Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា ។

២. ដូចម្តេចដែលហៅសិទ្ធិមនុស្ស ?​តើហេតុអ្វីបានជាកើតមានសិទ្ធិមនុស្ស ?

៣. តើការចេះអធ្យាស្រ័យខាងសាសនានាំមកនូវគុណសម្បត្តិនិងគុណវិបត្តិដូចម្តេចខ្លះចំពោះអ្នក និងសង្គម ?

៤. តើប្រទេសកម្ពុជាបានទទួលផលពីការកសាង ស្ពាន ថ្នល់ ដើម្បីកាត់បន្ថយភាពក្រីក្រដូចម្តេចខ្លះ ?

៥. ចូរបកស្រាយពីប្រវត្តិនៃពិធីបង្វិលពពិល ?

៦. ទស្សនៈមួយបានពោលថា ការសិក្សាចំពោះដឹងវប្បធម៌ទូទៅពិតជាមានសារសំខាន់ណាស់សម្រាប់កូនខ្មែរ ។ ចូរបំភ្លឺ ?

ចម្លើយ

១. និយាយពីសកលភាវូបនីយកម្មគឺ ៖

          សកលភាវូបនីយកម្ម គឺជាដំណើរមួយដែឲលសេដ្ឋកិច្ច សង្គមនិងវប្បធម៌តំបន់និងពិភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនងនិងពាណិជ្ជកម្ម ។ ពាក្យសព្ទនេះ ជូនកាលគេប្រើសម្តៅយក សកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលមានន័យថាការបញ្ចូលសេដ្ឋកិច្ច ទៅក្នុងសេដ្ឋកិច្ច អន្តរជាតិតាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូលចូលនូវមូលធន អន្តោប្រវេសន៍ និងការរាលដាននៃបច្ចេកវិទ្យា ។

          និយាយពីតួនាទីរបស់វាគឺ៖​

· ជាការបង្កើតអន្តរទំនាក់ទំនង

· មានភាពពឹងពាក់គ្នាទៅវិញទៅមក

· ដោះស្រាយបញ្ហានិងផ្នែកហិរញ្ញវត្ថុ

· កាត់បន្ថយនូវភាពក្រីក្រ អនក្ខជន

· អភិវឌ្ឍន៍ប្រកបដោយនិរន្តេភាព

· រក្សាអត្តសញ្ញណវប្បធម៌​សន្តិភាព ... ។

២. សិទ្ធិមនុស្ស គឺជាអំណាចខាងលើសីលធម៌និងជាអំណាចដែលមិនត្រូវគេរំលោភបាន ក្នុងការកាន់កាប់ការធ្វើឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។

          បានជាកើតមានសិទ្ធិមនុស្ស ព្រោះ៖

  • ការប្រល័យពូជសាសន៍ ( អាឡឺម៉ង់​ ខ្មែរ... )
  • ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ
  • ការប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន កំណត់
  • ការធ្វើសង្រ្គាមប្រឆាំងមនុស្សជាតិ
  • ការគ្មានការយោគយល់គ្នា រវាងជាតិសាសន៍មួយនិងជាតិសាសន៍មួយ ។

៣. ការចេះអធ្យាស្រ័យខាងសាសន៍ នាំមកនូវគុណសម្បត្តិ និងគុណវិបត្តិដូចតទៅ៖

ក. គុណសម្បត្តិ

  • ឲ្យមនុស្សទាំងអស់ចេះគោរព ស្រឡាញ់គ្នា
  • ចេះរិះរកដំណោះស្រាយដោយសន្តិវិធី
  • ចេះជួយយកអាសារគ្នាទៅវិញទៅមក
  • មានចិត្តសន្តោរវាងគ្នានិងគ្នា
  • ត្រូវចេះរស់នៅប្រកបដោយសុខសន្តិភាព ។

ខ. គុណវិបត្តិ

· ពួកជនខិលខូច យកសាសនាប្រព្រឹត្តអំពើផ្សេងៗ​ដែលមិនគួរគប្បី

· ការលំហូរចូលនៃសាសនាផ្សេងៗ ធ្វើឲ្យបាត់លក្ខណៈសាសនារបស់រដ្ឋ

· ការធ្វើឲ្យប្រាសចាកគន្លងធម៌ ជាកំហុសមួយដ៏ធ្ងន់ធ្ងរ

· គិតតែលើជំនឿអរូបី គ្មានជំនឿជាក់លើខ្លួនឯង ក្នុងការធ្វើអ្វីមួយ

· ធ្វើឲ្យគំនិតកុមារចេះថ្វាយខ្លួននៅវ័យក្មេងគឺមិនមែនមានន័យថាជា ការគោរពសិទ្ធិមនុស្សឡើយ។

៤. គោលនយោបាយកសាងស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅ ៖

  • កាត់បន្ថយប្រាក់ចំណាយ ក្នុងការធ្វើដំណើរអស់ជាច្រើនដំណាក់ រួមមានឆ្លងស្រឡាង ទូក កាណូត ជាដើម
  • ចំណេញពេលវេលាឆាប់ដល់គោលដៅ ប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
  • កាត់បន្ថយការចំណាយ ទៅលើការជួសជុលយានជំនិះដែលបណ្តាលមកពីផ្លូវមិនល្អ យានយន្តងាយខូច ដែលត្រូវទិញគ្រឿងបន្លាស់
  • កាត់បន្ថយការចំណាយ ទៅលើប្រេងឥន្ធនៈ ផ្លូវល្អ ល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
  • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
  • សេវាកម្មសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
  • សេវាកម្មសុខាភិបាលល្អ នៅជនបទ
  • ផលិតផលទំនិញសំបូរបែប តម្លៃថោកចរាចរណ៍ទាន់ពេលវេលា និងរក្សាគុណភាពបានក្នុងការដឹកជញ្ចូន
  • វិស័យទេសចរណ៍ ដំណើរការល្អ
  • ជនបទក្លាយជាទីក្រុងដោយសារគមនាគមន៍ រីកចម្រើនសេដ្ឋកិច្ចរីកលូតលាស់ ជីវភាពប្រជាពលរដ្ឋបានធូរធានិងលើកកម្ពស់អាចកាត់បន្ថយភាពក្រីក្របាន ។

៥. បកស្រាយប្រវត្តិ ពិធីបង្វិលពពិលគឺ៖

          ពិធីបង្វិលពពិល គឺយកតាមលំនាំរឿងព្រេងបុរាណកាល ពីយូរលង់ណាស់មកហើយដែលមានតំណាលថា មានកូនស្តេចមួយអង្គមានព្រះនាមថា ព្រះបាទជ័យសុរិយារាជកុមារ ទ្រង់ប្រថាប់នៅនគរតែតុជម្ពូ នាជម្ពូទ្វីបបានទៅស្វែ​ងរករៀនសិល្ប៍សាស្រ្តជាមួយព្រះឥសូរនាភ្នំ ( វ្នំឬបពិត​) កែឡាស់ ។ ព្រះឥសូរក៏បានស្តោះ ទឹកមាត់ដាក់ព្រះឱស្ឋ ( មាត់ ) របសព្រះរាជកុមារ នាំឲ្យមានកម្លាំងដូចជាចគសារ ( ដំរីសារ ) នៅពេលដែល ព្រះរាជកុមារលា ព្រះឥសូរមក ព្រះរាជនគរវិញព្រះរាជកុមារក៏បានទូលសុំព្រះឥសូរនូវវត្ថុអនុស្សាវរីយ៍មួយសម្រាប់ពេលដែលខ្លួនរៀបអាពាហ៍ពិពាហ៍ ។ ព្រះឥសូរក៏បាន ប្រសិទ្ធីដីខ្សាច់ ពីកៃឡាស់បពិត ធ្វើជាសន្លឹក​​​​ពោធិមាស ( ដែលតំណាលឲ្យទ្រោនី របស់ព្រះនាងឧមា មហេសីសំណព្វរបស់ព្រះឥសូរ ) និងជប់ថ្មពេជ្រពីភ្នំហិមពាន្ត ជាទៀនពេជ្រ ( ដែលជាតំណាងលិង្គរបស់ព្រះអង្គ ) ដោយសន្មតឈ្មោះថា ពពិលរត្នន៍ ) ប្រទានដល់រាជកុមារ ។ ពេលនោះហើយ បានជាកើតមានពិធីបង្វិលពពិលតាំង អំពីពេលនោះមក រហូតដល់សព្វថ្ងៃនេះ ។

៦. ការសិក្សាចំណេះដឹងវប្បធម៌ទូទៅពិតជាមានសារៈសំខាន់ណាស់ ចំពោះមនុស្សខ្មែរគឺ៖

  • ឲ្យស្គាល់កាន់តែច្បាស់​ អំពីមូលដ្ឋា​នរបស់សង្គមជាតិនិងព្រលឹងជាតិ
  • ឲ្យយល់រឹតតែច្បាស់នូវអ្វីដែលខ្លួនមានដែលល្អ អស្ចារ្យដែលអ្នកផងនិយម ចូលចិត្តស្រឡាញ់និងទទួលស្គាល់ពីបុរាណ
  • ឲ្យចេះបណ្តុះនូវ មនោសញ្ចេតនា មកសិការគំនិតនោះថែរក្សានិងការពារនូវសម្បត្តិទាំងឡាយដែលខ្លួនមាន
  • ឲ្យចេះស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់ជាតិ ដោយចេះប្រៀបធៀបវប្បធម៌បរទេស និងវប្បធម៌របស់ជាតិយើង
  • ឲ្យចេះកែច្នៃវប្បធម៌បរទេស ទាំងឡាយណាដែរល្អឲ្យមកជា របសជាតិជាតិខ្លួន ស្របទៅតាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិ
  • ឲ្យចេះរិះរកនូវវិធានការទប់ស្កាត់និងវាយបក ទាន់ពេលវេលានូវឥទ្ធិពលវប្បធម៌បរទេសណាដែលមកបំផ្លាញវប្បធម៌យើង
  • ឲ្យយើងរាល់គ្នាមានគំនិត បកស្រាយនូវតថភាពក្នុងសង្គម ពោលគឺកាលេងពាក្យ លេងសម្តីឲ្យចេះស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនូវ អត្តសញ្ញារបស់ជាតិនិងអ្វីជាអត្តសញ្ញាណរបស់បរទេសប្រសិនបើយើងអាន នូវសៀវភៅវប្បធម៌ទូទៅច្រើន នាំឲ្យយើងមានគំនិតទូលំទូលាយក្នុងការពិភាក្សាផ្លាស់ប្តូរយោប់អ្វីមួយ
  • ឲ្យមានស្មារតីចេះប្រុងប្រយ័ត្ន ក្នុងការធ្វើកិច្ចការទាំងឡាយដោយកាយវាចារ និងចិត្តឲ្យចេះយោគយល់អធ្យាស្រ័យគ្នា​ អត់ឱនខន្តី ចេះអត់ធអ្មត់នៅក្នុងការធ្វើការងារ​។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login