Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

លោក កេង វ៉ាន់សាក់ ( Prof KENG Vansak ) គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុយលើលេខ និងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្រ្តខ្មែររឿងល្ខោន កំណាព្យនិងរឿងខ្លីៗតាំងពីទស្សវត្សរ៍ ១៩៤០នោះមក ។

                   ជីវៈប្រវត្តិសង្ខេប៖

        បណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្តស័ក ពុទ្ធសករាជ២៤៦៨ ត្រូវនឹងថ្ងៃទី  ១៩ ខែ កញ្ញា ឆ្នាំ ១៩២៥ ។

          លោក កេង វ៉ាន់សាក់ ដែលមានមាតាឈ្មោះ​ហម អ្នកខេត្ត ពោធិ៍សាត់ ជាប់ខ្សែស្រឡាយជាញាតិវង្សទៅនិងម្ចាស់ក្សត្រីល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្តម យុគន្ធរនិងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់លែង មានវ័យចម្រើនធំធាត់នៅភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ។ ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផងដេលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថាលោក កេង ស៊ីផាន់ នេះគឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខនុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក ។

          ទោះបីយ៉ាងណាក្តីចក្នុងប្រវត្តិជីវីតបណ្ឌិត កេង វ៉ាន់សាក តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្តខ្មែរនិងចលនានយោបាយចម្រើនជឿនលឿននិយម ដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់របបកម្ពុជាប្រជាធិបតេយ្យផង ។

                   ប្រវត្តិការងារ

          ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ ។

          គួររំឮកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្តបានបណ្តាលទុក្ខ កង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក ។ នៅពេលអាយុ៣០ឆ្នាំ បណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្តើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ ១៩៥៥គឹនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកុំជាអគ្គលេខាធិការ បានបាញ់ឆ្នោតគណបក្សសង្គមរាស្រ្តនិយមដឹកនាំដោយ សម្តេចព្រះឱបយុវរាជ នរោត្តម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្តនិយមតាមការឆ្លើយដាក់ររបស់បុគ្កលិក ក្នុងគ្រួសារចារកម្មម្នាក់ឈ្មោះ ជ័យ សុផល ។

          នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើប រំជួលច្របូលច្របល ក្នុងការចាត់ចែងអក្សរសាស្រ្តជាតិ ពេលដែលលោកធ្វើជាសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរនៅពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជ ។

          លោកសាស្រ្តាចារ្យ កេង វ៉ានសាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជាបុគ្គលិកសិក្សាលេខរៀងទី១ ផងនោះជាបញ្ញាជនឬអ្នកដឹកនាំដទៃទៀតឡើយ ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនិងដឹកនាំប្រទេសខ្មែរ ឲ្យរួចចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ ។

                                      ស្នាដៃ

        ស្នាដៃរបស់លោក ដូចជារឿងសាច់មិនបានស៊ីយកឆ្អឹងុំព្យូរក រឿងអន្ទិតគោលោត ចិត្តក្រមុំគុកកាមលេសល្បែង ល្បោយខ្មែរស្លាប់ខ្មែររស់និងការនិពន្ធចាភាសាបារាំងវិញដូចជាសំណេរហ្គ្វលកេ​អាស់ស្ពេកឌឺឡា លីតឈើរែតឈើខ្មែរ រឿងរាមកេ្តរ្តិ៍ដេលបានបោះពុម្ពនៅកម្ពុជាអត្ថបទនៃនិក្ខេបទវប្បធម៌ខ្មែរដ៏ល្អនិងកំរកបាននិងកំណាព្យជាភាសាបារាំង ឈ្មោះត្រេនឌីដេដាន់ផាប់ផូលគឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុយលីលេខលនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្រ្តរឿងល្ខោនកំណាព្យ និងរឿងខ្លីៗតាំងពីទសវត្សរ៍១៩៤០នោះមក ។

                                       សម្តីកាលនៅរស់

        កាលនៅមានជីវីតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ ធា្លប់មានប្រសាសន៍ថា​៖ កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្តេចយើង ដោយសាររាស្រ្តយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱកក្បាលក្រោបតាមតែគេហ្នឹង ។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪ៉ពុកម្តាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ ។ ខ្ញុំខំធ្វើម៉េចឲ្យយបើឲប្រើភាសាខ្មែរបាន សរសេរអក្សរជាពុម្ពបានហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន ។ អាហ្នឹងជាប្រាជ្ញាធំជំនាន់ហ្នុងគឺថាឯករាជ្យមិនកើតត គឺយើងអត់មាន​ម៉ាស៊ីនសរសេរ ។ ​សរសេរដៃហ្នឹង កិច្ចការរដ្ឋទៅមិនទាន់ទេ ...​។ ទោះបីជាយ៉ាងណាក្តីទាក់ទង់នឹងប្រវត្តិជីវីតលោក កេង ​វ៉ាន់សាក់ បើតាមនិទានមួយផ្តល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គដួង នឹម សូហ្វីនឲ្យដឹងថា លោក​កេងវ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួង លក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណាព្រះបាទស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ។

                                      បាតុភូតពីកំណើត

 តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះវ៉ាន់ សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្តាលដោយសូរ្យគ្រាសគឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ ។ ស្របនិងព្រឹត្តការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្ស ក្នុងព្រះរាជវាំងបណ្តាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ ៤០ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ ។

          អ្នកអង្គម្ចាស់ក្សត្រី អង្គដួង នឹមសូហ្វីនឲ្យដឹងទៀតថាហោរាជវាំងបានព្យាករណ៍ថាមានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជិវីតឬបំបរបង់ចោល ។ សូមបញ្ចក់ថា ពុមានឯកសារផ្លូវការណាមួយដេលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិ ដែលបានផ្តល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ ។

                                      ភាពផ្ទាល់ខ្លួន

          រីឯបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបជានិយមដ៏ស្លាប់រស់ម្នាក់នោះ ធ្លាប់ឲ្យដឹងថាមាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក​។

          ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់តែងមានប្រសាសន៍ប្រាប់អ្នកផង​ទាំងពួងអំពីការជាប់ចិត្ត ដឹងគុណគ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូនការៈដ៏ធំធេងរបស់មាតាលោក ។ សូម្បីវ៉ាន់សាក់ធ្លាប់បានឲ្យដឹងថា លោកតែងនឹងឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្តីដ៏ពីរោះប្រកបដោយក្តីមេតា្តភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប ។

          ក្នុងពេលមានជីវីតនៅឡើយ បណ្ឌិត កេង វ៉ានសាក់ ធ្លាប់ផ្តល់បទសម្ភាសន៍ ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពីរឿងរ៉ាវផ្សេងៗ ទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំងប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង ។

          លោកបណ្ឌិតសាស្រ្តាចារ្យ កេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពិថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០០៨ ។​សពវីនិពន្ធអក្សរសាស្រ្តខ្មែរដ៏ល្បីល្បាញនិងជាស្ថាបត្យករអង្គុលីលេខខ្មែរសម័យវត្សរ៍ឆ្នាំ ១៩៥០ គឺបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅ ទីក្រុងប៉ារីសប្រទេសបារាំងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នំា ២០១៣ ដើម្បីបូជាយកអធ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជា ដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផង ។    



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login