2019-01-21 15:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
លោក វ៉ាន់ឌី កាអុន ( ឡាតាំង vandy kaonn ) កើតនៅឆ្នាំ ១៩៤២ គឺជាអ្នកវិភាគប្រវត្តិសាស្រ្តកម្ពុជានិងងឲអក្សរសិល្ប៍ខ្មែរ ហើយលោកក៏ជាអ្នកនិពន្ធសៀភៅមួយចំនួនទាក់ទង នឹងទស្សនវិទ្យា សង្គមវិទ្យា នយោបាយ និងប្រវត្តិសាស្រ្តជាភាសាខ្មែរនិងបារាំង។ លោក វ៉ាន់ឌី កាអុន បានសិក្សាផ្នែកសង្គមវិទ្យានៅ Sorbonne ( សាកលវិទ្យាល័យប៉ារីស ) ហើយបានបញ្ចប់នៅឆ្នាំ ១៩៧០ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងទូលំលាយតាមរយៈកម្មវិធី ប្រវត្តិសាស្រ្តខ្មែរ និងអក្សរសិល្ប៍ខ្មែរ របស់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសា ។
លោកបានបំពេញវិជ្ជា នៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាបត្របានទទួលតំណែងជាសាស្រ្តចារ្យភាសាបារាំងនៅអនុវិទ្យាល័យ ព្រៃនប់ក្នុងខេត្តកំពត់ ។
នៅឆ្នាំ១៩៦៨លោកបាន មកធ្វើការជាអ្នកនិពន្ធការសែត ភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជននិងជារដ្ឋមន្រ្តី មានឥទ្ធិពលរបស់សម្តេចសសីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទីជាចាងហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន ( AKP )
នៅឆ្នាំ ១៩៦៩ លោកបានទទួលដំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតការសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois ។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជា ចាង ហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន ( AKP ) ជាចាង ហ្វាង រងព្រឹត្តបត្រចតុមុខ និងជាទីប្រឹក្សាការសែតមហាជន ។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ ។
លោកបានមកបន្តវិជ្ជាផផ្នែកឧត្តមសិក្សា នៅប្រទេសបារាំងនៅឆ្នាំ ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញនៅឆ្នាំ ១៩៧៤ ។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ ១៩៧៥ដោយបានបោះពុម្ភផ្សាយនូវសិក្សាកថាមួយចំនួន ។ លោកបានរួចផុតពីសម័យខ្មែរក្រហមហើយលោកបានចូលទៅជាសមាជិក រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ។ ដោយជំនួយកងទ័ពស្មគ្រចិត្តវៀតណាមនិងកងកម្លាំងប្រដាប់ អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយយកអំណាចពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ មករា ឆ្នាំ ១៩៧៩ ។
នៅឆ្នាំ ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្រ្តក្នុងគោលដៅសិក្សា បែបវិទ្យាសាស្រ្តពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ ១៩៨៩ ។ អ្នកស្រាវជ្រាវបរទេសនានាដែលបានមកទស្សនាស្រាវជ្រាវកម្ពុជា តែងមកសាកសួរនិងគារវកិច្ច ចំពោះលោកជានិច្ច ហើយអ្នកទាំងនោះនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញាវ័ន្តមួយរូបរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរបបអំណាចនិងបក្ស ។
ដោយមានទំនាស់ទំនុយនិងរដ្ឋាភិបាលមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ ។ សព្វថ្ងៃ លោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តន៍ នៃវិទ្យុបារាំងអន្តរជាតិ ក្នុងកម្មវិធីភាសាខ្មែរ ( Radio France Internationa; RFI ) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខខ្មែរ និងវិភាគសៀវភៅចេញថ្មី ផ្នែកនយោបាយ សេដ្ឋកិច្ចលសង្គម ។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗ នៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធន៍សំខាន់នាំឲ្យលោកផលិតបានស្នាដៃសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទណាមួយក្រោមការដឹកនាំដោយ សាស្រ្តាចារ្យ Pierre Richard Feray នៅសាកលវិទ្យា Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់នៅក្នុងពិភពលោកទំនើប ( Le Cambodge ett ses difficulties dinsertion au monde moderne ) ។
ស្នាដៃនិពន្ធរបស់លោករួមមាន៖
ប្រវត្តិសាស្រ្តចារ្យ ឡាយ ហ៊ុនគី
អ្នកស្រី ឡាយ ហ៊ុនគីឬត្រូវបានគេស្គាល់ទូទៅថា អ្នកស្រីនៅប្រទេសកម្ពុជា ។ អ្នកស្រីគឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ បោះពុម្ពឆ្នាំ ១៩៧៤ ។
អ្នកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ១៩៣៥ នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង ។
ការសិក្សា៖
ការងារ៖
ស្នាដៃនិងការងារ
អ្នកស្រី ឡាយ ហ៊ុនគី ជាសាស្រ្តចារ្យ បរិញ្ញប័ត្រអក្សរសាស្រ្តខ្មែរ ជានាយកមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ ១៩៨៥ ១៩៨៦ និងជានាយកនៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០ ។
អ្នកស្រីត្រូវបានគេស្គាល់ទូទៅថា អ្នកស្រី ត្រឹង ងា គឺជាសាស្រ្តចារ្យនិងជាប្រវត្តិវិទូដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ។ អ្នកស្រី គឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់បោះពុម្ព១៩៧៤ ។
ជីវីតគ្រួសារ
អ្នកស្រី ឡាយ ហ៊ុន គី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ហើយដែលឈ្មោះនេះត្រួវបានគេស្គាល់ជាទូទៅថាជាអ្នកស្រី ដោយសម័យនោះហៅតាមទម្លាប់បារាំងគឺហៅឈ្មោះស្វាមី ។ អ្នកទាំងពីរមានកូនចំនួន ៤នាក់គឺ៖
ប្រវិត្តសាស្រ្តចារ្យ នួន កន
សាស្រ្តចារ្យ នួន កន កើតនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ១៩៣៤ ក្នុងក្រុងភ្នំពេញ ។ លោក នួន កន ជាសាស្រ្តចារ្យនាដសាស្រ្តនៃមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ ។ លោកបានចូលជាសមាជិកអ្នកនិពន្ធខ្មែរ តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៥៨ ។
លោកបានទទួលអាហារូបករណ៍អាមេរិកាំង មូលនិធិអាស៊ី ( Asia Foundation ) នៅភ្នំពេញ ។ ពីឆ្នាំ ១៩៦១ ១៩៦៥ លោកបានទៅរៀនសិល្បៈនាដកម្មនិងការដឹកនាំរឿងល្ខោន ពីប្រទេសបារាំងក្រោមការដឹកនាំរបស់គ្រូ Pierr Valde ចាងហ្វាងសាលាល្ខោនឈ្មោះ Teatre Traoin ។ នៅឆ្នាំ ១៩៦៦ ១៩៦៧ លោកបានត្រឡប់ ជាប់សញ្ញាបត្រវិជ្ជាស្ថានសិក្សាល្ខោននាដកម្ម ( Institude detudes theatrale ) នៅសកលវិទ្យាល័យប៉ារីស ទី៣ស្ហោបោន ( Paris III Sorbonne ) ប្រទេសបារាំង ។ ឆ្នាំ១៩៦៧ ១៩៦៨ លោកបានទៅសិក្សានៅមជ្ឈមណ្ឌលសិក្សាវិទ្យាល័យអន្តរជាតិ ខាងការអប់រំសិក្សានិងស្រាវជ្រាវសិល្បៈនាដសាស្រ្ត CUIFERD នៅ Nancy ប្រទេសបារាំងហើយលោកបានប្រឡងជាប់ សញ្ញាបត្រជាន់ខ្ពស់សិក្សាដកម្ម ។
លោកបានត្រលប់មកភ្នំពេញ បំពេញការងារជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញដដែល ។ ឆ្នាំ១៩៧៤ ១៩៧៦ លោកបានទទួលអាហារូបករណ៍អាមេរិកាំងមូលនិធិជប៉ុន ( Japan Foundation ) នៅតូក្យូ ដើម្បីស្រាវជ្រាវល្ខោនបុរាណ ណូ ( No ) ។ បន្ទាប់ពីខ្មែរក្រហមមកកាន់អំណាចនៅភ្នំពេញ លោកមិនអាចចូលមកកម្ពុជាវិញបានទេលោកបានទៅរស់នៅប្រទេសសហរដ្ឋមអាមេរិចរហូតដល់ឆ្នាំ ១៩៩១ ទើបត្រឡប់ទៅរស់នៅប្រទេសជប៉ុន ជាមួយភរិយាជាជនជាតិជប៉ុន ។ ឆ្នាំ ១៩៩៣ ដល់ ១៩៩៦មហាវិទ្យាល័យជាតិខាងភាសាបរទេស ( Tokyo Gaikokugo Daigaku ) នៅតូក្យុបានទទួលលោកឲ្យធ្វើជាសាស្រ្តាចារ្យភាសាខ្មែរ ។ ពេលលោកចូលនិវត្តន៍ លោកបានត្រលប់ទៅរស់នៅ Long Beach សហរដ្ឋអាមេរិច ។ បើទោះបីជានៅសហរដ្ឋអាមេរិចក្តីឬនៅជប៉ុននក្តី លោកជាអ្នកការពារវប្បធម៌ អរិយធម៌ខ្មែរ យ៉ាងសកម្មនិងជានិរន្តរទាំងផ្នែកសមាគន៍ខ្មែរទាំងផ្នែកមនុស្សធម៌ ។ លោកក៏ជាសិស្ស របស់លោក ហង្ស ធុនហាក់ ជំនាន់លោក ហង់ ជួន និងលោក ឆេង ផុន ។ លោកបានទទួលអនិច្ចកម្មនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ ២០០២ វេលាម៉ោង៩ព្រឹកដោយលរោគាពាធក្នុងជន្មាយុ៦៨ឆ្នាំនៅឡុងប៊ិច សហរដ្ឋអាមេរិក ។
ចំណែកឯស្នាដៃសំខាន់ៗរបស់លោក មានដូចជារឿងល្ខោននិងសិក្សាកថា ដូចបានរ៉ាយរ៉ាប់ខាងក្រោម៖