទំនាក់ទំនងដោយសេរី ដោយសន្តិវិធីជាមួយសមាជិកនៅក្នុងក្រុមរបស់ខ្លួន និងក្រុមដទៃ
- អាចប្រើប្រាស់ដោយពេញលេញនិងដោយមានប្រសិទ្ធភាពនូវសិទ្ធិមនុស្សដោយគ្មានការបែងចែកឋានៈនិងស្មើភាពគ្នាចំពោះមុខច្បាប់
- ទទួលចំណេះដឹងប្រវត្តិសាស្រ្ត ប្រពៃណី ភាសា និងវប្បធម៌ដែលមានក្នុងដែនដីរបស់គេ
- មានឱកាសគ្រប់គ្រាន់ក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងអំពីសសង្គមទាំងមូល ។
១០. នៅអឹរ៉ុបពេលគេជួបគ្នា គេចាប់ដៃគ្នាគេថើបគ្នានៅប្រទេសមួយចំនួននៅអាស៊ីពេល គេជួបគ្នាគេសំពះគ្នាយ៉ាងទន់ប្លន់ ។ បានជាមានសីលនិយាមនិងសីលញាណខុសគ្នាបែបនេះគឺ៖
- មនុស្សរស់នៅទីកន្លែងផ្សេងៗពីគ្នា
- ឥទ្ធិពលនៃការអប់រំមានលក្ខណៈខុសគ្នា
- មជ្ឈដ្ឋានដេលរស់នៅមិនដូចគ្នា
- វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខុសគ្នា
- អរិយធម៌ ពេលវេលាមិនដូចគ្នា
- កេរដំណែលដូនតារបស់គេ តាំងពីកំណើត ។