Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

លោក ញ៉ុក ថែម        កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្ត បាត់ដំបង ។ បិតាលោកឈ្មោះ ញ៉ូ រីឯ មាតាឈ្មោះ ហៀក ជាជាតិខ្មែរហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុកខេត្តបាត់ដំបង ។

          កុមារភាពនិងការសិក្សា៖

          កាលពីកុមារភាពគឺក្នុងឆ្នាំ ១៩១៣លោកបានទៅរៀននៅវត្តពោធិវាល ស្រុក សង្កែ ខេត្តបាត់ដំបង ។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាកលោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល ។

          នៅឆ្នាំ១៩១៨ លោកមានបព្វជ្ជា (​បួស ) ជាសាណេរ  ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាឡី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅខេត្តបាត់ដំបង់ ។ លោកក៏បានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ ១៩១៩ លោកបានបន្តវិជ្ជានៅក្រុងបាងកក ប្រទេសថៃ ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សាជាន់ទៅក្នុងឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាបត្របរិយត្តិភាសាបាឡី ទីមហា៣ប្រយោគ ។ ពីរឆ្នាំក្រោយមកគឺឆ្នាំ ១៩២៦ លោកបានជាប់ទីមហា៤ប្រយោគ ហើយពីរឆ្នាំតមកទៀត ( ១៩២៨ ) លោកជាប់ទីមហា៥ប្រយោគនិងជាទីបញ្ជប់ លោកបានជាប់ទីមហា៦ប្រយោគ នៅក្នុងឆ្នាំ ១៩២៩ ។ សូមបញ្ជាក់ថា នៅប្រទេសថៃ ការសិក្សាភាសាបាលី មានសរុបទាំងអស់៩ប្រយោគ ( ជាន់ឬកម្រិត ) ដែលបរយោគទី៩ជាយោគខ្ពស់បំផុត ( ថ្នាក់បណ្ឌិត ) ។ លោកបានលាចាកបរិក្ខាបទមកជាគ្រហស្ថនៅឆ្នាំ ១៩៣៦ ។

          អំពីការរងារ

          ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ ។ លោកធ្វើជាគ្រូបង្រៀនភាសាបាឡី នៅទីក្រុងបាងកក ចាប់ពីគ.ស១៩២៧ទៅទល់នឹងគ.ស១៩៣០ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនាបណ្ឌិត្យ ។ នៅឆ្នាំ ១៩៣៨ លោកធ្វើការនៅព្រះរាជបណ្ណាល័យកម្ពុជា មាននមុខងារជាអ្នកចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុជាសុរិយា ។ នៅឆ្នាំបន្ទាប់មក ( ១៩៣៩ ) ​លោកបានធ្វើជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនាបណ្ឌិត្យ ក្រុងភ្នំពេញជាមួយនតំណាងផ្សេងៗទៀត លោកបានទៅរៀបចំកម្មវិធីសិក្សា និងពិធីសម្ពោធន៍ពុទ្ធសាសនាបណ្ឌិត្យ នៅក្រុងហ្លួងព្រះបាង និងក្រុងវៀងច័ន្ទនាប្រទេសឡាវ ។

          ឆ្នាំ១៩៤២ លោកបានទៅសម្ពាធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បូង និងឆ្នាំ១៩៤៣លោកជាតំណាងរៀបចំកម្មវិធីសិក្សា សម្រាប់ពុទ្ធសាសនាបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសឡាវ ។

          លោក ញ៉ូក ថែម បានធ្វើជាសាស្រ្តចារ្យខ្មែរនៅថ្នាក់ទី៥ នៃសាលាគរុវិជ្ជានៅឆ្នាំ ១៩៤៥ ។ នៅឆ្នាំា ១៩៤៦លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យ ព្រមទាំងជាសាស្រ្តាចារ្យនៅវិទ្យាល័យស៊ីសុវត្ថិទៀតផង ។ ប៉ុន្តែនៅឆ្នាំ ១៩៥០ លោកលាឈប់ពីពុទ្ធសាសនបណ្ឌិត្យ ចូលមកបម្រើក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិហើយលោកធ្វើជាសាស្រ្តាចារ្យ ជាប់សន្យារហូតមក ។ ប្រាំមួយឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៥៦ លោកសុំផ្លាស់ទៅធ្វើជាសាស្រ្តាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង ។ ប៉ុន្តែក្នុងឆ្នាំ១៩៥៨ លោកបានផ្លាស់ទៅធ្វើការិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញក្នុងឋានៈជាសាស្រ្តាចារ្យផង និងជាអ្នកស្រាវជ្រាវឯកសារអក្សរសាស្រ្តខ្មែរ នៅវិទ្យាស្ថាននោះផង ។ លោកជាសាស្រ្តចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល ។

          ស្នាដៃ

        កាលលោកទៅសិក្សានិងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃឬបាឡីថៃ ។

          ក្រៅពីនេះ លោកមាន​ស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖

  • ពុទ្ធប្បវត្តិសង្ខេប
  • អនុពុទ្ធប្បវត្តិភាគ១​ ២
  • ប្រជុំភាសិត ភាគ១ ២
  • មហាវេស្សន្តរជាតក
  • ប្រជុំពុទ្ធភាសិត
  • ជាតិសាសនព្រះមហាក្សត្រ
  • រឿងបិសាចស្នេហា ( ប្រលោមលោកបោះពុម្ពឆ្នាំ ១៩៤២ )
  • រឿងកុលាបប៉ៃលិន ( ប្រលោមលោកបោះពុម្ពឆ្នាំ ១៩៣៦ឬ ១៩៤៣ )
  • ឯកសាររាត្រី ( ភាគខ្លះប្រែ )
  • ចូឡវេទល្លសូត្រ ( ប្រែ )
  • វិធីប្រតិបត្តិធម៌
  • ពន្លឺអាស៊ីទ្វីប (​ប្រែ )
  • បញ្ញសជាតកសង្ខេប ភាគ១ ២ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login