Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដើម្បីឲ្យកុមារមានការអភិវឌ្ឍន៍ពេញលេញនិងសមស្របតាមបុគ្គលិកលក្ខណៈ តើគ្រួសារសាលារៀន លនិងសមត្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចម្តេចខ្លះ​?

២. តើបុព្វហេតុអ្វីខ្លះ ដែលនាំឲ្យ​កើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ ?

៣.  តើយើងត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសិស្សល្អ កូនល្អពលរដ្ឋល្អ ?

៤. តើចាស់ស្រុករបស់ជនជាតិភាគតិចអម្បូរមន ខ្មែរ មានតួនាទីយ៉ាងដូចម្តេចខ្លះ ?

៥. តាមរយៈការសិក្សា អំពីវប្បធម៌របស់ជនជាតិភាគតិច ( អម្បូរមន ខ្មែរ ) ។ តើអ្នកបានរកឃើញចំណុចខ្លាំងនិងចំណុចអន់ថយរបស់ជនជាតិនេះដូចម្តេចខ្លះ ?

៦. វត្តមាននៃជនជាតិផ្សេងៗ នៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះ ?

៧. តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលឃើញជនជាតិភាគតិចផ្សេងៗរស់នៅលើទឹកដីរបស់អ្នក ?​

៨. តើរដ្ឋាភិបាលធ្វើដូចម្តេច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច ?

៩. តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ ?

១០. តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ ? តើពួកគេរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដូចម្តេចខ្លះ ?

ចម្លើយ

១. ដើម្បីឲ្យកុមារមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈគេត្រូវ៖

ក. គ្រួសារ ( Families )

  • ត្រូវចិញ្ចឹមបីបាច់ ថែរក្សា គ្រប់គ្រង
  • ផ្គត់ផ្គង់ឲ្យសិក្សារៀនសូត្រ គ្រប់កម្រិត
  • ត្រូវបញ្ចូលកូនៗទៅសាលារៀន
  • ផ្តល់ចំណីអាហារឲ្យបានគ្រប់គ្រាន់...។

ខ. សាលារៀន ( School )

  • អប់រំផ្នែកចំណេះវីជ្ជា​ វិទ្យាសាស្រ្ត សង្គម
  • ណែនាំកែលម្អរាល់កំហុសតែមិនធ្វើទោស
  • បណ្តុះបណ្តាលកុមារឲ្យក្លាយជាពលរដ្ឋល្អ
  • អប់រំផ្នែកសីលធម៌ ទូទៅ វិជ្ជាជីវៈ... ។

គ. សមត្ថកិច្ចសាធារណៈ ( Responsible )

  • ជួយឧបត្ថម្ភជាសមា្ភរ ថវិកា បច្ចេកទេស
  • បង្កើតសាលារៀនន្ថែមគ្រប់កម្រិត
  • ទប់ស្កាប់ការជួញដូរនិងកេងប្រវ័ញ្ចកុមារ
  • ផ្តល់សេវាសុខសុខភាព កម្សាន្ត ដល់កុមារ... ។

២. បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ៖

  • នៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយ
  • ការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគត់របស់សង្គមនីមួយៗ
  • តម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយ
  • ផលប្រយោជន៍របស់កុមារមិនដូចគ្នា នឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលលើកុមារឡើយ
  • កុមារងាយទទួលការរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួននិងការរំលោភបំពានគ្រប់​យ៉ាង
  • កុមារពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួននៅចំពោះមុខច្បាប់
  • កុមារងាយនឹងទទួលផលប៉ះពាល់​ជាងក្រុមអាយុផ្សេងៗទៀតចំពោះសកម្មភាពឬអសកម្មភាពរដ្ឋាភិបាល
  • កុមារគ្មានសិទ្ធិបោះឆ្នោតឬឥទ្ធិពលនយោបាយ ហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់
  • នៅក្នុងសង្គមជាច្រើនតែងតែគិតថា កុមារគឺជាសម្បត្តិឬជាកម្មសិទ្ធិរបស់មាតាបិតា
  • សង្គមជាតិនិមួយៗ ត្រូវមានកាតព្វកិច្ច បំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារទាំងបុគ្គលភាព ប្រាជ្ញាស្មារតីនិងសុវត្តិភាព ។

៣. ដើម្បីក្លាយជាសិស្សល្អ កូនល្អពលរដ្ឋល្អគឹត្រូវ ៖

ក. សិស្សល្អ

  • ត្រូវស្តាប់បង្គាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ
  • ចេះគោរពវិន័យ បទបញ្ជាសាលារៀន
  • យកចិត្តទុកដាក់ ស្រាវជ្រាវខិតខំរៀនសូត្រ
  • មានអធ្យោស្រ័យល្អក្នុង និងក្រៅថ្នាក់
  • មានសីលធម៌ គុណធម៌ សច្ចធម៌ ជានិច្ច ។

ខ. កូនល្អ

  • ស្តាប់ដំបូន្មាន លោកឪពុក អ្នកម្តាយ
  • គោរពជួយយកអាសារលោកទាំងទ្វេ
  • មានសីលធម៌ ក្នុងក្រុមគ្រួសារ
  • មានសាមគ្គីភាពល្អ ជាមួយបងប្អូនខ្លួន
  • ចេះរក្សាកិត្តិយស ទ្រព្យសម្បត្តិគ្រួសារ ។

គ. ពលរដ្ឋល្អ

  • គោរពនិងអនុវត្តច្បាប់សង្គមជាតិ
  • ចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ
  • រក្សាទំនៀមទម្លាប់ ប្រពៃណី​ សាសនា
  • មានអធ្យាស្រ័យល្អក្នុងសហគមន៍
  • បង់ពន្ធជូនរដ្ឋតាមកាលកំណត់ ។

៤. ចាស់ស្រុករបស់ជនជាតិភាគតិចអម្បូរមន ខ្មែរ មានតួនាទីដូចតទៅ៖

  • ជាអ្នកថែរក្សា
  • ជាអ្នកក្រើន រំឮកឲ្យ​គ្រួសារទាំងអស់បំពេញតួនាទី
  • ជាអ្នកសម្របសម្រួលរាល់ជម្លោះរវាងគ្រួសារនានាក្នុងតំបន់របស់ខ្លួន
  • ជាមេដឹកនាំក្នុងលារចាត់ចែង​រាល់ដំណើរការរបស់ពិធីបុណ្យរបស់ដូនតាខ្លួន
  • ជាអ្នកចាត់ចែងពិធីបុណ្យក្នុងសាសនាពិធីការ​ នៅតាមវាលស្រែឬបួងសួងបន់ស្រន់ដល់បុព្វបុរសដើម្បីសុំសេចក្តីសុខ ។

៥ . តាមការសិក្សាអំពីវប្បធម៌ របស់ជនជាតិភាគតិចយើងអាចរកឃើញពីចំណុច៖

ក. ចំណុចខ្លាំង

  • មានទំនៀមទម្លាប់គោរពចាស់ទុំនិងដូនតា
  • មានសាមគ្គីភាពល្អរវាងគ្នានឹងគ្នា
  • ចេះជួយយកអាសារគ្នាបានល្អប្រសើរ
  • ស្មោះត្រង់ចំពោះគ្នា និងសមាជិកក្នុងក្រុម
  • ផ្តល់សទ្ធិសេរីភាពក្នុងការជ្រើសរើសគូ
  • មិនចេះភូតភរ កុហក អ្នកដទៃ
  • មិនចេះឈ្លោះប្រកែក កាប់សម្លាប់គ្នា
  • គិតតែផលប្រយោជន៍រួមជាងបុគ្គល

ខ. ចំណុចអនថយ

  • គំនិតអភិរក្ស ធ្វើតែកសិកម្មព្រៃដុត
  • គ្មានការ​គោរពសាសនា
  • មានតេជំនឿ លើព្រលឹងថ្ម អារក្ស អ្នកតា
  • ងប់ងល់ខ្លាំងនិងអបីយ៍ជំនឿ បន់ស្រន់
  • មិនចង់ទទួលយកការរីកចម្រើននៃស្យង់
  • មានប្រពៃណីរើសអើងចំពោះនារីភេទ ។

៦. វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយតែផ្តល់នូវ ៖

ក. គុណសម្បត្តិ

  • មានទំនាក់ទំនងកាន់តែច្រើន ខាងវិនិយោគការទូតនិងជំនួយ
  • ធ្វើឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
  • ផ្តល់ឲ្យប្រទេសជាតិរីកចម្រើននិងអភិវឌ្ឍន៍
  • ផ្តល់ថវិការឬចំណូលចូលរដ្ឋ.... ។

ខ. គុណវិបត្តិ

  • ប្រព្រឹត្តនូវបទឧក្រិដ្ឋ លួច ឆក់ ប្លន់ ជួញដូរ
  • មានការរើសអើងជាតិសាសន៍ ភេទ ពណ៌ បាត់បង់ប្រពៃណីម្ចាស់ស្រុកជាដើម ។

៧. នៅពេលដែលឃើញជនជាតិ​ភាគតិចផ្សេងៗររស់នៅ លើទឹកដីរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា៖

ក. អារម្មណ៍វិជ្ជមាន

  • មានការជួយប្រទេសជាតិឲ្យរីកចម្រើន
  • មានការកសាងជីវភាពសាមញ្ញ និងសុចរិត
  • ជួយកសាងប្រទេសជាតិ ជួយបង់ពន្ធជូនរដ្ឋ...។

ខ. អារម្មណ៍អវិជ្ជមាន

  • មានការមិនគោរពច្បាប់ ជួញដូរថ្នាំញៀន
  • ធ្វើឲ្យសង្គមជ្រួលច្របល់ ភេរវកម្ម ពេស្យា
  • យកវប្បធម៌បែបប្រទេស គេមកអនុវត្តឬសាបព្រោះនៅប្រទេសយើង... ។

៨ . ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិ រាជរដ្ឋាភិបាលត្រូវ ៖

  • លុបបំបាត់ភាពរើសអើង និងបង្កើតការចូលររួមពីសំណាក់ជនជាតិភាគតិច ក្នុងការធ្វើផែនការអភិវឌ្ឍន៍នៅក្នុងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
  • ជំរុញឲ្យមានការចូលរួមពេញលេញនិង មានប្រសិទ្ធភាពពីសំណាក់ជនជាតិភាគតិចក្នុងការធ្វើសេចក្តីសម្រចចិត្ត
  • កំណត់គោលនយោបាយអភិវឌ្ឍន៍ ស្របតាមវប្បធម៌ប្រពៃណី  ជំនឿនិងភាសារបស់ជនជាតិភាគតិច
  • លើកទឹកចិត្តឲ្យមានអ្នកបកប្រែភាសាជនជាតិ នៅពេលមានការជម្រះក្តីក្នុងតុលាការ
  • ជំរុញអប់រំដល់ជនជាតិភាគតិច ថែរក្សាសុខភាពនិងអនាម័យចូលរួមថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធដែលមានក្នុងសហគមន៍ជនជាតិភាគតិច
  • ទទួលស្គាល់ការប្រើប្រាស់ដីជាលក្ខណៈសមូហភាព
  • ជំរុញឲ្យមានសេវាទេសចរណ៍ក្នុងសហគមន៍ជនជាតិភាគតិច
  • ខិតខំរិះរកជំនួយពីគ្រប់ដៃគូ ដើម្បីអភិវឌ្ឍន៍ជនជាតិភាគតិច ជាពិសេសស្រ្តីនិងកុមារដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ
  • បង្កើតសេវាកម្មផ្នែកសុខភាព ចំពោះជនជាតិភាគតិចដែលនៅតំបន់ឆ្ងាយដាច់ស្រយោល ពិនិត្យការប្រើប្រាស់ថ្នាំសង្កូវបែបបុរាណរបស់ពួកគេ
  • ជំរុញការអប់រំការថែទាំសុខភាពអនាម័យផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការផ្លាស់ប្តូរឬទម្លាប់ជាបណ្តើរៗលើផ្នែកកសិកម្ម ឲ្យមានលក្ខណៈកាន់តែប្រសើរឡើង ។

៩. ជនជាតិភាគតិចមានសិទ្ធិ ដូចតទៅ៖

· អនុវត្ត​ គោរពសាសនារបស់ខ្លួន ប្រើប្រាស់ភាសារបស់ខ្លួនដោយសេរី

· ចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៌សាសនា សេដ្ឋកិច្ច និងកិច្ចការធារណៈ

· ចូលរួមធ្វើសេចក្តី សម្រេចថ្នាក់ជាតិថ្នាក់តំបន់ស្តីពីអំពីបញ្ហា ដែលទាក់ទងនឹងជនជាតិភាគតិចឲ្យស្របទៅតាមច្បាប់របស់ប្រទេស

· បង្កើតនិងថែរក្សាសហគមន៍របស់ខ្លួន ហើយមានទំនាក់ទំនងដោយសេរីដោយសន្តិវិធីជាមួយសមាជិកនៅក្នុងក្រុមរបស់ខ្លួន និងក្រុមដទៃ

· អាចប្រើប្រាស់ដោយពេញលេញ និងដោយមានប្រសិទ្ធិភាពនូវសិទ្ធិមនុស្ស ដោយគ្មានការបេងចែកឋានៈនិងស្មើភាពគ្នាចំពោះមុខច្បាប់

· ទទួលចំណេះដឹងប្រវត្តិសាស្រ្ត ប្រពៃណី ភាសា និងវប្បធម៌ ដែលមានក្នុងផែនដីរបស់គេ

· មានឱកាសគ្រ​ប់គ្រាន់ក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងអំពីសង្គមទាំងមូល ។

១០. នៅប្រទេសកម្ពុជា មានជនជាតិភាគតិចហើយគេប្រកបរបរចិញ្ចឹមជីវីតដូចជា ៖

ក. ជនជាតិចិន

  • បានភៀសខ្លួនមកនៅស្រុកខ្មែរ តាំងពីមុនតាំងពីមុនសម័យអង្គរមកម៉្លេះ
  • ជនជាតិភាគច្រើនជាម្ចាស់ សណ្ឋាគារភោជនីយដ្ឋានហាងលក់ទំនិញ ពាណិជ្ជករ ឈ្មួញជាដើម

ខ. ជនជាតិវៀតណាម

  • សហគមន៍ជនជាតិវៀតណាម បានមករស់នៅកម្ពុជាជាច្រើនសតវត្សមកហើយ
  • ពួកនេះធ្វើការស្ទើរតែ ទាំងអស់គ្រប់ផ្នែកដូចជា ជាងសំណង់ ជាងម៉ាស៊ីន នេសាទត្រី លក់ដូរ ជាដើម ។

គ. ជនជាតិចាម

  • ជនជាតិចាម រស់នៅតាមភូមិនានាខាងជើងនិងខាងលិចរាជធានីភ្នំពេញ ជាពិសេសនៅខេត្តកំពង់ចាម
  • ជនជាតិនេះមានមុខរបរជាអ្នកជួញដូរ នេសាទត្រី សត្តឃាត ( គោ ក្របី សេះ ) ចំណែកស្រ្តីជាអ្នកតម្បាញនិង ធ្វើឧបករណ៍ នេសាទ រួមមានចាក់សំណាញ់ធ្វើមងឬអូនជាដើម ។

ឃ. ជនជាតិភាគតិចអំបូរខ្មែរមន

  • ច្រើនរស់នៅតាមខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ ក្រចេះ​ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី សៀមរាប ពោធិសាត់
  • ពួកនេះនិយាយភាសាផ្សេងៗគ្នា ហើយប្រកបរបរកសិកម្ម បេះផ្លែឈើ បរបាញ់សត្វ រកអនុផលព្រៃឈើ ( ឬសឈើ ជ័រឈើ មើមឈើ... ) ។

១១. សេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សមាន៣០មាត្រា រួមមាន​៖

  • មាត្រា១៖ មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា​
  • មាត្រា២៖ ​ត្រូវចាត់ទុកមនុស្សគ្រប់ៗរូប​ឲ្យបានស្មើៗគ្នា
  • មាត្រា៣៖ សិទ្ធិមានជិវីតរស់នៅ
  • មាត្រា៤៖ សិទ្ធិការពារមិនឲ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ
  • មាត្រា៥៖ សិទ្ធិមិន ឲ្យមានទារុណកម្ម​មកលើខ្លួន
  • មាត្រា៦៖ សិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថាជាមនុស្សមួយរូប
  • មាត្រា៧៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់
  • មាត្រា៨៖ សិទ្ធិសុំឲ្យច្បាប់ការពារខ្លួន
  • មាត្រា៩៖ សិទ្ធិមានសេរីភាព
  • មាត្រា១០៖ សិទ្ធិឲ្យមានការកាត់ក្តីត្រឹមត្រូវ
  • មាត្រា១១៖ សិទ្ធិទទួលការកាត់ទោសស្របទៅតាមច្បាប់កំណត់
  • មាត្រា១២៖ សិទ្ធិការពារជីវភាពឯកជនខ្លួន
  • មាត្រា១៣៖ សិទ្ធិធ្វើដំណើរ ទៅមកបានដោយមានសេរីភាព
  • មាត្រា១៤៖ សិទ្ធិទៅសុំជ្រកកោន នៅក្រៅប្រទេសបាន
  • មាត្រា១៥៖ សិទ្ធិមានសញ្ជាត្តិមួយ
  • មាត្រា១៦៖ សិទ្ធិរៀបចំគូរស្រ​ករ និងគ្រួសារ
  • មាត្រា១៧៖ សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
  • មាត្រា១៨៖ សិទ្ធិមានជំនៅដោយសេរី
  • មាត្រា១៩៖ សិទ្ធិនិយាយស្តី ឬសម្តែងមតិ
  • មាត្រា២០៖ សិទ្ធិចូលរួមប្រជុំដោយសេរី
  • មាត្រា២១៖ សិទ្ធិចូលរួមនៅក្នុងសកម្មភាពនយោបាយ
  • មាត្រា២២៖ សិទ្ធិមាននិរភ័យសង្គម
  • មាត្រា២៣៖ សិទ្ធិមានការងារធ្វើ
  • មាត្រា២៤៖ សិទ្ធិមានការសម្រាក កម្សាន្ត
  • មាត្រា២៥៖ សិទ្ធិមានជីវភាពរស់នៅសមរម្យ
  • មាត្រា២៦៖ សិទ្ធិមានការអប់រំ
  • មាត្រា២៧៖ សិទ្ធិទទួលផលក្នុងជីវភាពវប្បធម៌និងរក្សាសិទ្ធិ
  • មាត្រា២៨៖ សិទ្ធិឲ្យមានច្បាប់ការពារសិទ្ធិ
  • មាត្រា២៩៖ កាតព្វកិច្ចចំពោះសហគមន៍និងគោរពសិទ្ធិអ្នកដទៃ
  • មាត្រា៣០៖ កាតព្វកិច្ចការពារខ្លឹមសារនៃសេចក្តីថថ្លែងការណ៍នេះ​ ។

១២. ពន្យល់ដោយសង្ខេប អំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌គឺ៖

  • មាត្រា១៖ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច
  • មាត្រា២៖ ប្រើប្រាស់ជាអតិបរមាននូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឲ្យមាន​ការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញ
  • មាត្រា៣៖ សិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែក សេដ្ឋកិច្ចសង្គមកិច្ចនិងផ្នែកវប្បធម៌ ដែលមានចេងនៅក្នុងកតិកាសញ្ញានេះ
  • មាត្រា៤៖ ក្នុងការទទួលបានសិទ្ធិទាំងឡាយ ដែលធានាដោយរដ្ឋស្របតាមកតិកាសញ្ញានេះ
  • មាត្រា៥៖ គ្មានបទបញ្ញត្តិណាមួយនៃកតិកាសញ្ញានេះអាចត្រូវបានគេបកស្រាយតម្រូវ ថារដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយមានសិទ្ធិណាមួយធ្វើសកម្មភាព
  • មាត្រា៦៖ សិទ្ធិធ្វើការរងារផ្សេងៗ
  • មាត្រា៧៖ សិទ្ធិរបស់បុគ្គលគ្រប់រូប​ ដើម្បីទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវនិងប្រកបដោយអំណោយផលនិងធានាត្រឹមត្រូវ
  • មាត្រា៨៖ សិទ្ធិរបស់ជនគ្រប់រូបទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គម
  • មាត្រា៩៖ ​កិច្ចគាំពារនិងជំនួយដ៏ទូលាយដែលអាចធ្វើទៅបាន
  • មាត្រា១០៖ ទទួលស្គាល់សិទ្ធិមនុស្សគ្រប់រូប ក្នុងការទទួលជីវភាពគ្រប់គ្រាន់ សម្រាប់ខ្លួននិងសម្រាប់គ្រួសារខ្លួន
  • មាត្រា១១៖ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់ៗរូប មានកម្រិតសុខភាពទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន
  • មាត្រា១២៖ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ​ដើម្បីទទួលបានការអប់រំ
  • មាត្រា១៣៖ រដ្ឋភាគីគឺទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូប ។

១៣ . បានជាកើតមាន កតិកាសញ្ញាអន្តរជាតិព្រោះ ៖

  • មានការកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ
  • អតុល្យភាពនៃការអប់រំ សង្គមកិច្ច
  • មានការរើសអើងភេទ សាសនា ជំនឿ
  • មិនប្រក្រតីនសសុខភាពពលរដ្ឋពិភពលោក
  • ឲ្យមានការទទួលស្គាល់សិទ្ធិស្មើគ្នា
  • មនុស្សម្នាក់ៗមានសេចក្តីថ្លៃថ្នូរពីកំណើត ។

១៤. កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច​ សង្គមកិច្ច និងវប្បធម៌គឺជាស្ថាប័នមួយដែលបង្កើតឡើង ដើម្បីធានាសន្តិភាព ប្រឆាំងនឹងការរើសអើងការប្រកាន់ពូជសាសន៍ផ្សេងៗ ។

១៥. សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖

  • វិស័យឧស្សាហកម្មៈ មានការលេចឡើងនូវទីផ្សារផលិតកម្ម ពាសពេញពិភពលោក និងមានលទ្ធភាពកាន់តែទូលាយឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជន​និងក្រុមហ៊ុនផ្សេងជាពិសេស់ចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជាតិនីមួយៗនិងកម្រិតជាតិ
  • វិស័យហិរញ្ញវត្ថុៈ លេចឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងផ្តល់លទ្ធភាព​កាន់តែប្រសើសឡើងក្នុងការផ្តល់ហិរញ្ញវត្ថុផ្ទៃក្នងុសម្រាប់ឲ្យខ្ចី
  • វិស័យសេដ្ឋកិច្ចៈ សកម្មភាពនៃទីផ្សារមួយសកលលោក បានកើនឡើងដោយផ្អែកលើសេរីភាពការផ្លាសស់ប្តូរទំនិញ្ និងមូលធន
  • គោលនយោបាយសុខភាពៈ ផ្អែកលើវិសាលភាពសកល សុខភាពក្លាយជាររបស់ដែលសំខាន់បំផុត
  • វិស័យនយោបាយៈ ពេលខ្លះសកលភាវូបនីយកម្ម ត្រូវបានគេប្រើសំដៅយកន័យថា ជាការបង្កើតការគ្រប់គ្រងសកលដែនកំនត់ទំនាក់ទំនងក្នុងចំណោមរដ្ឋាភិបាលនិងការធានាសិទ្ធិនានាដែលចាប់ផ្តើមពីសកលភាវូបនីយកម្មសង្គម និងសកលភាវូបនីកម្មសេដ្ឋកិច្ច ។

ក្រៅពីនេះនៅមានឥទ្ធិពល ទាំងផ្នែកវិជ្ជមាននិងអវិជ្ជមានកំពុ​ងតែរាលដាលដល់ផ្នែកផ្សេងៗទៀត រួមមានផ្នែកព័ត៌មាន ភាសា បានទទួលផលចំនេញច្រើនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសតតិយលោក ។ ប្រទេសអភិវឌ្ឍន៍បានយកប្រៀបឈ្នះនិងទាញយក ផលចំណេញពីសកលភាវូបនីកម្មតាមរយៈ ការប្រកួតប្រជែងខាងនយោបាយ សេដ្ឋកិច្ច ជំនួញ ហិរញ្ញវត្ថុ ធនធានមនុស្ស បច្ចេកវិទ្យា ឧស្សាហកម្មជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login