2019-01-21 15:56
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អ្នកស្រី សូ សិទ្ធិ កើតនៅថ្ងៃ ពុធ ខែ មិគសរ ឆ្នាំ មមី ព.ស ២៤២៤ ត្រូវនឹងគ.ស ១៨៨១ នៅសង្កាត់លេខ ៤ក្រុងភ្នំពេញជាធីតាពៅនៃអ្នកស្រី ភ្នង និងលោក ពិពិធសិរីចាងហ្វាងតូរ្យតន្ត្រីក្នុងរាជវាំង ។
កុមារី សូ សិទ្ធិ បានរៀនអក្សរខ្មែរក្នុងសំណាក់បិតា លុះត្រាបានចេះដឹងច្បាស់លាស់ ។ តមកទៀតកុមារី សូ សិទ្ធិ បានរៀនអក្សរនិងភាសាសៀមពីសំណាក់មាតា និងអ្នកជិតខាងខ្លះទៀត រហូតចេះអាននិងនិយាយបានដូចអ្នកដែលបានទៅរៀននៅឯស្រុកសៀមដែរ ។ លុះពេញវ័យកញ្ញា សូ សិទ្ធិ បានរៀបលអាពាហ៍ពិពាហ៍ជាមួយលោក ផាក់ អាំ ជាមន្រ្តីក្រសួងយុត្តិធម៌ ( តុលាការ ) ហើយបានរស់នៅជាមួយគ្នារហូតបានកូនស្រីមួយឈ្មោះនាង ឃុន សាវខុន ។ ដោយមិនអាចរស់នៅជាមួយគ្នាបាន លោកស្រី សិទ្ធិ ក៏បានធ្វើពាក្យសុំលែងគ្នាតាមច្បាប់ ខណៈដែលបុត្រីអ្នកស្រីមានអាយុ៣ឆ្នាំ ។ ក្រោយមកលោកស្រី សិទ្ធិ បានចូលមកបម្រើក្នុងរាជវាំងជំនាន់ហ្លួងស៊ីសុវត្ថិ ។
អាស្រ័យដោយបានទទួលការអប់រំពីមាតាបិតានូវចំណេះដឹងនានាអ្នកស្រី សូ សិទ្ធិ បានរៀនចៀងជាមួយគ្រូចម្រៀងនិងរបាំបានចេះចាំយ៉ាងឆាប់រហ័ស ។ អ្នកស្រី សូ សិទ្ធិ មានសំលេងពីរោះណាស់ ហ្លួងស៊ីសុវត្ថិបានតែងតាំងលោកស្រី ជា ចាងហ្វាងល្ខោនហ្លួង និងជារាជលេខាធិការទទួលខុសត្រូវលើក្រុមរបាំ ហើយតែងតាំងកំណាព្យបែបបទសកវាទិ៍ ច្រៀងនៅពេលបុណ្យនានា ។ ក្រៅពីតួនាទីនេះលោកស្រី សូ សិទ្ធិបានឆ្លៀតសរសេរកំណាព្យកាព្យឃ្លោង និងពាក្យរាយជាសៀវភៅរឿងដែលបោះពុម្ពហើយខ្លះ និងសល់ខ្លះពុំទាន់បោះពុម្ពនៅឡើយ ដោយសារសំណៅរាត់រាយពេក ។
អ្នកស្រី សូ សិទ្ធិ និយមតាក់តែងកាយតាមទំនៀមទម្លាបខ្មែរសុទ្ធសាធគឺ សក់ផ្កាថ្កូវ ពាក់ខ្សែរកមាសមួយខ្សែរពាក់ទំហ៊ូទងត្រង់ ស្លៀកផាមួងឬខៀនចងក្បិនចូល ស្លៀនសំឡុយដែលគឺសម្ពត់ហួលពាក់អាវកមូលដៃខ្លី បង់ក្រមាពណ៌ឬពានាផាហ៊ុមស ។ ដំណើរមួយៗក្បាលរាងឈ្ងោកដីបន្តិចបើនិយាយស្តីច្រើនប្រើពាក្យសុភាពមួយៗ តែហូរហែរមិនអាក់ សម្តីផ្អែមល្ហែមគួរជាទីរាប់អានពន់ពេកណាស់ ។
ចំណែកឯស្នាដៃរបស់អ្នកស្រី សូ សិទ្ធិ មានយ៉ាងច្រើនសន្ធឹកតែស្នាដៃដែលមានកាលកំណត់តែងច្បាស់ លាស់រួមមាន៖
ទម្រង់មុខវែងបន្តិច តែថ្គាមធំ ថ្ងាសទូលាយចម្រុះធំចុងឯត្រង់ ប្រជុំចិញ្ចឹមទូលាយត្រចៀកធំលើ ឯទងក្រោមជិតរួចគ្នាធ្លាក់ចុង រោមចញ្ចឹមក្រាស់គ្រប់លើត្របកភ្នែករាងលើបន្តិចដែលជាជម្រកកែវភ្នែកថ្លាយង់ ។ ដោយសារឬកពារសុភាពរាបសារទន់ភ្លន់ដូច្នេះហើយ បានជាមានញាតិមិត្ររាប់អានច្រើនគ្នាសូម្បីទៅធ្វើសីល ១០នៅឯវត្តបុទុមវត្តីទៅហើយក៏គង់មានអ្នករាប់អាន ចេញចូលសួរសុខទុក្ខញឹកញាប់ដែរ ។
នៅបច្ឆិមវ័យលោស្រី សូ សិទ្ធិ នៅរស់នៅវត្តកាន់សីលទានជានិច្ចកាល ។ ដល់ជរាភាពមែនទែនបុត្រីគាត់នាង ឃុនសាវខន ដែលត្រូវជាស្នំហ្លួង មុនីវង្សបានយកម្តាយមករក្សាហើយលោកស្រី សូ សិទ្ធិ បានទទួលមរណភាពនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ១៩៦៣ ក្នុងជន្មាយុ ៨២ឆ្នាំ ។
ប្រវត្តិឱសថបណ្ឌិត កុក សុខគីម ( គីណាល់ )
ឱសថបណ្ឌិត កុក សុខគីម ដែលជាស្ថាបនិកឱសថគីណាល់ ( kinal ) តាំងពីឆ្នាំ ១៩៦០ លោកបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ នៅប្រទេសបារាំង កាលពីរសៀលថ្ងៃ ទី២៩ ខែ ក្កកដា ឆ្នាំ ២០១១ ដោយជរាពាធ ។
ឱសថបណ្ឌិត កុក សុខគីម បានប្រឡងជាប់បាក់ឌុកនៅឆ្នាំ ១៩៥៤ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។ បន្ទាប់មកលោកបាន ទៅបន្តការសិក្សាបណ្ឌិតឱសថសាស្រ្ត MONIPELLIER ( ម៉ុង ប៉ឺលីយេ ) ប្រទេសបារាំងអស់រយៈពេល៦ឆ្នាំ ដោយបានរៀនបន្ថែមខាងបច្ចេកវិទ្យាផលិតផលឱសថទៀតផង ។ នោឆ្នាំ ១៩៦០ លោកបានវិលត្រឡប់មកប្រទេសកម្ពុជា លោកក៏បានចូលរួមបង្កើតមហាវិទ្យាល័យឱសថសាស្រ្តនៅភ្នំពេញ ហើយក៏ចាប់ផ្តើមបង្កើតសហគ្រាសផលិតឱសថមុនគេនៅកម្ពុជា ។ ឱសថដែលលោកបង្កើតនិងផលិតផលឱសថមុនគេនៅកម្ពុជា ។ ឱសថដែលលោកបង្កើតនិងផលិតមុនគេគឺ ឱសថគីណាល់ សម្រាប់បំបាត់ការឈឺចុកចាប់គ្រប់ប្រភេទ ។
បន្តបន្ទាប់មកទៀត លោកបានបង្កើតផលិតផលឱសថរហូតដល់៧០មុខ ដោយមានការចូលរួមសហការីពីប្អូនរបស់លោកឈ្មោះ កុក សុខខេង និង សហការីចំនួន១៧០នាក់ទៀត ។ ទន្ទឹមនឹងនោះលោកបានបង្រៀន និងជំរុញឲ្យឱសថការី ដែលទើបតែចេញពីមហាវិទ្យាល័យឲ្យបង្កើតរោងចក្រផលិតឱសថជាបន្តបន្ទាប់រហូតមានដល់ទៅ ១៥រោងចក្រ ។ តែជាអកុសលនៅ ឆ្នាំ១៩៧៥របបខ្មែរក្រហមបានកម្ចេចបំផ្លាញខ្ចេចខ្ចីអស់ នូវសមិទ្ធផលដែលលោកបានបង្កើតឡើង ។
នៅឆ្នាំ ១៩៧៦ នៅពេលដែលខ្មែរក្រហមកាន់អំណាចនិងធ្វើការកាប់សម្លាប់បំផ្លិចបំផ្លាញ នៅក្នុងប្រទេសកម្ពុជាលោកបានភៀសខ្លួនទៅរស់នៅបរទេស ហើយបានចូលហ៊ុននឹងគេបង្កើតរោងចក្រផលិតឱសថឈ្មោះ Ploypharma ( ប៉ូលីហ្វាម៉ា ) នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយផលិតឱសថចំនួន៥០មុខនិងប្រកបរបរបើកឱសថស្ថាននៅប្រទេសបារាំង អស់រយៈពេល៣៥ឆ្នាំ ។
ក្រោយមកលោកបានត្រឡបមកប្រទេសកម្ពុជាវិញ និងចូលរួមក្នុងវិស័យសុខាភិបាល ហើយលោកបានធ្វើឲ្យឱសថគីណាល់ រស់ឡើងវិញនិងទទួលភាពល្បីល្បាញពីសំណាក់អ្នកប្រើប្រាស់ ព្រមទាំងលក់ដាច់ជាងគេ នៅក្នុងប្រទេសកម្ពុជាហើយបាននាំចេញទៅលក់នៅក្រៅប្រទេសទៀតផង ។ ក្រៅពីវិស័យសុខាភិបាល លោកឱសថបណ្ឌិត កុក សុខគីម បានចូលរួមក្នុងការស្ថាបនាប្រទេសជាតិវិស័យជាច្រើនដូចជាវិស័យទេសចរណ៍ លោកបានកសាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ឈ្មោះLe Merien ( ឡឺមេរីយៀន ) ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ។
ចំណែកវិស័យឧស្សាហកម្មកៅស៊ូ លោកបានបង្កើតរោងចក្រធំជាងគេក្នុងប្រទេសកម្ពុជា ហើយលោកបានចូលរួមលើវិស័យសាងសង់និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសច្រើន ។ ក្រៅពីនេះលោកបានបង្កើតសាគមន៍ឱសថការីនៅប្រទេសបារាំងមួយដ៏ធំ ដែលទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ។
លោកឱសថបណ្ឌិត កុក សុខគីម ជាស្ថាបនិម្នាក់ដែលមានគំនិតច្នៃប្រឌិតនិងមានគំនិតច្រើនក្នុងការជួយស្ថាបនាប្រទេសជាតិ ហើយលោកមានគោលបំណងឲ្យកូនខ្មែរជំនាន់ក្រោយទទួលយកចំណេះដឹងនិងបទពិសោធដែលសោកមានដើម្បីបន្តស្នាដៃនិងជាប្រយោជន៍សម្រាប់ការស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខ ។ តែគួរឲ្យសោកស្តាយ លោកមិនអាចនៅបន្តដើម្បីជួយបណ្តុះបណ្តាលដល់អ្នកជំនាន់ក្រោយៗ ទៀតបានដោយលោកបានធ្វើមរណកាលនៅប្រទេសបារាំងកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១១ដោយជរាពាធ ។